រីឯអស់អ្នកដែលមានចិត្ដអាត្មានិយម មិនស្ដាប់តាមសេចក្ដីពិត តែបែរជាស្ដាប់តាមសេចក្ដីទុច្ចរិត នោះនឹងបានសេចក្ដីក្រោធ និងការដាក់ទោសវិញ។
កាឡាទី 5:20 - Khmer Christian Bible ការថ្វាយបង្គំរូបព្រះ មន្តអាគម សេចក្តីសំអប់ ការឈ្លោះប្រកែក សេចក្ដីច្រណែន កំហឹង ការប្រជែង ការបែកបាក់ បក្សពួកនិយម ព្រះគម្ពីរខ្មែរសាកល ការថ្វាយបង្គំរូបបដិមាករ ការធ្វើមន្តអាគម ការស្អប់គ្នា ការឈ្លោះប្រកែក ការច្រណែន ការផ្ទុះកំហឹង ការទាស់ទែង ការបាក់បែក ការប្រកាន់បក្សពួក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការថ្វាយបង្គំព្រះក្លែងក្លាយ វិជ្ជាធ្មប់ ឈ្លោះប្រកែកគ្នា បាក់បែកគ្នា ច្រណែនគ្នា កំហឹងឃោរឃៅ ប្រកួតប្រជែងគ្នា ប្រឆាំងគ្នា ប្រកាន់បក្សពួក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ថ្វាយបង្គំរូបព្រះ មន្តអាគម សំអប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក អាល់គីតាប ការថ្វាយបង្គំព្រះក្លែងក្លាយ វិជ្ជាធ្មប់ ឈ្លោះប្រកែកគ្នា បាក់បែកគ្នា ច្រណែនគ្នា កំហឹងឃោរឃៅ ប្រកួតប្រជែងគ្នាប្រឆាំងគ្នា ប្រកាន់បក្សពួក |
រីឯអស់អ្នកដែលមានចិត្ដអាត្មានិយម មិនស្ដាប់តាមសេចក្ដីពិត តែបែរជាស្ដាប់តាមសេចក្ដីទុច្ចរិត នោះនឹងបានសេចក្ដីក្រោធ និងការដាក់ទោសវិញ។
ដ្បិតត្រូវតែមានបក្សពួកនៅក្នុងចំណោមអ្នករាល់គ្នា ដើម្បីឲ្យពួកអ្នកខ្ជាប់ខ្ជួនបង្ហាញខ្លួនកាន់តែច្បាស់នៅក្នុងចំណោមអ្នករាល់គ្នា
ដ្បិតខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំឃើញថា អ្នករាល់គ្នាមិនដូចជាអ្វីដែលខ្ញុំប៉ង រីឯអ្នករាល់គ្នាក៏ឃើញថា ខ្ញុំមិនដូចជាអ្វីដែលអ្នករាល់គ្នាប៉ងដែរ ឬក្រែងលោមានការឈ្លោះប្រកែក ការឈ្នានីស កំហឹង ការប្រជែង ការនិយាយបង្ខូច ការបរិហារកេរ្ដិ៍ ការក្រអឺតក្រទម និងសេចក្ដីវឹកវរ
ប៉ុន្ដែបើអ្នករាល់គ្នាប្រខាំគ្នា ហើយបំផ្លាញគ្នាដូច្នេះ ចូរប្រយ័ត្ន ក្រែងលោអ្នករាល់គ្នាត្រូវវិនាសដោយសារគ្នាឯង។
ចំពោះមនុស្សដែលបង្កើតបក្សពួក ចូរកុំទទួលស្គាល់អ្នកនោះឲ្យសោះ ក្រោយពីបានព្រមានគេម្ដងពីរដងហើយនោះ
ប៉ុន្ដែបើអ្នករាល់គ្នាមានសេចក្ដីច្រណែនដ៏ល្វីងជូរចត់ ហើយមានចិត្ដអាត្មានិយម នោះចូរកុំអួតខ្លួន ហើយកុហកទាស់នឹងសេចក្ដីពិតឡើយ។
ដូចដែលធ្លាប់មានអ្នកនាំព្រះបន្ទូលក្លែងក្លាយនៅក្នុងចំណោមប្រជាជនជាយ៉ាងណា នោះក៏នឹងមានគ្រូក្លែងក្លាយនៅក្នុងចំណោមអ្នករាល់គ្នាជាយ៉ាងនោះដែរ ពួកគេនឹងនាំសេចក្ដីបង្រៀនដែលនាំឲ្យហិនវិនាសចូលមកដោយសំងាត់ ពួកគេបដិសេធសូម្បីតែព្រះអម្ចាស់ដែលបានលោះពួកគេ ហើយក៏នាំសេចក្ដីវិនាសទាន់ហន់មកលើខ្លួនឯងទៀតផង។
អ្នកណាដែលស្អប់បងប្អូនរបស់ខ្លួន អ្នកនោះជាឃាតក ហើយអ្នករាល់គ្នាដឹងថា ឃាតកគ្មានជីវិតអស់កល្បជានិច្ចក្នុងខ្លួនទេ។
ប៉ុន្ដែសម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរស្អប់ខ្ពើម ពួកឃាតក ពួកប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ពួកមន្ដអាគម ពួកថ្វាយបង្គំរូបព្រះ និងពួកភូតភរទាំងអស់ ពួកគេនឹងមានចំណែកនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ។ នេះហើយជាសេចក្ដីស្លាប់ទីពីរ»។