កិច្ចការ 16:3 - Khmer Christian Bible3 លោកប៉ូលចង់យកធីម៉ូថេទៅជាមួយដែរ ដូច្នេះក៏យកគាត់ទៅធ្វើពិធីកាត់ស្បែកឲ្យ ដោយព្រោះតែពួកជនជាតិយូដាដែលនៅកន្លែងទាំងនោះ ដ្បិតពួកគេគ្រប់គ្នាដឹងថា ឪពុកគាត់ជាជនជាតិក្រេក។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 ប៉ូលចង់ឲ្យធីម៉ូថេទៅជាមួយ ដូច្នេះគាត់នាំធីម៉ូថេទៅធ្វើពិធីកាត់ស្បែក ដោយសារតែជនជាតិយូដាដែលនៅតំបន់នោះ ដ្បិតទាំងអស់គ្នាដឹងថា ឪពុករបស់ធីម៉ូថេជាជនជាតិក្រិក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 លោកប៉ុលចង់ឲ្យធីម៉ូថេរួមដំណើរជាមួយលោក ហើយលោកបាននាំគាត់ទៅធ្វើពិធីកាត់ស្បែកឲ្យ ដោយព្រោះយោគយល់ដល់សាសន៍យូដាដែលនៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថា ឪពុកគាត់ជាសាសន៍ក្រិក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 លោកប៉ូលមានបំណងនាំគាត់រួមដំណើរទៅជាមួយដែរ។ លោកក៏យកគាត់មកធ្វើពិធីកាត់ស្បែក*ឲ្យ ព្រោះយោគយល់ដល់សាសន៍យូដានៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសន៍ក្រិក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ឯប៉ុល ចង់ឲ្យអ្នកនោះទៅជាមួយផង បានជាគាត់នាំយកទៅកាត់ស្បែកឲ្យ ដោយព្រោះពួកសាសន៍យូដាដែលនៅស្រុកទាំងនោះ ដ្បិតគេដឹងគ្រប់គ្នាថា ឪពុកគាត់ជាសាសន៍ក្រេក សូមមើលជំពូកអាល់គីតាប3 លោកប៉ូលមានបំណងនាំគាត់រួមដំណើរទៅជាមួយដែរ។ លោកក៏យកគាត់មកធ្វើពិធីខតាន់ឲ្យ ព្រោះយោគយល់ដល់សាសន៍យូដានៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសន៍ក្រិក។ សូមមើលជំពូក |
នៅចំពោះជនជាតិយូដា ខ្ញុំត្រលប់ដូចជាជនជាតិយូដា ដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះដល់ជនជាតិយូដា រួចនៅចំពោះពួកអ្នកនៅក្រោមគម្ពីរវិន័យ ខ្ញុំត្រលប់ដូចជាអ្នកនៅក្រោមគម្ពីរវិន័យ ទោះបីខ្ញុំមិននៅក្រោមគម្ពីរវិន័យក៏ដោយ គឺដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះដល់ពួកអ្នកនៅក្រោមគម្ពីរវិន័យ