ស្តេចសួរថា៖ «តើរាជបុត្ររបស់ចៅហ្វាយឯងនៅឯណា?» ស៊ីបាទូលថា៖ «លោកនៅឯក្រុងយេរូសាឡិម ដ្បិតលោកគិតថា "នៅថ្ងៃនេះ ពួកវង្សានុវង្សនៃសាសន៍អ៊ីស្រាអែល គេនឹងប្រគល់រាជ្យរបស់បិតាមកយើងវិញ"»។
២ សាំយូអែល 9:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចក៏មានរាជឱង្ការហៅស៊ីបាជាអ្នកបម្រើរបស់ស្ដេចសូល មកត្រាស់បង្គាប់ថា៖ «របស់ទ្រព្យទាំងប៉ុន្មានដែលជារបស់ស្ដេចសូល និងពូជពង្សទ្រង់ នោះយើងប្រគល់ឲ្យដល់បុត្រារបស់ចៅហ្វាយឯងនេះហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ស្ដេចត្រាស់ហៅស៊ីបាជាអ្នកបម្រើរបស់ព្រះបាទសូលមក ហើយមានរាជឱង្ការទៅគាត់ថា៖ «យើងប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ព្រះបាទសូល និងព្រះញាតិវង្ស ឲ្យមេភីបូសែត ជាបុត្ររបស់ម្ចាស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចទ្រង់ក៏មានបន្ទូលហៅស៊ីបា ជាបាវបំរើរបស់សូលមកត្រាស់បង្គាប់ថា បណ្តារបស់ទ្រព្យទាំងប៉ុន្មានដែលជារបស់សូល នឹងពូជពង្សទ្រង់ នោះអញប្រគល់ឲ្យដល់បុត្រារបស់ចៅហ្វាយឯងនេះហើយ អាល់គីតាប ពេលនោះ ទតហៅស៊ីបា ជាអ្នកបម្រើរបស់ស្តេចសូលមក ហើយប្រាប់ទៅគាត់ថា៖ «យើងប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ស្តេចសូល និងញាតិវង្សឲ្យមេភីបូសែត ជាកូនរបស់ម្ចាស់អ្នក។ |
ស្តេចសួរថា៖ «តើរាជបុត្ររបស់ចៅហ្វាយឯងនៅឯណា?» ស៊ីបាទូលថា៖ «លោកនៅឯក្រុងយេរូសាឡិម ដ្បិតលោកគិតថា "នៅថ្ងៃនេះ ពួកវង្សានុវង្សនៃសាសន៍អ៊ីស្រាអែល គេនឹងប្រគល់រាជ្យរបស់បិតាមកយើងវិញ"»។
នោះស្តេចមានរាជឱង្ការទៅស៊ីបាថា៖ «នែ៎ របស់ទ្រព្យទាំងប៉ុន្មាននៃមេភីបូសែត ជារបស់ឯងវិញ»។ ស៊ីបាទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់នៃទូលបង្គំអើយ ទូលបង្គំក្រាបថ្វាយបង្គំដល់ទ្រង់ សូមឲ្យទូលបង្គំបានប្រកបដោយព្រះគុណរបស់ទ្រង់ផង»។
ស្ដេចមានរាជឱង្ការតបថា៖ «ហេតុអ្វីអ្នកនៅនិយាយពីរឿងរបស់អ្នកទៀត? យើងសម្រេចថា ចូរឲ្យអ្នក និងស៊ីបាបែងចែកស្រែចម្ការគ្នាទៅ»។
មេភីបូសែត ទូលឆ្លើយថា៖ «ឲ្យគេយកទាំងអស់ទៅចុះ ព្រោះព្រះករុណាជាម្ចាស់ បានវិលមកឯដំណាក់ ដោយសុខសាន្តវិញហើយ»។
ប៉ុន្តែ អស់អ្នកមានចិត្តសទ្ធា គេគិតគូរជាសគុណវិញ ហើយអ្នកនោះនឹងស្ថិតស្ថេរនៅដោយការនោះ។
មានអ្នកខាងបេនយ៉ាមីនម្នាក់ ឈ្មោះគីសជាកូនអ័បៀល ដែលអ័បៀលជាកូនសេរ៉ោ សេរ៉ោជាកូនបេកូរេ បេកូរេជាកូនអ័ភីយ៉ា អ័ភីយ៉ាជាកូនពួកបេនយ៉ាមីនម្នាក់ អ្នកនោះជាមនុស្សមានចិត្តក្លាហាន