ប្រាំថ្ងៃក្រោយមក សម្ដេចសង្ឃអាណានាស និងពួកចាស់ទុំខ្លះបានមកជាមួយមេធាវីម្នាក់ឈ្មោះទើទូលុស ដែលបានធ្វើការចោទប្រកាន់លោកប៉ូលនៅមុខលោកអភិបាល។
កិច្ចការ 25:2 - Khmer Christian Bible ពេលនោះ ពួកសម្ដេចសង្ឃ និងពួកអ្នកដឹកនាំរបស់ជនជាតិយូដាបានប្ដឹងគាត់ទាស់នឹងលោកប៉ូល ទាំងទទូចអង្វរ ព្រះគម្ពីរខ្មែរសាកល ពួកនាយកបូជាចារ្យ និងពួកមេដឹកនាំរបស់ជនជាតិយូដាក៏ប្ដឹងទៅលោកទាស់នឹងប៉ូល ព្រមទាំងអង្វរសុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសង្គ្រាជ និងពួកមេសាសន៍យូដា បានចូលទៅជម្រាបលោកអំពីរឿងក្ដីរបស់លោកប៉ុល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកនាយកបូជាចារ្យ* និងពួកអ្នកធំនៃជនជាតិយូដាបាននាំគ្នាទៅជួបលោក ដើម្បីប្ដឹងពីលោកប៉ូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកសង្គ្រាជ នឹងពួកមេសាសន៍យូដា គេចូលទៅជំរាបលោកពីដំណើរប៉ុល អាល់គីតាប ពួកអ៊ីមុាំ និងពួកអ្នកធំនៃជនជាតិយូដាបាននាំគ្នាទៅជួបលោក ដើម្បីប្ដឹងពីលោកប៉ូល។ |
ប្រាំថ្ងៃក្រោយមក សម្ដេចសង្ឃអាណានាស និងពួកចាស់ទុំខ្លះបានមកជាមួយមេធាវីម្នាក់ឈ្មោះទើទូលុស ដែលបានធ្វើការចោទប្រកាន់លោកប៉ូលនៅមុខលោកអភិបាល។
ហើយពេលខ្ញុំឡើងទៅឯក្រុងយេរូសាឡិម ពួកសម្ដេចសង្ឃ និងពួកចាស់ទុំរបស់ពួកជនជាតិយូដាបានប្រាប់ខ្ញុំអំពីបុរសនេះ ទាំងទទូចសុំការផ្ដន្ទាទោសដល់គាត់
ដោយនិយាយថា៖ «ឱ ស្ដេចអ័គ្រីប៉ា និងអស់លោកដែលមានវត្ដមាននៅទីនេះជាមួយយើង បុរសដែលអស់លោកឃើញនេះហើយដែលបណ្ដាជននៃពួកជនជាតិយូដាទាំងអស់ ទាំងនៅក្រុងយេរូសាឡិម និងនៅទីនេះបានប្ដឹងឧទ្ធរណ៍មកខ្ញុំ ដោយស្រែកថា គាត់មិនសមរស់នៅទៀតទេ
បីថ្ងៃក្រោយមក លោកប៉ូលបានហៅពួកអ្នកសំខាន់ៗដែលជាជនជាតិយូដាមកប្រជុំ។ ពេលពួកគេមកជួបជុំគ្នាហើយ គាត់ក៏និយាយទៅពួកគេថា៖ «បងប្អូនអើយ! ខ្ញុំមិនបានធ្វើអ្វីប្រឆាំងជនជាតិ ឬទំនៀមទម្លាប់របស់ដូនតាយើងនេះទេ ប៉ុន្ដែពួកគេបានបញ្ជូនខ្ញុំមកក្នុងដៃរបស់ជនជាតិរ៉ូម ទុកដូចជាអ្នកទោសពីក្រុងយេរូសាឡិម។
ពួកគេបានរារាំងយើងមិនឲ្យប្រកាសដំណឹងល្អប្រាប់សាសន៍ដទៃទេ ដើម្បីកុំឲ្យសាសន៍ដទៃទទួលបានសេចក្ដីសង្គ្រោះ ពួកគេធ្វើដូច្នេះ បាបរបស់ពួកគេកាន់តែកើនឡើងជានិច្ច ហើយនៅទីបំផុត សេចក្ដីក្រោធរបស់ព្រះជាម្ចាស់បានធ្លាក់មកលើពួកគេ។