លោកបានឃើញកូនចៅរបស់អេប្រាអិមរហូតដល់ទៅបីតំណ ហើយកូនចៅរបស់ម៉ាគារ ជាកូនរបស់ម៉ាណាសេ ក៏រាប់ដូចជាកូនរបស់លោកយ៉ូសែបដែរ។
២ សាំយូអែល 9:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចមានរាជឱង្ការសួរថា៖ «តើគេនៅឯណា?» រួចស៊ីបាទូលថា៖ «លោកនៅផ្ទះម៉ាគារ ជាកូនអាំមាលនៅក្រុងឡូរ-ដេបារ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចមានរាជឱង្ការថា៖ «តើគេនៅឯណា?»។ ស៊ីបាទូលថា៖ «លោកស្នាក់នៅផ្ទះលោកម៉ាកៀរ ជាកូនរបស់លោកអាំមាល នៅក្រុងឡូរដេបា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចទ្រង់មានបន្ទូលសួរថា តើនៅឯណា រួចស៊ីបាទូលតបថា លោកនៅឯផ្ទះម៉ាគារ ជាកូនអាំមាល ដែលនៅក្រុងឡូរ-ដេបារ អាល់គីតាប ទតសួរថា៖ «តើគេនៅឯណា?»។ ស៊ីបាឆ្លើយថា៖ «គាត់ស្នាក់នៅផ្ទះលោកម៉ាកៀរ ជាកូនរបស់លោកអាំមាល នៅក្រុងឡូរដេបា»។ |
លោកបានឃើញកូនចៅរបស់អេប្រាអិមរហូតដល់ទៅបីតំណ ហើយកូនចៅរបស់ម៉ាគារ ជាកូនរបស់ម៉ាណាសេ ក៏រាប់ដូចជាកូនរបស់លោកយ៉ូសែបដែរ។
ពេលនោះ ព្រះបាទដាវីឌក៏បានចាត់ឲ្យគេទៅនាំលោកពីផ្ទះម៉ាគារ ជាកូនអាំមាល ជាអ្នកដែលនៅក្រុងឡូរ-ដេបារនោះមក។
ម្នាលអ្នករាល់គ្នាដែលរីករាយក្នុងក្រុងឡូដាបា អ្នករាល់គ្នាពោលថា "យើងវាយយកបានក្រុងកាណាអ៊ីម តើមិនមែនដោយសារកម្លាំងរបស់ខ្លួនយើងទេឬ?"