យើងបាននៅជាមួយឯង គ្រប់ទីកន្លែងណាដែលឯងបានទៅ ក៏បានធ្វើឲ្យពួកខ្មាំងសត្រូវឯងទាំងប៉ុន្មាន វិនាសពីមុខឯងចេញ យើងបានលើកឈ្មោះឯងឲ្យជាធំ ស្មើនឹងឈ្មោះនៃអស់អ្នកធំដែលនៅផែនដី។
២ សាំយូអែល 22:43 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំបានវាយគេឲ្យខ្ទេចខ្ទី ដូចធូលីដីបានជាន់ឈ្លីគេ ដូចជាភក់នៅក្នុងផ្លូវ ហើយកម្ចាត់កម្ចាយអស់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំកម្ទេចពួកគេឲ្យម៉ដ្ត ដូចធូលីដី ទូលបង្គំជាន់ឈ្លីពួកគេដូចភក់ជ្រាំនៅតាមផ្លូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទូលបង្គំបានវាយគេឲ្យខ្ទេចខ្ទី ដូចធូលីដីក៏បានជាន់ឈ្លីគេ ដូចជាភក់នៅក្នុងផ្លូវ ហើយកំចាត់កំចាយអស់ទៅ។ អាល់គីតាប ខ្ញុំកំទេចពួកគេឲ្យម៉ដ្ត ដូចធូលីដី ខ្ញុំជាន់ឈ្លីពួកគេដូចភក់ជ្រាំនៅតាមផ្លូវ។ |
យើងបាននៅជាមួយឯង គ្រប់ទីកន្លែងណាដែលឯងបានទៅ ក៏បានធ្វើឲ្យពួកខ្មាំងសត្រូវឯងទាំងប៉ុន្មាន វិនាសពីមុខឯងចេញ យើងបានលើកឈ្មោះឯងឲ្យជាធំ ស្មើនឹងឈ្មោះនៃអស់អ្នកធំដែលនៅផែនដី។
ដូច្នេះ ស្ដេចយ៉ូអាហាសនៅសល់ពលទ័ពសេះតែហាសិបនាក់ រទេះចម្បាំងដប់ និងពលថ្មើរជើងមួយម៉ឺននាក់ ព្រោះស្ដេចស៊ីរីបានរំលាងបំផ្លាញគេអស់ទៅហើយ ទាំងធ្វើឲ្យគេដូចជាលម្អងធូលី ដែលនៅទីលានបញ្ជាន់ស្រូវ។
ទូលបង្គំបានកម្ទេចគេឲ្យហ្មត់ ដូចធូលីដីដែលត្រូវខ្យល់ផាត់ ទូលបង្គំបានជាន់គេ ដូចជាន់ភក់នៅតាមផ្លូវ។
សូមឲ្យគេបានដូចជាចំបើងដែលត្រូវខ្យល់ផាត់ ហើយឲ្យទេវតារបស់ព្រះយេហូវ៉ា បណ្ដេញគេចេញ!
យើងនឹងចាត់គេឲ្យទៅទាស់នឹងនគរមួយ ដែលទមិឡល្មើស ហើយនឹងបង្គាប់ការដល់គេ ឲ្យទាស់នឹងសាសន៍១ ដែលត្រូវសេចក្ដីក្រោធរបស់យើង ឲ្យបានចាប់យករបឹប ចាប់រំពា ហើយជាន់ឈ្លីសាសន៍នោះដូចជាភក់នៅផ្លូវផង។
ព្រះអង្គបានចម្រើនសាសន៍នេះ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានចម្រើនសាសន៍នេះហើយ គេលើកតម្កើងព្រះអង្គឡើង ព្រះអង្គបានវាតព្រំប្រទល់ស្រុកឲ្យធំទូលាយ។
តើអ្នកណាបានលើកម្នាក់ឡើងពីទិសខាងកើត ទាំងហៅមកដល់ជើងខ្លួនក្នុងសេចក្ដីសុចរិត ព្រមទាំងប្រគល់អស់ទាំងសាសន៍ដល់អ្នកនោះ ហើយលើកឲ្យគ្រប់គ្រងលើអស់ទាំងស្តេចផង ក៏យកគេដូចជាធូលី ប្រគល់ដល់ដាវរបស់អ្នកនោះ ហើយដូចជាចំបើង ដែលត្រូវផាត់តាមខ្យល់ ដោយធ្នូដែរ។
យើងបានតាំងម្នាក់ពីទិសខាងជើងឡើង អ្នកនោះបានមកដល់ហើយ អ្នកនោះនឹងអំពាវនាវរកឈ្មោះយើងពីទិសខាងកើត ក៏នឹងញាំញីពួកគ្រប់គ្រង ដូចជាគេជាន់បាយអ ហើយដូចជាជាងស្មូនជាន់ដីឥដ្ឋ។
ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាសក៏ត្រូវបែកបាក់ខ្ទេចខ្ទីទាំងអស់ ហើយត្រឡប់ដូចជាអង្កាមនៅទីលានបោកស្រូវក្នុងរដូវប្រាំង រួចខ្យល់បក់ផាត់យកទៅបាត់ ឥតឃើញមានស្នាមណារបស់រូបនោះទៀតឡើយ។ រីឯថ្មដែលទង្គិចនឹងរូបនោះ ក៏ត្រឡប់ទៅជាភ្នំមួយយ៉ាងធំនៅពេញផែនដីទាំងមូល។
គ្រានោះ ខ្មាំងសត្រូវរបស់ខ្ញុំនឹងឃើញដែរ ហើយសេចក្ដីអាម៉ាសនឹងគ្របលើនាង ដែលពោលមកខ្ញុំថា "តើព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅឯណា?" ឯភ្នែកខ្ញុំនឹងឃើញការធ្លាក់ចុះ របស់នាង នាងនឹងត្រូវគេជាន់ឈ្លី ដូចគេជាន់ភក់នៅតាមផ្លូវ។
គេនឹងបានដូចជាមនុស្សខ្លាំងពូកែ ដែលកំពុងជាន់ឈ្លីភក់នៅត្រង់ផ្លូវក្នុងចម្បាំង គេនឹងតស៊ូ ពីព្រោះព្រះយេហូវ៉ាគង់ជាមួយគេ ហើយពួកពលសេះនឹងស្រឡាំងកាំង។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូររត់ចេញពីស្រុកខាងជើងមក ដ្បិតយើងបានបែងចែកឯងរាល់គ្នាទៅដូចជាខ្យល់ទាំងបួននៅលើអាកាស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ដ្បិតថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ និងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
គេនឹងដួលនៅក្រោមមុខដាវ ហើយត្រូវនាំទៅជាឈ្លើយ នៅកណ្ដាលអស់ទាំងសាសន៍។ ក្រុងយេរូសាឡិមនឹងត្រូវពួកសាសន៍ដទៃជាន់ឈ្លី រហូតដល់គ្រារបស់ពួកសាសន៍ដទៃបានសម្រេច»។
យើងបានប្រាប់ថា យើងនឹងកម្ចាត់កម្ចាយគេឲ្យទៅជាឆ្ងាយ យើងនឹងលុបបំបាត់ការនឹកចាំអំពីគេ ចេញពីមនុស្សលោកទៅ