ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 13:36 - Khmer Christian Bible

ដ្បិត​ស្ដេច​ដាវីឌ​ ពេល​បាន​បម្រើ​នៅ​ក្នុង​ជំនាន់​របស់​ខ្លួន​តាម​បំណង​របស់​ព្រះជាម្ចាស់​រួច​ហើយ​ ស្ដេច​ក៏​ស្លាប់​ទៅ​ ហើយ​គេ​បាន​បញ្ចុះ​សព​ស្ដេច​នៅ​ជាមួយ​ដូនតា​ រួច​បាន​ជួប​នឹង​សេចក្ដី​ពុក​រលួយ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពោលគឺ ថ្វីត្បិតតែ​ដាវីឌ​បាន​ដេកលក់ ក្រោយពី​បម្រើ​តាម​គម្រោង​របស់​ព្រះ​ក្នុង​ជំនាន់​របស់ខ្លួន ហើយ​ត្រូវបាន​បន្ថែម​ទៅក្នុង​ពួក​ដូនតា​របស់​គាត់ ទាំង​ជួប​ការរលួយ​ក៏ដោយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រីឯ​ព្រះ‌បាទ​ដាវីឌ ក្រោយ​ពី​ស្ដេច​បាន​បម្រើ​គោល​បំណង​របស់​ព្រះ ដល់​មនុស្ស​ជំនាន់​របស់​ខ្លួន​រួច​មក ទ្រង់​ក៏​ផ្ទំលក់​ទៅ ហើយ​គេ​បាន​បញ្ចុះ​សព​ទ្រង់​ជា​មួយ​បុព្វ‌បុរស ហើយ​ក៏​ឃើញ​សេចក្តី​ពុក​រលួយ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ​បាន​បម្រើ​ព្រះ‌ជាម្ចាស់ តាម​គម្រោង‌ការ​ព្រះអង្គ​នៅ​ជំនាន់​នោះ រួច​សោយ​ទិវង្គត​ទៅ។ គេ​បាន​បញ្ចុះ​សព​ព្រះ‌បាទ​ដាវីឌ​ក្នុង​ផ្នូរ​ជា​មួយ​ព្រះ‌អយ្យ‌កោ ហើយ​សព​របស់​ស្ដេច​ក៏​បាន​រលួយ​អស់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ហ្លួង​ដាវីឌ កាល​ទ្រង់​បាន​ធ្វើ​ការ‌ងារ​ចំពោះ​មនុស្ស​ជំនាន់​ទ្រង់ តាម​ព្រះ‌ហឫទ័យ​ព្រះ រួច​ស្រេច​ហើយ នោះ​ក៏​ផ្ទំ​លក់​ទៅ ហើយ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​ឰយុកោ​ទ្រង់ ក៏​ឃើញ​សេចក្ដី​ពុក‌រលួយ​ដែរ

សូមមើលជំពូក

អាល់គីតាប

ទត​បាន​បម្រើ​អុលឡោះ តាម​គម្រោង​ការ​ទ្រង់​នៅ​ជំនាន់​នោះ រួច​ស្លាប់​ទៅ។ គេ​បាន​បញ្ចុះ​សព​ទត​ក្នុង​ផ្នូរ ជា​មួយ​ជីតា ហើយ​សព​របស់​គាត់​ក៏​បាន​រលួយ​អស់​ដែរ។

សូមមើលជំពូក



កិច្ចការ 13:36
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្នាក់​ដែល​បាន​ទទួល​ប្រាំ​ឋាឡាន់​ ក៏​យក​លុយ​ទាំង​នោះ​ចេញ​ទៅ​ធ្វើ​ការ​រកស៊ី​ភ្លាម​ ហើយ​ក៏​បាន​ចំណេញ​ប្រាំ​ឋាឡាន់​ទៀត​


ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ចូរ​យក​ថ្ម​នោះ​ចេញ!»​ នាង​ម៉ាថា​ជា​បង​ស្រី​របស់​អ្នក​ស្លាប់​បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ សព​នេះ​ធុំ​ក្លិន​ហើយ​ ព្រោះ​គេ​បាន​ស្លាប់​បួន​ថ្ងៃ​មក​ហើយ»​


បន្ទាប់ពី​ព្រះអង្គ​ដក​ស្ដេច​សូល​ចេញ​ ព្រះអង្គ​បាន​លើក​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច​របស់​ពួកគេ​ ទាំង​មាន​បន្ទូល​សរសើរ​អំពី​ស្ដេច​ដាវីឌ​ថា​ យើង​រក​បាន​ដាវីឌ​ជា​កូន​របស់​អ៊ីសាយ​ គឺ​ជា​មនុស្ស​គាប់​ចិត្ដ​យើង​ណាស់​ ហើយ​ធ្វើ​តាម​បំណង​របស់​យើង​ទាំង​អស់។​


បងប្អូន​អើយ!​ ទាក់​ទង​នឹង​ស្ដេច​ដាវីឌ​ដែល​ជា​បុព្វបុរស​របស់​យើង​ ខ្ញុំ​អាច​និយាយ​ដោយ​ច្បាស់​លាស់​ទៅ​បងប្អូន​ថា​ ស្ដេច​ដាវីឌ​បាន​ស្លាប់​ ហើយ​គេ​បាន​បញ្ចុះ​សព​របស់​ស្ដេច​ រីឯ​ផ្នូរ​របស់​ស្ដេច​វិញ​ នៅ​ជាមួយ​យើង​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។​


ព្រោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​បំណង​ទាំង​អស់​របស់​ព្រះជាម្ចាស់​ ដោយ​មិន​លាក់លៀម​ឡើយ។​


រួច​គាត់​ក៏​លុត​ជង្គង់​ចុះ​ ហើយ​ស្រែក​ដោយ​សំឡេង​ខ្លាំង‍ៗ​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​កុំ​ប្រកាន់​នឹង​ពួកគេ​ចំពោះ​បាប​នេះ​អី!» កាល​បាន​និយាយ​ដូច្នេះ​ហើយ​ គាត់​ក៏​ស្លាប់​ទៅ។​


រីឯ​លោក​សុល​ក៏​បាន​យល់ស្រប​សម្លាប់​លោក​ស្ទេផាន​ដែរ។​ នៅ​ថ្ងៃ​នោះ​មាន​ការ​បៀតបៀន​ជា​ខ្លាំង​មក​លើ​ក្រុម​ជំនុំ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ ហើយ​អ្នកជឿ​ទាំង​អស់​បាន​ខ្ចាត់ខ្ចាយ​ទៅ​ពាសពេញ​តំបន់​នានា​ក្នុង​ស្រុក​យូដា​ និង​ស្រុក​សាម៉ារី​ លើកលែង​តែ​ពួក​សាវក។​


បើ​ដូច្នេះ​មែន​ ពួកអ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ព្រះគ្រិស្ដ​ក៏​វិនាស​ដែរ។​


ក្រោយ​មក​ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​បងប្អូន​ជាង​ប្រាំរយ​នាក់​ឃើញ​ក្នុង​ពេល​តែ​មួយ។​ ក្នុង​ចំណោម​ពួកគេ​ ​ភាគ​ច្រើន​នៅ​រស់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ប៉ុន្ដែ​ក៏​មាន​អ្នក​ខ្លះ​បាន​ស្លាប់​ហើយ​ដែរ​


បងប្អូន​អើយ!​ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់គ្នា​មិន​ដឹង​អំពី​ពួកអ្នក​ដែល​បាន​ដេក​លក់​ហើយ​នោះ​ទេ​ ក្រែង​លោ​អ្នក​រាល់គ្នា​កើត​ទុក្ខ​ដូច​ជា​អ្នក​ឯ​ទៀត​ដែល​គ្មាន​សង្ឃឹម។​