Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 24:2 - Khmer Christian Bible

2 កាល​បាន​កោះហៅ​លោក​ប៉ូល​មក​ហើយ​ លោក​ទើទូលុស​ក៏​ចាប់ផ្ដើម​ចោទប្រកាន់​ថា៖​ «ដោយសារ​ការ​យក​ចិត្ត​ទុកដាក់​ និង​ការ​កែ​ទម្រង់​ផ្សេងៗ​របស់​លោក​សម្រាប់​ជនជាតិ​នេះ​ ទើប​យើង​មាន​សេចក្ដី​សុខសាន្ដ​បំផុត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 នៅពេល​គេ​ហៅ​ប៉ូល​មក ទើទូលុស​ក៏​ចាប់ផ្ដើម​ចោទប្រកាន់​គាត់ ដោយ​និយាយថា​៖ “ឯកឧត្ដម​ភេលីច​អើយ‍! យើងខ្ញុំ​មាន​សេចក្ដីសុខសាន្ត​យ៉ាងច្រើន ដោយសារតែ​ការកែទម្រង់​ផ្សេងៗ​របស់លោក ដែល​លោក​កំពុង​ធ្វើ​ដល់​ប្រជាជន​នេះ ដោយ​គំនិតគិតទុកជាមុន​របស់លោក​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 កាល​បាន​ហៅ​លោក​ប៉ុល​មក លោក​ទើទូ‌លុស​ចាប់​ផ្ដើម​ចោទ​ប្រកាន់​ថា៖ «សូម​គោរព​ឯក​ឧត្តម​ភេលីច ដោយ​សារ​ឯកឧត្តម យើង​ខ្ញុំ​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង ហើយ​ការ​កែ​ទម្រង់​ផ្សេងៗ​ដែល​ឯក​ឧត្តម​បាន​ធ្វើ​ដល់​ប្រជាជន​នេះ គឺ​ដោយ​សារ​គំនិត​ដ៏​ប៉ិន​ប្រសប់​របស់​ឯក​ឧត្តម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 គេ​ហៅ​លោក​ប៉ូល​មក ហើយ​លោក​ទើទូ‌លុស​ចោទ​ប្រកាន់​លោក ដូច​ត​ទៅ​នេះ៖ «សូម​គោរព​ឯក‌ឧត្ដម​ភេលិច សូម​ទាន​ជ្រាប ដោយ‌សារ​តែ​ឯក‌ឧត្ដម និង​ដោយ​ការ​កែ​ទម្រង់​ផ្សេងៗ ដែល​ឯក‌ឧត្ដម​បាន​ធ្វើ​ជា​ប្រយោជន៍​ដល់​ប្រជា‌ជាតិ​នេះ យើង​ខ្ញុំ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​គ្រប់​យ៉ាង ក្រោម​ការ​គ្រប់‌គ្រង​ដ៏​ប៉ិន‌ប្រសប់​របស់​ឯក‌ឧត្ដម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 កាល​លោក​បាន​ហៅ​ប៉ុល​មក នោះ​ទើទូ‌លុស​ចាប់​ចោទ​ប្រកាន់​គាត់​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

2 គេ​ហៅ​លោក​ប៉ូល​មក ហើយ​លោក​ទើទូលុស​ចោទ​ប្រកាន់​គាត់ ដូច​ត​ទៅ​នេះ៖ «សូម​គោរព​ឯក‌ឧត្ដម​ភេលិច​សូម​ទាន​ជ្រាប​ដោយ‌សារ​តែ​ឯក‌ឧត្ដម និង​ដោយ​ការ​កែ​ទំរង់​ផ្សេងៗ ដែល​ឯក‌ឧត្ដម​បាន​ធ្វើ​ជា​ប្រយោជន៍​ដល់​ប្រជា‌ជាតិ​នេះ យើង​ខ្ញុំ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​គ្រប់​យ៉ាង ក្រោម​ការ​គ្រប់‌គ្រង​ដ៏​ប៉ិន‌ប្រសប់​របស់​ឯក‌ឧត្ដម។

សូមមើលជំពូក ចម្លង




កិច្ចការ 24:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រាំ​ថ្ងៃ​ក្រោយ​មក​ សម្ដេច​សង្ឃ​អាណានាស​ និង​ពួក​ចាស់ទុំ​ខ្លះ​បាន​មក​ជាមួយ​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស​ ដែល​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លោក​ប៉ូល​នៅ​មុខ​លោក​អភិបាល។​


ឱ​លោក​ភេលីច​ជាទី​គោរព​អើយ!​ យើង​ខ្ញុំ​សូម​ទទួល​ស្គាល់​ដោយ​ដឹង​គុណ​បំផុត​នៅ​គ្រប់​វិស័យ​ និង​គ្រប់​ទី​កន្លែង​


មនុស្ស​ទាំង​នោះ​ជា​ពួក​រអ៊ូ​រទាំ​ ហើយ​ត្អូញត្អែរ​ ពួកគេ​រស់នៅ​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន​ ហើយ​មាត់​របស់​ពួកគេ​និយាយ​ពាក្យ​អួតអាង​ ពួកគេ​តែងតែ​បញ្ចើចបញ្ចើ​មនុស្ស​ ដើម្បី​ផល​ប្រយោជន៍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម