Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 23:26 - Khmer Christian Bible

26 «ខ្ញុំ​ក្លូឌាស​លូស៊ា​ សូម​គោរព​ជូន​ចំពោះ​លោក​អភិបាល​ភេលីច​ ឲ្យ​បាន​ជ្រាប​ថា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 “ខ្ញុំបាទ​ក្លូឌាស​លូស៊ា សូមគោរពជូន ឯកឧត្ដម​ភេលីច ជា​អភិបាល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 «ក្លូឌាស‌លូស៊ា សូម​ជម្រាប​មក​ឯក‌ឧត្តម​ភេលីច ជា​ទេសា‌ភិបាល សូម​ទាន​ជ្រាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 «ខ្ញុំ​បាទ​ឈ្មោះ​ក្លូឌាស លូស៊ា សូម​ជម្រាប​មក​ឯក‌ឧត្ដម​ភេលិច ជា​ទេសា‌ភិបាល សូម​ទាន​ជ្រាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 សំបុត្រ​ក្លូឌាស-លូស៊ា សូម​ក្រាប​ប្រណិប័តន៍ ចូល​មក​ដល់​លោក​ចៅហ្វាយ​ភេលីច ដ៏​ជា​ធំ សូម​ទាន​ជ្រាប

សូមមើលជំពូក ចម្លង

អាល់គីតាប

26 «ខ្ញុំ​បាទ​ឈ្មោះ​ក្លូឌាស លូស៊ា សូម​ជម្រាប​មក​ឯក‌ឧត្ដម​ភេលិច ជា​ទេសា‌ភិបាល សូម​ជ្រាប។

សូមមើលជំពូក ចម្លង




កិច្ចការ 23:26
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​លោក​ថេវភីល​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​អើយ!​ កាល​ដែល​ខ្ញុំ​សាក​សួរ​សព្វ​គ្រប់​យ៉ាង​ហ្មត់ចត់​តាំង​ពី​ដំបូង​មក​ នោះ​ក៏​យល់​ឃើញ​ថា​ជា​ការ​ប្រសើរ​សម្រាប់​ខ្ញុំ​ដែរ​ ដែល​សរសេរ​តាម​លំដាប់​លំដោយ​ជូន​ដល់​លោក​


ហើយ​ពួកគេ​បាន​សរសេរ​សំបុត្រ​ផ្ញើ​តាម​អ្នក​ទាំង​ពីរ​ថា៖​ «ពួក​សាវក​ និង​ចាស់ទុំ​ដែល​ជា​បងប្អូន​ សូម​ជម្រាបសួរ​ដល់​បងប្អូន​សាសន៍​ដទៃ​នៅ​ក្នុង​ក្រុង​អាន់ទីយ៉ូក​ ស្រុក​ស៊ីរី​ និង​ស្រុក​គីលីគា​


ហើយ​ត្រូវ​រៀបចំ​សត្វ​ដើម្បី​ឲ្យ​ប៉ូល​ជិះ​ ហើយ​នាំ​គាត់​ទៅ​ឯ​លោក​អភិបាល​ភេលីច​ដោយ​សុវត្ថិភាព»​


រួច​មេបញ្ជាការ​ក៏​សរសេរ​សំបុត្រ​មួយ​ច្បាប់​ មាន​សេចក្ដី​ដូច​តទៅ​នេះ៖​


កាល​ចូល​ដល់​ក្រុង​សេសារា​ហើយ​ ពល​សេះ​ក៏​ប្រគល់​សំបុត្រ​ឲ្យ​លោក​អភិបាល​ ព្រមទាំង​បង្ហាញ​ខ្លួន​លោក​ប៉ូល​ដល់​គាត់​ដែរ។​


ឱ​លោក​ភេលីច​ជាទី​គោរព​អើយ!​ យើង​ខ្ញុំ​សូម​ទទួល​ស្គាល់​ដោយ​ដឹង​គុណ​បំផុត​នៅ​គ្រប់​វិស័យ​ និង​គ្រប់​ទី​កន្លែង​


ប៉ុន្ដែ​លោក​ប៉ូល​ឆ្លើយ​ថា៖​ «លោក​ភេស្ទុស​ជាទី​គោរព​អើយ!​ ខ្ញុំ​មិន​ឆ្កួត​ទេ​ ដ្បិត​ពាក្យ​ដែល​ខ្ញុំ​កំពុង​និយាយ​ពិត​ ហើយ​ត្រឹមត្រូវ​


ខ្ញុំ​យ៉ាកុប​ ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ ជូន​ចំពោះ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​ដែល​បែក​ខ្ញែក​គ្នា។​


ព្រោះ​ខ្ញុំ​សង្ឃឹម​ថា​ ខ្ញុំ​នឹង​ជួប​អ្នក​ឆាប់ៗ​នេះ​ ហើយ​និយាយ​ដោយ​ផ្ទាល់​មាត់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម