Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 9:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ស្តេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ពូជ‌ពង្ស​របស់​ស្ដេចសូល​ណា​មួយ​នៅ​រស់​ឬ​ទេ? យើង​ចង់​សម្ដែង​សេចក្ដី​ករុណា​នៃ​ព្រះ​ដល់​អ្នក​នោះ» ស៊ីបា​ទូល​ឆ្លើយ​ថា៖ «នៅ​មាន​ម្នាក់​ខ្វិន​ជើង ជា​បុត្រ​របស់​យ៉ូណា‌ថាន» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «តើ​ក្នុង​រាជ‌វង្ស​របស់​ព្រះ‌បាទ​សូល មាន​សល់​អ្នក​ណា​ម្នាក់​នៅ​រស់​ដែរ​ឬ​ទេ? យើង​ចង់​សម្តែង​សេចក្ដី​សប្បុរស​ដល់​គេ តាម​ពាក្យ​ដែល​យើង​បាន​សន្យា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់»។ ស៊ីបា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា មាន​កូន​ប្រុស​ម្នាក់​របស់​សម្ដេច​យ៉ូណា‌ថាន​នៅ​រស់ លោក​ខ្វិន​ជើង​ទាំង​ពីរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នោះ​ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​មាន​ពូជ‌ពង្ស​របស់​សូល​ណា​មួយ​សល់​នៅ​ឬ​ទេ ដើម្បី​ឲ្យ​យើង​បាន​សំដែង​សេចក្ដី​ករុណា​នៃ​ព្រះ​ដល់​អ្នក​នោះ ស៊ីបា​ទូល​ឆ្លើយ​ថា នៅ​មាន​ម្នាក់​ខ្វិន​ជើង ជា​បុត្រ​នៃ​យ៉ូណា‌ថាន

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ទត​សួរ​ថា៖ «តើ​ក្នុង​រាជ‌វង្ស​របស់​ស្តេច​សូល មាន​សល់​អ្នក​ណា​ម្នាក់​នៅ​រស់​ដែរ​ឬ​ទេ? យើង​ចង់​សំដែង​សេចក្តី​សប្បុរស​ដល់​គេ តាម​ពាក្យ​ដែល​យើង​បាន​សន្យា​នៅ​ចំពោះ​អុលឡោះ»។ ស៊ីបា​ជម្រាប​ថា៖ «មាន​កូន​ប្រុស​ម្នាក់​របស់​សម្តេច​យ៉ូណា‌ថាន​នៅ​រស់ គាត់​ខ្វិន​ជើង​ទាំង​ពីរ»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 9:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ​អើយ បាវ​ទូល‌បង្គំ​បាន​បញ្ឆោត​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​ជា​បាវ​បម្រើព្រះ​ករុណា ប្រាប់​គាត់​ថា "ខ្ញុំ​នឹង​ចង​កែប​លា​ជិះ​ទៅ​ជា‌មួយ​ព្រះរាជា​ដែរ" ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​ខ្វិន


តែ​វា​បាន​ទូល​បង្កាច់​ទូល‌បង្គំ ជា​បាវ​បម្រើ នៅ​ចំពោះ​ទ្រង់​វិញ ឯ​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ ទ្រង់​ដូច​ជា​ទេវតា​នៃ​ព្រះ​ហើយ ដូច្នេះ សូម​ទ្រង់​សម្រេច​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ចុះ។


ចំណែក​យ៉ូណា‌ថាន​ជា​បុត្រា​របស់​ស្ដេចសូល​មាន​បុត្រា​មួយ នាម​ថា មេភី‌បូសែត ដែល​មាន​ជើង​ខ្វិន ដ្បិត​កាល​មាន​ព្រះ‌ជន្ម​ប្រាំ​ឆ្នាំ ក្នុង​ខណៈ​ដែល​ឮ​ដំណឹង​មក​ពី​យេស‌រាល ពី​ដំណើរ​ស្ដេចសូល និង​យ៉ូណា‌ថាន នោះ​ភីលៀង​ក៏​ពរ​រត់​ទៅ ហើយ​ដោយ​ព្រោះ​នាង​រត់​ទៅ​ប្រញាប់‌ប្រញាល់​ពេក បាន​ជា​កុមារ​ភ្លាត់​ធ្លាក់ ហើយ​ខ្វិន​ទៅ។


ដូច្នេះ មេភី‌បូសែត​ក៏​នៅ​ក្រុង​យេរូ‌សាឡិម ព្រោះ​លោក​ត្រូវ​បរិ‌ភោគ​នៅ​តុ​ជា‌មួយ​ស្តេច ហើយ​លោក​ខ្វិន​ជើង​ទាំង​ពីរ។


ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នឹង​សម្ដែង​សេចក្ដី​សប្បុរស​ដល់​អ្នក ដោយ​យល់​ដល់​យ៉ូណា‌ថាន​បិតា​អ្នក ហើយ​យើង​នឹង​ប្រគល់​ស្រែ​ចម្ការ​របស់​ស្ដេចសូល​ជា​ជីតា​របស់​អ្នក​ទាំង​អស់​ដល់​អ្នក តែ​ខ្លួន​អ្នក និង​បរិ‌ភោគ​នៅ​តុ​ជា‌មួយ​យើង​ជា‌និច្ច»។


ចូរ​មាន​ចិត្ត​មេត្តា‌ករុណា ដូច​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដែរ។


តែ​ព្រះ‌យេហូវ៉ា​គាប់​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់​បុព្វ​បុរសរបស់​អ្នក ហើយ​បាន​រើស​អ្នក​រាល់​គ្នា ជាពូជ​ពង្ស​របស់​ពួក​លោក លើស​ជាង​អស់​ទាំង​សាសន៍ ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ។


ដោយ​ព្រោះ​ព្រះ‌អង្គ​បាន​ស្រឡាញ់​បុព្វ‌បុរស​របស់​អ្នក ព្រះ‌អង្គ​ក៏​បាន​រើស​យក​ពូជ​ពង្ស​របស់​ពួកគេ​នៅ​ជំនាន់​ក្រោយ។ ព្រះ‌អង្គ​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម