Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 11:39 - Khmer Christian Bible

39 ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ចូរ​យក​ថ្ម​នោះ​ចេញ!»​ នាង​ម៉ាថា​ជា​បង​ស្រី​របស់​អ្នក​ស្លាប់​បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ សព​នេះ​ធុំ​ក្លិន​ហើយ​ ព្រោះ​គេ​បាន​ស្លាប់​បួន​ថ្ងៃ​មក​ហើយ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 ព្រះយេស៊ូវ​មានបន្ទូលថា​៖“ចូរ​យក​ថ្ម​ចេញ”។ ម៉ាថា​បងស្រី​របស់​អ្នក​ដែល​ស្លាប់ ទូល​ព្រះអង្គ​ថា​៖ “ព្រះអម្ចាស់ សពនេះ​ធុំក្លិន​ហើយ ពីព្រោះ​ជា​ថ្ងៃទីបួន​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​ថ្ម​ចេញ» តែ​ម៉ាថា ជា​បង​ស្រី​របស់​សព ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សព​នេះ​ធុំ​ក្លិន​អាក្រក់ ព្រោះ​ស្លាប់​បួន​ថ្ងៃ​មក​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​យក​ថ្ម​នេះ​ចេញ!»។ នាង​ម៉ាថា ជា​បង​របស់​សព ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ សព​ធុំ​ក្លិន​ហើយ ព្រោះ​គេ​បាន​យក​មក​ដាក់​តាំង​ពី​បួន​ថ្ងៃ​ម៉្លេះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា ចូរ​យក​ថ្ម​ចេញ តែ​ម៉ាថា ជា​បង​របស់​រូប​បុគ្គល​នោះ​ទូល​ថា ព្រះ‌អម្ចាស់​អើយ ខ្មោច​នេះ​ធុំ​ក្លិន​ហើយ ព្រោះ​ស្លាប់​កន្លង​មក​បាន​៤​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

39 អ៊ីសា​ប្រាប់​ថា៖ «សុំ​យក​ថ្ម​នេះ​ចេញ!»។ នាង​ម៉ាថា ជា​បង​របស់​សព ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ សព​ធុំ​ក្លិន​ហើយ ព្រោះ​គេ​បាន​យក​មក​ដាក់​តាំង​ពី​បួន​ថ្ងៃ​ម៉្លេះ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 11:39
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ពួក​នាង​បាន​និយាយ​គ្នា​ថា៖​ «តើ​អ្នក​ណា​នឹង​ប្រមៀល​ថ្ម​ពី​មាត់​ច្រក​ចូល​ក្នុង​ផ្នូរ​ឲ្យ​យើង?»​


ពេល​ព្រះយេស៊ូ​យាង​ទៅ​ដល់​ហើយ​ ព្រះអង្គ​ជ្រាប​ថា​ ឡាសារ​ត្រូវ​បាន​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​បួន​ថ្ងៃ​មក​ហើយ។​


ដ្បិត​ស្ដេច​ដាវីឌ​ ពេល​បាន​បម្រើ​នៅ​ក្នុង​ជំនាន់​របស់​ខ្លួន​តាម​បំណង​របស់​ព្រះជាម្ចាស់​រួច​ហើយ​ ស្ដេច​ក៏​ស្លាប់​ទៅ​ ហើយ​គេ​បាន​បញ្ចុះ​សព​ស្ដេច​នៅ​ជាមួយ​ដូនតា​ រួច​បាន​ជួប​នឹង​សេចក្ដី​ពុក​រលួយ​


ដ្បិត​ព្រះអង្គ​មិន​បោះបង់​ព្រលឹង​របស់​ខ្ញុំ​ឲ្យ​នៅ​ក្នុង​ស្ថាន​នរក​ឡើយ​ ហើយ​ក៏​មិន​បណ្ដោយ​ឲ្យ​អ្នក​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​ជួប​ការ​រលួយ​ដែរ។​


សម្រាប់​ពួកអ្នក​ដែល​កំពុង​វិនាស​ យើង​ជា​ក្លិន​នៃ​សេចក្ដី​ស្លាប់​ដែល​នាំ​ឲ្យ​ស្លាប់‍​ ប៉ុន្ដែ​សម្រាប់​ពួកអ្នក​ដែល​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ យើង​ជា​ក្លិន​នៃ​ជីវិត​ដែល​នាំ​ឲ្យ​មាន​ជីវិត​ តើ​អ្នកណា​ស័ក្ដិសម​នឹង​កិច្ចការ​ទាំង​នេះ?​


ដែល​នឹង​ផ្លាស់ប្រែ​រូបកាយ​ថោកទាប​របស់​យើង​ឲ្យ​ត្រលប់​ដូច​ជា​រូបកាយ​ដ៏​រុងរឿង​របស់​ព្រះអង្គ​ដោយ​អានុភាព​របស់​ព្រះអង្គ​ ដែល​ធ្វើ​ឲ្យ​អ្វីៗ​ទាំង​អស់​ចុះចូល​នឹង​ព្រះអង្គ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម