ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 9:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ​ទូល​ថា៖ «តើ​អ្នក​បម្រើ​របស់​ទ្រង់​នេះ​ជា​អ្វី បាន​ជា​ទ្រង់​ព្រម​ក្រឡេក​មើល​មក​ទូល‌បង្គំ ដែល​ទុក​ដូច​ជា​ឆ្កែ​ស្លាប់​ដូច្នេះ?»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​មេភី‌បូសែត​ក្រាប​ថ្វាយ‌បង្គំ ហើយ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! តើ​ទូលបង្គំ​មាន​ឋានៈ​អ្វី​បាន​ជា​ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​ទូលបង្គំ​ម៉្លេះ ទូលបង្គំ​ប្រៀប​បាន​នឹង​ឆ្កែ​ងាប់​ប៉ុណ្ណោះ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​លោក​ក៏​ក្រាប​ថ្វាយ‌បង្គំ​ទូល​ថា តើ​បាវ​បំរើ​នៃ​ទ្រង់​នេះ​ជា​អ្វី បាន​ជា​ទ្រង់​ព្រម​ក្រឡេក​មើល​មក​ទូលបង្គំ ដែល​ទុក​ដូច​ជា​ឆ្កែ​ស្លាប់​នេះ។

សូមមើលជំពូក

អាល់គីតាប

លោក​មេភី‌បូសែត​ក្រាប​គោរព ហើយ​សួរ​ថា៖ «តើ​ខ្ញុំ​មាន​ឋានៈ​អ្វី​បាន​ជា​លោក​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​ម៉្លេះ ខ្ញុំ​ប្រៀប​បាន​នឹង​ឆ្កែ​ងាប់​ប៉ុណ្ណោះ?»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 9:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ័ប៊ី‌សាយ​ជា​កូន​សេរូយ៉ា​ទូល​ទៅ​ស្តេច​ថា៖ «តើ​មាន​ហេតុ​អ្វី​ឲ្យ​អា​ឆ្កែ​ងាប់​នេះ បាន​ជេរ​ប្រមាថ​ដល់​ទ្រង់​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ​យ៉ាង​នេះ សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​កាត់​ក្បាល​វា​ចេញ»។


ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​តប​ថា៖ «យើង​មាន​សេចក្ដី​ចង្អៀត​ចិត្ត​ជា​ខ្លាំង សូម​ឲ្យ​យើង​រាល់​គ្នា​ធ្លាក់​ទៅ​ក្នុង​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ដ្បិត​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​ធំ​ណាស់ សូម​កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ឡើយ»។


នោះ​អ័ប៊ី‌នើរ​ក៏​មាន​កំហឹង​ឆួល​ឡើង ដោយ​ព្រោះ​ពាក្យ​របស់​អ៊ីស-បូសែត ហើយ​ទូល​ថា៖ «ទូល‌បង្គំ​ជា​ក្បាល​ឆ្កែ​របស់​ពួក​យូដា​ឬ? សព្វ​ថ្ងៃ​នេះ ទូល‌បង្គំ​កំពុង​តែ​សម្ដែង​គុណ​ដ​ល់​រាជ‌វង្ស​ស្តេច​សូល ជា​បិតា​របស់​ទ្រង់ ព្រម​ទាំង​វង្សា‌នុវង្ស និង​មិត្ត​សម្លាញ់​របស់​ទ្រង់​ផង ដោយ​មិន​បាន​ប្រគល់​ទ្រង់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះបាទ​ដាវីឌ​ឡើយ តែ​នៅ​ថ្ងៃ​នេះ ទ្រង់​ហ៊ាន​បន្ទោស​ទូល‌បង្គំ​ពី​រឿង​ស្រី​នោះ


ហាសែល​ឆ្លើយ​តប​ថា៖ «ខ្ញុំ​ប្របាទ​នេះ​ចាត់​ទុក​ដូច​ជា​ឆ្កែ​មួយ​ក្បាល តើ​អាច​នឹង​ធ្វើ​ការ​យ៉ាង​ធំ​នេះ​ម្ដេច​បាន?» តែ​អេលី‌សេ​ឆ្លើយ​ថា៖ «ព្រះ‌យេហូវ៉ា​បាន​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​ថា អ្នក​នឹង​បាន​ធ្វើ​ជា​ស្តេច​លើ​ស្រុក​ស៊ីរី»។


ដូច្នេះ សូម​កុំ​ឲ្យ​ឈាម​ទូល‌បង្គំ​បាន​ស្រក់​ចុះ​ទៅ​ដី ឃ្លាត​ពី​ចំពោះ​ព្រះ‌យេហូវ៉ា​ឡើយ ដ្បិត​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ចេញ​មក ដើម្បី​រក​តែ​ចៃ​ទេ ដូច​ជា​កាល​គេ​ដេញ​តាម​ក្រួច​នៅ​លើ​ភ្នំ​ដែរ»។