ដូច្នេះលោកថេវភីលជាទីគោរពដ៏ខ្ពង់ខ្ពស់អើយ! កាលដែលខ្ញុំសាកសួរសព្វគ្រប់យ៉ាងហ្មត់ចត់តាំងពីដំបូងមក នោះក៏យល់ឃើញថាជាការប្រសើរសម្រាប់ខ្ញុំដែរ ដែលសរសេរតាមលំដាប់លំដោយជូនដល់លោក
កិច្ចការ 24:3 - Khmer Christian Bible ឱលោកភេលីចជាទីគោរពអើយ! យើងខ្ញុំសូមទទួលស្គាល់ដោយដឹងគុណបំផុតនៅគ្រប់វិស័យ និងគ្រប់ទីកន្លែង ព្រះគម្ពីរខ្មែរសាកល យើងខ្ញុំសូមទទួលស្គាល់ការនេះ ក្នុងគ្រប់វិស័យ និងនៅគ្រប់ទីកន្លែង ដោយដឹងគុណបំផុត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងខ្ញុំសូមទទួលស្គាល់ដោយដឹងគុណបំផុត គ្រប់ជំពូក និងគ្រប់ទីកន្លែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្ដម ដែលបានប្រទានអ្វីៗនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាមកយើងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះតេជព្រះគុណភេលីចអើយ សាសន៍យើងខ្ញុំបានសេចក្ដីសុខប្រពៃ ដោយសារលោកម្ចាស់ ក៏មានចំរើនការផ្លាស់ប្រែយ៉ាងប្រសើរ ដែលមានប្រយោជន៍ដល់សាសន៍យើងខ្ញុំនេះ ដោយសារគំនិតលោកម្ចាស់ ហើយទោះបើនៅវេលាណា ឬកន្លែងណាក៏ដោយ គង់តែយើងខ្ញុំទទួលការទាំងនោះដោយអំណរ ទាំងអរគុណដល់លោកម្ចាស់គ្រប់ជំពូកដែរ អាល់គីតាប យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្ដម ដែលបានប្រទានអ្វីៗនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាមកយើងខ្ញុំ។ |
ដូច្នេះលោកថេវភីលជាទីគោរពដ៏ខ្ពង់ខ្ពស់អើយ! កាលដែលខ្ញុំសាកសួរសព្វគ្រប់យ៉ាងហ្មត់ចត់តាំងពីដំបូងមក នោះក៏យល់ឃើញថាជាការប្រសើរសម្រាប់ខ្ញុំដែរ ដែលសរសេរតាមលំដាប់លំដោយជូនដល់លោក
ហើយត្រូវរៀបចំសត្វដើម្បីឲ្យប៉ូលជិះ ហើយនាំគាត់ទៅឯលោកអភិបាលភេលីចដោយសុវត្ថិភាព»
កាលចូលដល់ក្រុងសេសារាហើយ ពលសេះក៏ប្រគល់សំបុត្រឲ្យលោកអភិបាល ព្រមទាំងបង្ហាញខ្លួនលោកប៉ូលដល់គាត់ដែរ។
កាលបានកោះហៅលោកប៉ូលមកហើយ លោកទើទូលុសក៏ចាប់ផ្ដើមចោទប្រកាន់ថា៖ «ដោយសារការយកចិត្តទុកដាក់ និងការកែទម្រង់ផ្សេងៗរបស់លោកសម្រាប់ជនជាតិនេះ ទើបយើងមានសេចក្ដីសុខសាន្ដបំផុត។
ប៉ុន្តែដើម្បីកុំឲ្យរំខានលោកយូរ សូមលោកស្ដាប់យើងត្រួសៗដោយក្ដីអនុគ្រោះផងចុះ
ប៉ុន្ដែលោកប៉ូលឆ្លើយថា៖ «លោកភេស្ទុសជាទីគោរពអើយ! ខ្ញុំមិនឆ្កួតទេ ដ្បិតពាក្យដែលខ្ញុំកំពុងនិយាយពិត ហើយត្រឹមត្រូវ