ពួកជនជាតិយូដាក៏និយាយគ្នាថា៖ «តើអ្នកនេះបម្រុងទៅណា បានជាយើងរកគាត់មិនឃើញ? តើគាត់បម្រុងទៅឯពួកអ្នកខ្ចាត់ខ្ចាយនៅក្នុងចំណោមជនជាតិក្រេក ហើយបង្រៀនជនជាតិក្រេកឬ?
កិច្ចការ 17:4 - Khmer Christian Bible ពួកគេខ្លះព្រមជឿ និងបានចូលរួមជាមួយលោកប៉ូល និងលោកស៊ីឡាស ហើយក៏មានពួកជនជាតិក្រេកដែលកោតខ្លាចព្រះជាម្ចាស់ជាច្រើន និងពួកស្ដ្រីដែលមានមុខមាត់ក៏មិនតិចដែរ ព្រះគម្ពីរខ្មែរសាកល មានអ្នកខ្លះក្នុងពួកគេ ត្រូវបានបញ្ចុះបញ្ចូល ក៏ចូលរួមជាមួយប៉ូល និងស៊ីឡាស ថែមទាំងមានពួកជនជាតិក្រិកដ៏ច្រើនសន្ធឹកដែលគោរពកោតខ្លាចព្រះ និងពួកស្ត្រីមានឋានៈខ្ពស់ចំនួនមិនតិចដែរ បានចូលរួម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនោះខ្លះក៏យល់ព្រម ហើយបានចូលរួមជាមួយលោកប៉ុល និងលោកស៊ីឡាស ព្រមទាំងពួកសាសន៍ក្រិកជាច្រើន ដែលគោរពកោតខ្លាចព្រះ និងស្រ្ដីៗអ្នកមុខអ្នកការជាច្រើនក៏ចូលរួមដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិយូដាខ្លះយល់ស្របតាម ហើយចូលមករួបរួមជាមួយលោកប៉ូល និងលោកស៊ីឡាស។ មានជនជាតិក្រិកដ៏ច្រើនលើសលុប ដែលគោរពកោតខ្លាចព្រះជាម្ចាស់ និងមានស្ត្រីៗជាច្រើន ក្នុងចំណោមអ្នកធំក៏ចូលមករួបរួមដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកនោះខ្លះក៏យល់ព្រម ហើយបានចូលខាងប៉ុល នឹងស៊ីឡាស ព្រមទាំងពួកសាសន៍ក្រេកសន្ធឹក ដែលតែងតែថ្វាយបង្គំព្រះ នឹងពួកស្រីអ្នកមុខជាក្រែលដែរ អាល់គីតាប ជនជាតិយូដាខ្លះយល់ស្របតាម ហើយចូលមករួបរួមជាមួយលោកប៉ូល និងលោកស៊ីឡាស។ មានជនជាតិក្រិកដ៏ច្រើនលើសលប់ ដែលគោរពកោតខ្លាចអុលឡោះ និងមានស្ដ្រីៗជាច្រើន ក្នុងចំណោមអ្នកធំក៏ចូលមករួបរួមដែរ។ |
ពួកជនជាតិយូដាក៏និយាយគ្នាថា៖ «តើអ្នកនេះបម្រុងទៅណា បានជាយើងរកគាត់មិនឃើញ? តើគាត់បម្រុងទៅឯពួកអ្នកខ្ចាត់ខ្ចាយនៅក្នុងចំណោមជនជាតិក្រេក ហើយបង្រៀនជនជាតិក្រេកឬ?
នៅពេលដែលគេរំសាយការជួបប្រជុំ នោះមានពួកជនជាតិយូដា និងពួកអ្នកចូលសាសនាយូដាជាច្រើនដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ បានដើរតាមលោកប៉ូល និងលោកបារណាបាស អ្នកទាំងពីរបាននិយាយដាស់តឿនពួកគេឲ្យនៅខ្ជាប់ខ្ជួនក្នុងព្រះគុណរបស់ព្រះជាម្ចាស់។
ប៉ុន្ដែពួកជនជាតិយូដាបានញុះញង់ពួកស្ដ្រីមានមុខមាត់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងពួកអ្នកដឹកនាំនៅក្នុងក្រុងនោះ ពួកគេក៏លើកគ្នាបៀតបៀនលោកប៉ូល និងលោកបារណាបាស ហើយបណ្ដេញពួកគាត់ចេញពីទឹកដីរបស់ពួកគេ។
នៅក្រុងអ៊ីកូនាម ពួកគាត់នាំគ្នាចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយនិយាយដូចមុន ធ្វើឲ្យមនុស្សច្រើនកុះករជឿ មានទាំងជនជាតិយូដា និងជនជាតិក្រេក
ដូច្នេះហើយ បណ្ដាជននៅក្រុងនោះបានបែកបាក់គ្នា អ្នកខ្លះនៅខាងជនជាតិយូដា អ្នកខ្លះទៀតនៅខាងពួកសាវក។
ពេលនោះ ពួកសាវក និងពួកចាស់ទុំ ព្រមទាំងក្រុមជំនុំទាំងមូលយល់ឃើញថា ត្រូវជ្រើសរើសមនុស្សពីក្នុងចំណោមពួកគេដើម្បីចាត់ឲ្យទៅក្រុងអាន់ទីយ៉ូកជាមួយលោកប៉ូល និងលោកបារណាបាស។ ពួកគេក៏ជ្រើសរើសបានលោកយូដាសដែលហៅថាបារសាបាស និងលោកស៊ីឡាសដែលជាអ្នកដឹកនាំក្នុងចំណោមពួកបងប្អូន
ដូច្នេះហើយ យើងបានចាត់លោកយូដាស និងលោកស៊ីឡាសឲ្យទៅ ដ្បិតអ្នកទាំងពីរនឹងប្រាប់អ្នករាល់គ្នាផ្ទាល់មាត់អំពីសេចក្ដីដូចគ្នានេះ
រីឯលោកយូដាស និងលោកស៊ីឡាស ដែលអ្នកទាំងពីរនេះជាអ្នកនាំព្រះបន្ទូលផងដែរ ក៏បានលើកទឹកចិត្ដ ព្រមទាំងបានពង្រឹងពួកបងប្អូនដោយពាក្យសំដីជាច្រើន។
រីឯលោកប៉ូលវិញ បានជ្រើសរើសលោកស៊ីឡាស ហើយចេញដំណើរទៅ ដោយមានពួកបងប្អូនផ្ទុកផ្ដាក់គាត់ទៅក្នុងព្រះគុណរបស់ព្រះអម្ចាស់
លោកប៉ូលចង់យកធីម៉ូថេទៅជាមួយដែរ ដូច្នេះក៏យកគាត់ទៅធ្វើពិធីកាត់ស្បែកឲ្យ ដោយព្រោះតែពួកជនជាតិយូដាដែលនៅកន្លែងទាំងនោះ ដ្បិតពួកគេគ្រប់គ្នាដឹងថា ឪពុកគាត់ជាជនជាតិក្រេក។
រីឯពួកបងប្អូនក៏បណ្ដោះលោកប៉ូល និងលោកស៊ីឡាសទាំងយប់ទៅក្រុងបេរាភ្លាម ហើយពេលទៅដល់ក្រុងនោះ អ្នកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា
ដូច្នេះហើយ ពួកគេជាច្រើនក៏ជឿ មានទាំងបុរសស្ដ្រីជនជាតិក្រេក ដែលមានមុខមាត់ជាច្រើនផងដែរ
ដូច្នេះ ពួកបងប្អូនក៏នាំលោកប៉ូលចេញទៅសមុទ្រភ្លាម រីឯលោកស៊ីឡាស និងលោកធីម៉ូថេស្នាក់នៅទីនោះដដែល។
ដូច្នេះ គាត់ជជែកវែកញែកជាមួយជនជាតិយូដា និងពួកអ្នកមកថ្វាយបង្គំនៅក្នុងសាលាប្រជុំ ព្រមទាំងពួកអ្នកដែលគាត់បានជួបនៅក្នុងទីផ្សារជារៀងរាល់ថ្ងៃ
ប៉ុន្ដែមានអ្នកខ្លះបានជឿ ហើយចូលរួមជាមួយគាត់ នៅក្នុងចំណោមអ្នកទាំងនោះ មានទាំងលោកឌេវនីស ជាសមាជិកម្នាក់នៃក្រុមប្រឹក្សានៅទួលអើរីយ៉ូស និងស្ដ្រីម្នាក់ឈ្មោះដាម៉ារីស ព្រមទាំងអ្នកផ្សេងទៀតដែលនៅជាមួយអ្នកទាំងនោះ។
រៀងរាល់ថ្ងៃសប្ប័ទ លោកប៉ូលបានជជែកវែកញែកនៅក្នុងសាលាប្រជុំ ទាំងពន្យល់ជនជាតិយូដា និងជនជាតិក្រេកឲ្យមានជំនឿ
គាត់ធ្វើដូច្នេះអស់រយៈពេលពីរឆ្នាំ ដូច្នេះហើយបានជាអស់អ្នកដែលរស់នៅស្រុកអាស៊ី ទាំងជនជាតិយូដា និងជនជាតិក្រេកបានឮព្រះបន្ទូលរបស់ព្រះអម្ចាស់
ដោយស្រែកឡើងថា៖ «បងប្អូនអ៊ីស្រាអែលអើយ! មក៍ជួយគ្នា! ម្នាក់នេះហើយ ដែលបានបង្រៀនមនុស្សទាំងអស់នៅគ្រប់ទីកន្លែងឲ្យទាស់នឹងប្រជាជនរបស់យើង ទាស់នឹងគម្ពីរវិន័យរបស់យើងហើយទាស់នឹងទីកន្លែងនេះ លើសពីនេះទៀត គាត់បាននាំជនជាតិក្រេកចូលមកក្នុងព្រះវិហារ ហើយធ្វើឲ្យទីបរិសុទ្ធនេះស្មោកគ្រោកទៀត»
ក្រោយពេលគេដោះលែងរួចហើយ គាត់ទាំងពីរនាក់ក៏ទៅឯគ្នីគ្នារបស់ខ្លួន ហើយរៀបរាប់សព្វគ្រប់អំពីអ្វីដែលពួកសម្ដេចសង្ឃ និងពួកចាស់ទុំបាននិយាយមកកាន់ពួកគាត់។
ហើយហួសពីការស្មានរបស់យើង មុនដំបូងពួកគេបានថ្វាយខ្លួនដល់ព្រះអម្ចាស់ បន្ទាប់មកដល់យើងដែរ តាមបំណងរបស់ព្រះជាម្ចាស់។