Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 19:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 មេភី‌បូសែត ទូល​ឆ្លើយ​ថា៖ «ឲ្យ​គេ​យក​ទាំង​អស់​ទៅ​ចុះ ព្រោះ​ព្រះ‌ករុណា​ជា​ម្ចាស់ បាន​វិល​មក​ឯ​ដំណាក់ ដោយ​សុខ‌សាន្ត​វិញ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 លោក​មេភី‌បូសែត​ទូល​ថា៖ «ឲ្យ​គេ​យក​ទាំង​អស់​ចុះ! ព្រះ‌ករុណា​ជា​អម្ចាស់​វិល​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត​ដូច្នេះ ទូលបង្គំ​ស្កប់​ចិត្ត​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 មភីបូសែត​ទូល​ឆ្លើយ​ថា ឲ្យ​គេ​យក​ទាំង​អស់​ទៅ​ចុះ ពី​ព្រោះ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់ បាន​វិល​មក​ឯ​ដំណាក់​ដោយ​សុខ‌សាន្ត​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 លោក​មេភី‌បូសែត​ជម្រាប​ថា៖ «ឲ្យ​គេ​យក​ទាំង​អស់​ចុះ! ស្តេច​វិល​ត្រឡប់​មក​វិញ ដោយ​សុខ‌សាន្ត​ដូច្នេះ ខ្ញុំ​ស្កប់​ចិត្ត​ហើយ!»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 19:30
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​យ៉ូណា‌ថាន បង​អើយ ខ្ញុំ​ឈឺ​ចាប់​ណាស់ បង​ជា​ទី​ពេញ​ចិត្ត​របស់​ខ្ញុំ បង​ស្រឡាញ់​ដល់​ខ្ញុំ​ខ្លាំង​ណាស់ លើស​ជាង​សេចក្ដី​ស្រឡាញ់ របស់​ស្រីៗ​ទៅ​ទៀត។


ក៏​មាន​ទូក​មួយ​ឆ្លង​ទៅ សម្រាប់​នឹង​ទទួល​ចម្លង​ពួក​រាជ‌វង្ស​ស្តេច​មក ហើយ​នឹង​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​ស្ដេច។ នៅ​គ្រា​ដែល​ស្តេច​រៀប​ឆ្លង​ទន្លេ​យ័រ‌ដាន់​មក នោះ​ស៊ីម៉ាយ​ជា​កូន​កេរ៉ា ក៏​ក្រាប​ថ្វាយ​បង្គំ​ស្ដេច


ស្ដេច​មាន​រាជ‌ឱង្ការ​តប​ថា៖ «ហេតុ​អ្វី​អ្នក​នៅ​និយាយ​ពី​រឿង​របស់​អ្នក​ទៀត? យើង​សម្រេច​ថា ចូរ​ឲ្យ​អ្នក និង​ស៊ីបា​បែង‌ចែក​ស្រែ​ចម្ការ​គ្នា​ទៅ»។


ឯ​បារស៊ី‌ឡាយ ជា​អ្នក​ស្រុក​កាឡាត លោក​ចុះ​ពី​ក្រុង​រ៉ូគី‌លីម មក​ឆ្លង​ទន្លេ​យ័រ‌ដាន់ ដើម្បី​ជូន​ស្តេច​ទៅ​ត្រើយ​ម្ខាង​ដែរ


ស្តេច​ក៏​មាន​រាជ‌ឱង្ការ​ហៅ​ស៊ីបា​ជា​អ្នក​បម្រើ​របស់​ស្ដេចសូល មក​ត្រាស់​បង្គាប់​ថា៖ «របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​ជា​របស់​ស្ដេចសូល និង​ពូជ‌ពង្ស​ទ្រង់ នោះ​យើង​ប្រគល់​ឲ្យ​ដល់​បុត្រា​របស់​ចៅ‌ហ្វាយ​ឯង​នេះ​ហើយ។


ប៉ុន្តែ ខ្ញុំ​មិន​រាប់​ជីវិត​ខ្ញុំ​ទុក​ជា​មាន​តម្លៃ​វិសេស​ដល់​ខ្ញុំ​ឡើយ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ដោយ​អំណរ ព្រម​ទាំង​ការ‌ងារ ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ គឺ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​សព្វ​គ្រប់ អំពី​ដំណឹង​ល្អ​នៃ​ព្រះ‌គុណ​របស់​ព្រះ។


អ្វី​ដែល​ខ្ញុំ​ទន្ទឹង​រង់​ចាំ និង​សង្ឃឹម​អស់​ពី​ចិត្ត​នោះ ខ្ញុំ​នឹង​មិន​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ គឺ​ឲ្យ​តែ​ខ្ញុំ​បាន​តម្កើង​ព្រះ‌គ្រីស្ទ ដោយ​ចិត្ត​ក្លា‌ហាន​គ្រប់​ជំពូក ក្នុង​រូប‌កាយ​ខ្ញុំ ក្នុង​ពេល​ឥឡូវ​នេះ ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ទោះ​រស់​ឬ​ស្លាប់​ក្តី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម