២ សាំយូអែល 3:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ស្គាល់អ័ប៊ីនើរជាកូននើរហើយ ថាគេមកដើម្បីតែនឹងបញ្ឆោតទ្រង់ទេ ហើយឲ្យបានដឹងពីដំណើរទ្រង់យាងចេញចូល និងគ្រប់ទាំងកិច្ចការដែលទ្រង់ធ្វើផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះករុណាស្គាល់អប៊ីនើរ ដែលជាកូនរបស់លោកនើរស្រាប់ហើយ! គឺគេមកនេះ ដើម្បីបោកបញ្ឆោតព្រះករុណា ដើម្បីស៊ើបការណ៍អំពីក្បួនយុទ្ធសាស្ត្ររបស់ព្រះករុណា និងដឹងអំពីគ្រប់កិច្ចការដែលព្រះករុណាកំពុងធ្វើ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ស្គាល់អ័ប៊ីនើរ ជាកូននើរហើយ ថាវាបានមកដើម្បីតែនឹងបញ្ឆោតទ្រង់ទេ ហើយឲ្យបានដឹងពីដំណើរទ្រង់យាងចេញចូល នឹងគ្រប់ទាំងកិច្ចការដែលទ្រង់ធ្វើផង អាល់គីតាប ស្តេចស្គាល់អប៊ីនើរ ដែលជាកូនរបស់លោកនើរស្រាប់ហើយ! គឺគេមកនេះ ដើម្បីបោកបញ្ឆោតស្តេច ដើម្បីស៊ើបការណ៍អំពីក្បួនយុទ្ធសាស្ត្ររបស់ស្តេច និងដឹងអំពីគ្រប់កិច្ចការដែលស្តេចកំពុងធ្វើ»។ |
ចូរចាត់អ្នកណាម្នាក់ក្នុងចំណោមឯងរាល់គ្នា ឲ្យទៅនាំប្អូនពៅរបស់ពួកឯងមក តែឯងរាល់គ្នាត្រូវនៅជាប់គុកសិន ដើម្បីល្បងមើលឲ្យដឹងថា ពាក្យសម្ដីដែលឯងរាល់គ្នានិយាយនោះពិត ឬមិនពិត។ បើមិនពិតទេ យើងស្បថនឹងព្រះជន្មផារ៉ោនថា ឯងរាល់គ្នាពិតជាអ្នកសង្កេតការណ៍មែន»។
ពេលនោះ លោកយ៉ូសែបនឹកឃើញសប្ដិដែលលោកបានយល់សប្តិអំពីបងៗរបស់លោក។ លោកមានប្រសាសន៍ទៅពួកគេថា៖ «ពួកឯងសុទ្ធតែជាអ្នកស៊ើបការណ៍ ពួកឯងមកដើម្បីរកមើលកន្លែងដែលនៅទទេក្នុងស្រុកនេះហើយ»។
ប៉ុន្តែ ពួកមេលើពួកកូនចៅអាំម៉ូនទូលដល់ហានូនជាម្ចាស់គេថា៖ «តើព្រះករុណាជឿថា ស្ដេចដាវីឌចាត់ពួកនេះឲ្យមកជួយកម្សាន្តទុក្ខព្រះករុណា ដោយយល់ដល់បិតាទ្រង់ឬ? តើព្រះបាទដាវីឌមិនចាត់ពួកទូតនេះឲ្យមក ដើម្បីសង្កេតមើលទីក្រុង ក្នុងបំណងវាយដណ្ដើមយកទេឬ?»
នោះយ៉ូអាប់លោកចូលទៅគាល់ស្តេច ទូលសួរថា៖ «តើទ្រង់បានធ្វើអ្វីដូច្នេះ? មើល៍ អ័ប៊ីនើរបានមកគាល់ទ្រង់ តើហេតុអ្វីបានជាទ្រង់ឲ្យចេញទៅ ហើយវាទៅបាត់ដូច្នេះ?
ពេលយ៉ូអាប់បានចេញពីដាវីឌទៅ នោះក៏ចាត់គេឲ្យទៅតាមហៅអ័ប៊ីនើរមក គេនាំលោកពីត្រង់អណ្តូងស៊ីរ៉ាមកវិញ តែព្រះបាទដាវីឌមិនជ្រាបទេ។
កាលអ័ប៊ីនើរបានមកដល់ក្រុងហេប្រុនវិញ នោះយ៉ូអាប់ក៏នាំលោកទៅកណ្ដាលទ្វារកំផែងក្រុងដោយឡែក ដើម្បីមានប្រសាសន៍នឹងលោកដោយសម្ងាត់ រួចក៏ចាក់លោកត្រង់ពោះនៅទីនោះឲ្យស្លាប់ទៅ ដើម្បីសងសឹកចំពោះឈាមអេសាអែល ជាប្អូនខ្លួន។
ដរាបដល់យើងមកនាំយកអ្នករាល់គ្នាទៅនៅស្រុកមួយ ដូចជាស្រុកនេះ ជាស្រុកមានស្រូវ និងទឹកទំពាំងបាយជូរ នំបុ័ង ព្រមទាំងចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងឃ្មុំដែរ ដើម្បីឲ្យអ្នករាល់គ្នាបានរស់ ឥតស្លាប់។ អ្នករាល់គ្នាកុំស្តាប់តាមស្ដេចហេសេគា ដែលបញ្ចុះបញ្ចូលអ្នករាល់គ្នាថា ព្រះយេហូវ៉ានឹងជួយឲ្យរួចនោះឡើយ។
ឯដំណើរដែលអ្នកចេញចូលទៅមក នោះព្រះយេហូវ៉ានឹងថែរក្សា ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ។
យើងដឹងកន្លែងដែលអ្នកក្រោកឈរ និងកន្លែងដែលអ្នកអង្គុយចុះ វេលាដែលអ្នកចេញចូល ក៏ស្គាល់សេចក្ដីដែលអ្នកខឹងក្តៅនឹងយើងដែរ។
ជាអ្នកដែលនឹងចេញទៅនៅមុខពួកគេ ហើយចូលមកវិញនៅមុខពួកគេ ជាអ្នកដែលនាំពួកគេចេញទៅ ហើយនាំពួកគេចូលមកវិញ ដើម្បីកុំឲ្យក្រុមជំនុំរបស់ព្រះយេហូវ៉ា ត្រឡប់ដូចជាហ្វូងចៀមដែលគ្មានគង្វាលនោះឡើយ»។
បណ្តាជនជាច្រើនក៏ខ្សឹបខ្សៀវពីព្រះអង្គ ខ្លះថា «លោកជាមនុស្សល្អ» ខ្លះទៀតថា «ទេ អ្នកនោះជាអ្នកបញ្ឆោតប្រជាជនទេតើ!»។
ដូច្នេះ ឱមនុស្សអើយ ទោះបីអ្នកជាអ្នកណាក៏ដោយ ពេលអ្នកថ្កោលទោសគេ អ្នកមិនអាចដោះសាបានឡើយ ដ្បិតពេលអ្នកថ្កោលទោសគេ នោះអ្នកកាត់ទោសខ្លួនឯង ព្រោះខ្លួនអ្នកផ្ទាល់ដែលថ្កោលទោសគេ ក៏ប្រព្រឹត្តដូចគេដែរ។