Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 10:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ប៉ុន្តែ ពួក​មេលើ​ពួក​កូន​ចៅ​អាំម៉ូន​ទូល​ដល់​ហានូន​ជា​ម្ចាស់​គេ​ថា៖ «តើ​ព្រះករុណា​ជឿ​ថា ស្ដេច​ដាវីឌ​ចាត់​ពួក​នេះ​ឲ្យ​មក​ជួយ​កម្សាន្ត​ទុក្ខ​ព្រះករុណា ដោយយល់​ដល់​បិតា​ទ្រង់​ឬ? តើព្រះបាទ​ដាវីឌ​មិន​ចាត់​ពួក​ទូត​នេះ​ឲ្យ​មក ដើម្បី​សង្កេត​មើល​ទី​ក្រុង ក្នុង​បំណង​វាយ​ដណ្ដើម​យក​ទេ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​អាំម៉ូន ទូល​ព្រះ‌បាទ​ហា‌នូន ជា​ម្ចាស់​របស់​ខ្លួន​ថា៖ «តើ​ព្រះ‌ករុណា​ជឿ​ថា ស្ដេច​ដាវីឌ​ចាត់​ពួក​មន្ត្រី​ឲ្យ​មក​ចូល​រួម​រំលែក​ទុក្ខ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​បិតា​របស់​ព្រះ‌ករុណា​មែន​ឬ? តាម​ពិត ពួក​គេ​មក​នេះ ដើម្បី​សង្កេត​ការណ៍​ទីក្រុង ក្នុង​គោល​បំណង​វាយ​ដណ្ដើម​យក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ប៉ុន្តែពួក​មេ​របស់​កូន​ចៅ​អាំម៉ូន ទូល​ដល់​ហានូន​ជា​ម្ចាស់​គេ​ថា ទ្រង់​ជឿ​ថា ដាវីឌ​ចង់​លើក​មុខ​បិតា​ទ្រង់​ដោយ​ចាត់​ពួក​នេះ​មក​ជួយ​កំសាន្ត​ទុក្ខ​ទ្រង់​ឬ​អី ឯ​គំនិត​ដាវីឌ ដែល​ចាត់​ពួក​ទូត​នេះ ឲ្យ​មក​ដូច្នេះ គឺ​ដើម្បី​តែ​នឹង​ឈ្លប‌លប ហើយ​សង្កេត​មើល​ទី​ក្រុង រួច​រំលំ​ចេញ​ប៉ុណ្ណោះ​វិញ​ទេ​តើ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 មេ​ដឹក​នាំ​នៃ​ជន‌ជាតិ​អាំម៉ូន ជម្រាប​ស្តេច​ហា‌នូន ជា​ចៅហ្វាយ​របស់​ខ្លួន​ថា៖ «តើ​ស្តេច​ជឿ​ថា ទត​ចាត់​ពួក​មន្ត្រី ឲ្យ​មក​ចូល​រួម​រំលែក​ទុក្ខ ដើម្បី​ផ្តល់​កិត្តិ‌យស​ដល់​បិតា​របស់​ស្តេច​មែន​ឬ? តាម​ពិត​ពួក​គេ​មក​នេះ ដើម្បី​សង្កេត​ការណ៍​ទី‌ក្រុង ក្នុង​គោល​បំណង​វាយ​ដណ្តើម​យក»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 10:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ចាត់​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ឯង​រាល់​គ្នា ឲ្យ​ទៅ​នាំ​ប្អូន​ពៅ​របស់​ពួក​ឯង​មក តែ​ឯង​រាល់​គ្នា​ត្រូវ​នៅ​ជាប់​គុក​សិន ដើម្បី​ល្បង​មើល​ឲ្យ​ដឹង​ថា ពាក្យ​សម្ដី​ដែល​ឯង​រាល់​គ្នា​និយាយ​នោះ​ពិត ឬ​មិន​ពិត។ បើ​មិន​ពិត​ទេ យើង​ស្បថ​នឹង​ព្រះ​ជន្ម​ផារ៉ោន​ថា ឯង​រាល់​គ្នា​ពិត​ជា​អ្នក​សង្កេត‌ការណ៍​មែន»។


ពេល​នោះ លោក​យ៉ូសែប​នឹក​ឃើញ​សប្ដិ​ដែល​លោក​បាន​យល់​សប្តិ​អំពី​បងៗ​របស់​លោក។ លោក​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «ពួកឯង​សុទ្ធ​តែ​ជា​អ្នក​ស៊ើប‌ការណ៍ ពួក​ឯង​មក​ដើម្បី​រក​មើល​កន្លែង​ដែល​នៅ​ទទេ​ក្នុង​ស្រុក​នេះ​ហើយ»។


ទ្រង់​ស្គាល់​អ័ប៊ី‌នើរ​ជា​កូន​នើរ​ហើយ ថា​គេ​មក​ដើម្បី​តែ​នឹង​បញ្ឆោត​ទ្រង់​ទេ ហើយ​ឲ្យ​បាន​ដឹង​ពី​ដំណើរ​ទ្រង់​យាង​ចេញ​ចូល និង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​ទ្រង់​ធ្វើ​ផង»។


ប៉ុន្តែ ពួក​មេ​របស់​កូន​ចៅ​អាំម៉ូន​ទូល​ដល់​ហានូន​ថា៖ «តើ​ទ្រង់​ជឿ​ថា ព្រះបាទ​ដាវីឌ​ចង់​លើក​មុខ​បិតា​ទ្រង់ ដោយ​ចាត់​ពួក​នេះ​មក​ជួយ​កម្សាន្ត​ទុក្ខ​ទ្រង់​ឬ? ពួក​ទូត​នេះ​បាន​មក​រក​ទ្រង់​ដូច្នេះ គឺ​ដើម្បី​សង្កេត​មើល​ស្រុក រួចហើយ​បំផ្លាញយើង​តែ​ប៉ុណ្ណោះ»។


ក៏​មិន​ប្រព្រឹត្ត​បែប​មិន​គួរ​សម។ សេចក្ដី​ស្រឡាញ់​មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស។


សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ទាំង‌អស់ ជឿ​ទាំង‌អស់ សង្ឃឹម​ទាំង‌អស់ ហើយ​ទ្រាំទ្រ​ទាំង‌អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម