ក្រោយមក មានអ្នកជំនាញច្បាប់ម្នាក់បានក្រោកឈរឡើងល្បងព្រះអង្គថា៖ «លោកគ្រូ តើខ្ញុំគួរធ្វើអ្វីខ្លះដើម្បីនឹងបានជីវិតអស់កល្បជានិច្ចជាមរតក?»
កិច្ចការ 13:39 - Khmer Christian Bible ហើយដោយសារព្រះអង្គ អស់អ្នកដែលជឿក៏បានរាប់ជាសុចរិតពីគ្រប់ការទាំងអស់ ដែលតាមគម្ពីរវិន័យរបស់លោកម៉ូសេអ្នករាល់គ្នាមិនអាចត្រូវរាប់ជាសុចរិតបានឡើយ។ ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលជឿនឹងត្រូវបានរាប់ជាសុចរិតតាមរយៈព្រះអង្គនេះឯង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយដោយសារព្រះអង្គ អស់អ្នកដែលជឿនឹងមានសេរីភាព រួចពីគ្រប់ការទាំងអស់ ដែលពុំអាចនឹងមានសេរីភាពបាន ដោយសារក្រឹត្យវិន័យរបស់លោកម៉ូសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ ព្រះជាម្ចាស់ប្រោសឲ្យអស់អ្នកជឿបានសុចរិត តាមរយៈព្រះយេស៊ូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត ដោយសារទ្រង់ អស់អ្នកណាដែលជឿ បានរាប់ជាសុចរិត រួចពីគ្រប់ការទាំងអស់ ដែលពុំអាចនឹងបានរាប់ជាសុចរិត ដោយសារក្រិត្យវិន័យលោកម៉ូសេបានឡើយ អាល់គីតាប ផ្ទុយទៅវិញ អុលឡោះប្រោសឲ្យអស់អ្នកជឿបានសុចរិត តាមរយៈអ៊ីសា។ |
ក្រោយមក មានអ្នកជំនាញច្បាប់ម្នាក់បានក្រោកឈរឡើងល្បងព្រះអង្គថា៖ «លោកគ្រូ តើខ្ញុំគួរធ្វើអ្វីខ្លះដើម្បីនឹងបានជីវិតអស់កល្បជានិច្ចជាមរតក?»
ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «អ្នកឆ្លើយត្រូវណាស់ ចូរប្រព្រឹត្ដការនេះចុះ នោះអ្នកនឹងមានជីវិតមិនខាន»។
ខ្ញុំប្រាប់អ្នករាល់គ្នាថា ពេលម្នាក់នេះទៅដល់ផ្ទះវិញ គាត់ត្រូវបានរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់ មិនមែនអ្នកខាងគណៈផារិស៊ីម្នាក់នោះទេ ដ្បិតអ្នកណាលើកតម្កើងខ្លួននឹងត្រូវបន្ទាបចុះ ឯអ្នកណាបន្ទាបខ្លួននឹងត្រូវលើកតម្កើងវិញ»។
ដ្បិតគម្ពីរវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ រីឯព្រះគុណ និងសេចក្ដីពិតមកតាមរយៈព្រះយេស៊ូគ្រិស្ដ
ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាស្តាប់ពាក្យរបស់ខ្ញុំ ហើយជឿព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច មិនជាប់សេចក្ដីជំនុំជម្រះទេ គឺត្រូវបានចម្លងឲ្យផុតពីសេចក្តីស្លាប់ទៅឯជីវិតវិញ។
អ្នកនាំព្រះបន្ទូលទាំងអស់បានធ្វើបន្ទាល់អំពីព្រះអង្គនេះថា ដោយសារព្រះនាមរបស់ព្រះអង្គ អស់អ្នកដែលជឿលើព្រះអង្គនឹងទទួលបានការលើកលែងទោសបាប»។
ដ្បិតមនុស្សម្នាក់ត្រូវបានរាប់ជាសុចរិតដោយសារចិត្ដដែលជឿ ហើយបានទទួលសេចក្ដីសង្គ្រោះដោយសារមាត់ដែលប្រកាស
ដ្បិតព្រះគ្រិស្ដជាអ្នកសម្រេចក្រឹត្យវិន័យ ដើម្បីឲ្យអ្នកជឿទាំងអស់ទទួលសេចក្ដីសុចរិត។
យើងដឹងថាសេចក្ដីទាំងឡាយដែលចែងទុកក្នុងគម្ពីរវិន័យសម្រាប់តែអស់អ្នកនៅក្រោមគម្ពីវិន័យ ដើម្បីបិទមាត់មនុស្សទាំងអស់ ហើយឲ្យពិភពលោកទាំងមូលស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះជាម្ចាស់
ដូច្នេះ គ្មានមនុស្សណាអាចរាប់ជាសុចរិតនៅចំពោះព្រះជាម្ចាស់បាន ដោយសារការប្រព្រឹត្ដិតាមគម្ពីរវិន័យឡើយ ដ្បិតដោយសារគម្ពីរវិន័យយើងស្គាល់បាបកាន់តែច្បាស់។
រីឯគម្ពីរវិន័យនាំឲ្យមានសេចក្ដីក្រោធ ដ្បិតកន្លែងណាគ្មានក្រឹត្យវិន័យ កន្លែងនោះក៏គ្មានការល្មើសដែរ។
គឺសម្រាប់យើងគ្រប់គ្នាដែរ ដែលនឹងត្រូវបានរាប់ជាសុចរិត ជាអ្នកដែលជឿលើព្រះជាម្ចាស់ ដែលបានប្រោសព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើងឲ្យរស់ពីការសោយទិវង្គតឡើងវិញ
ដូច្នេះ ដែលយើងបានរាប់ជាសុចរិតដោយសារជំនឿ នោះយើងមានមេត្រីភាពជាមួយព្រះជាម្ចាស់តាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
គម្ពីរវិន័យចូលមក ដើម្បីឲ្យកំហុសកើនឡើង ប៉ុន្ដែកន្លែងណាដែលមានបាបកើនឡើង នោះព្រះគុណក៏ចម្រើនឡើងជាបរិបូរលើសនោះទៅទៀត
លើសពីនេះទៅទៀត យើងត្រូវបានរាប់ជាសុចរិតដោយសារឈាមរបស់ព្រះអង្គ ហើយយើងក៏នឹងទទួលសេចក្ដីសង្គ្រោះរួចពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់តាមរយៈព្រះអង្គទៀតផង
ព្រោះអ្វីដែលគម្ពីរវិន័យមិនអាចធ្វើបានដោយសារភាពទន់ខ្សោយខាងសាច់ឈាម នោះព្រះជាម្ចាស់បានធ្វើរួចហើយ គឺបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកដោយមានលក្ខណៈដូចជាសាច់ឈាមដែលមានបាប ហើយព្រះអង្គបានដាក់ទោសបាបដែលមាននៅក្នុងសាច់ឈាមនោះ
ឯជនជាតិអ៊ីស្រាអែលដែលសង្វាតធ្វើតាមក្រឹត្យវិន័យនៃសេចក្ដីសុចរិតវិញ ពួកគេមិនបានសម្រេចតាមក្រឹត្យវិន័យឡើយ
ហើយបងប្អូនខ្លះក៏ធ្លាប់ជាមនុស្សបែបនោះដែរ ប៉ុន្ដែត្រូវបានលាងសំអាត និងត្រូវបានញែកជាបរិសុទ្ធ ព្រមទាំងត្រូវបានរាប់ជាសុចរិតដោយសារព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្ដ និងដោយសារព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើង
យើងដឹងថា មនុស្សមិនត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យទេ គឺបានរាប់ជាសុចរិតដោយសារជំនឿលើព្រះគ្រិស្ដយេស៊ូវិញ ហេតុនេះបានជាយើងជឿលើព្រះគ្រិស្ដយេស៊ូ ដើម្បីឲ្យបានរាប់ជាសុចរិតដោយសារជំនឿលើព្រះគ្រិស្ដ មិនមែនដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យទេ ព្រោះគ្មានមនុស្សណាម្នាក់ត្រូវបានរាប់ជាសុចរិតដោយសារការប្រព្រឹត្តិតាមគម្ពីរវិន័យឡើយ
ដ្បិតខ្ញុំបានស្លាប់ខាងឯគម្ពីរវិន័យដោយសារគម្ពីរវិន័យ ដើម្បីឲ្យខ្ញុំបានរស់ខាងឯព្រះជាម្ចាស់វិញ។ ខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រិស្ដហើយ
ហើយបទគម្ពីរបានដឹងជាមុនថា ព្រះជាម្ចាស់នឹងរាប់ជនជាតិទាំងឡាយជាសុចរិតដោយសារជំនឿ ដូច្នេះហើយបានជាដំណឹងល្អត្រូវប្រកាសប្រាប់លោកអ័ប្រាហាំជាមុនថា៖ «ជនជាតិទាំងអស់នឹងទទួលពរតាមរយៈអ្នក»។
ខ្ញុំសូមធ្វើបន្ទាល់ម្តងទៀតដល់អ្នកទាំងអស់ដែលទទួលពិធីកាត់ស្បែកថា អ្នកនោះមានកាតព្វកិច្ចប្រព្រឹត្ដតាមគម្ពីរវិន័យគ្រប់ជំពូក។
សង្ឃគ្រប់ៗរូបតែងតែឈរបំពេញមុខងាររបស់ខ្លួនរៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗម្ដងហើយម្ដងទៀតដែលមិនអាចដកយកបាបចេញបានឡើយ
(ដ្បិតគម្ពីរវិន័យមិននាំឲ្យគ្រប់លក្ខណ៍ឡើយ) ដូច្នេះសេចក្ដីសង្ឃឹមមួយដែលប្រសើរជាងត្រូវបាននាំចូលមក ហើយយើងអាចចូលទៅជិតព្រះជាម្ចាស់បានតាមរយៈសេចក្ដីសង្ឃឹមនោះ។