ដូច្នេះ ស្តេចបានមានរាជឱង្ការទៅយ៉ូអាប់ ជាមេទ័ពដែលនៅជាមួយទ្រង់ថា៖ «ចូរដើរទៅសព្វក្នុងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ ចាប់ពីក្រុងដាន់រហូតដល់បៀរ-សេបា ហើយរាប់ចំនួនប្រជាជន ដើម្បីឲ្យយើងបានដឹងថាមានប៉ុន្មាននាក់»។
២ សាំយូអែល 24:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះយេហូវ៉ាបានបណ្ដាលឲ្យមានជំងឺអាសន្នរោគកើតឡើងក្នុងសាសន៍អ៊ីស្រាអែល ចាប់តាំងពីព្រឹករហូតដល់ពេលកំណត់នោះ ហើយមានមនុស្សស្លាប់តាំងតែពីក្រុងដាន់ រហូតដល់បៀរ-សេបា អស់ចំនួនប្រាំពីរម៉ឺននាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានធ្វើឲ្យជំងឺអាសន្នរោគកើតឡើងក្នុងស្រុកអ៊ីស្រាអែល ចាប់តាំងពីព្រឹកនោះរហូតដល់ពេលកំណត់។ ពីក្រុងដាន់ដល់ក្រុងបៀរសេបា មានប្រជាជនស្លាប់ទាំងអស់ ៧០ ០០០នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យមានជំងឺអាសន្នរោគកើតឡើងក្នុងសាសន៍អ៊ីស្រាអែល ចាប់តាំងពីព្រឹករហូតដល់ពេលកំណត់នោះ ហើយមានមនុស្សស្លាប់តាំងតែពីក្រុងដាន់ រហូតដល់បៀរ-សេបា អស់ចំនួន៧ម៉ឺននាក់ អាល់គីតាប អុលឡោះតាអាឡាបានធ្វើឲ្យជំងឺអាសន្នរោគកើតឡើងក្នុងស្រុកអ៊ីស្រអែល ចាប់តាំងពីព្រឹកនោះ រហូតដល់ពេលកំណត់។ ពីក្រុងដាន់ ដល់ក្រុងបៀរសេបា មានប្រជាជនស្លាប់ទាំងអស់ ៧០ ០០០នាក់។ |
ដូច្នេះ ស្តេចបានមានរាជឱង្ការទៅយ៉ូអាប់ ជាមេទ័ពដែលនៅជាមួយទ្រង់ថា៖ «ចូរដើរទៅសព្វក្នុងកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ ចាប់ពីក្រុងដាន់រហូតដល់បៀរ-សេបា ហើយរាប់ចំនួនប្រជាជន ដើម្បីឲ្យយើងបានដឹងថាមានប៉ុន្មាននាក់»។
ដូច្នេះ ព្រះយេហូវ៉ាបណ្ដាលឲ្យមានជំងឺអាសន្នរោគកើតឡើង ក្នុងពួកអ៊ីស្រាអែល ហើយពួកអ៊ីស្រាអែលក៏ដួលស្លាប់អស់ប្រាំពីរម៉ឺននាក់។
យ៉ូអាប់ ជាកូនសេរូយ៉ា លោករាប់តែមិនបានបង្ហើយទេ ដ្បិតដំណើរនោះបានបណ្ដាលឲ្យមានសេចក្ដីក្រោធ មកលើសាសន៍អ៊ីស្រាអែល ហើយចំនួនពួកគេក៏មិនបានកត់ទុកក្នុងបញ្ជីពង្សាវតាររបស់ព្រះបាទដាវីឌដែរ។
ដូដាយ ជាពួកអ័ហូអា ត្រួតលើពួកវេនខែទីពីរ ហើយមីកឡូត ជាមេលើពួកវេនរបស់លោក ក្នុងពួកវេននេះមានពីរម៉ឺនបួនពាន់នាក់។
គ្រានោះ ទេវតានៃព្រះយេហូវ៉ា ក៏ចេញទៅវាយទីបោះទ័ពរបស់ពួកសាសន៍អាសស៊ើរ សម្លាប់មនុស្សអស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់ បានជាកាលគេក្រោកពីព្រឹកឡើង នោះឃើញមនុស្សទាំងនោះសុទ្ធតែជាខ្មោចស្លាប់ទាំងអស់។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានឮសេចក្ដី ដែលព្រះអង្គមានព្រះបន្ទូលមកនោះ ហើយទូលបង្គំភិតភ័យ ឱព្រះយេហូវ៉ាអើយ កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ នោះសូមធ្វើឲ្យកិច្ចការរបស់ព្រះអង្គកើតឡើងជាថ្មី កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ សូមសម្ដែងឲ្យស្គាល់ការនោះវិញ ហើយក្នុងគ្រាដែលទ្រង់ក្រោធ សូមនឹកចាំពីសេចក្ដីមេត្តាករុណាផង
ដ្បិតសាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ នគរមួយទាស់នឹងនគរមួយ ហើយនឹងកើតមានអំណត់ [ជំងឺអាសន្នរោគ] និងរញ្ជួយផែនដីនៅកន្លែងផ្សេងៗ
ខ្ញុំមើលទៅឃើញមានសេះមួយ សម្បុរបៃតងស្លាំង អ្នកជិះសេះនោះមានឈ្មោះថា «ស្លាប់» ហើយស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ទៅតាមអ្នកនោះ។ គេឲ្យទាំងពីរនោះមានអំណាចលើផែនដីមួយភាគបួន ដើម្បីសម្លាប់ដោយដាវ អំណត់ ទុក្ខវេទនា និងដោយសត្វសាហាវ នៅលើផែនដី។
ព្រះយេហូវ៉ាប្រហារពួកបេត-សេមែសដែរ ព្រោះគេបានបើកមើលទៅក្នុងហិបនៃព្រះយេហូវ៉ា ព្រះអង្គប្រហារជីវិតគេអស់ប្រាំម៉ឺនចិតសិបនាក់ ហើយគេក៏នាំគ្នាយំសោក ព្រោះព្រះយេហូវ៉ាបានប្រហារគេអស់ជាច្រើនដូច្នេះ។