យីសប៊ី-បេណូប ជាកូនរបស់ពួកអ្នកដែលមានមាឌធំសម្បើម លំពែងរបស់វាមានទម្ងន់ជាលង្ហិនបីរយសេកែល ហើយវាក្រវាត់ដាវថ្មី ក៏គិតចង់សម្លាប់ព្រះបាទដាវីឌ។
២ សាំយូអែល 21:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងបួននេះជាកូនចៅរបស់អ្នកមានមាឌធំសម្បើម ដែលនៅក្រុងកាថ ហើយបានស្លាប់ដោយដៃព្រះបាទដាវីឌ និងពួកទ័ពរបស់ទ្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទាហានភីលីស្ទីនទាំងបួននាក់ ដែលព្រះបាទដាវីឌ និងពលទាហានបានសម្លាប់នោះ សុទ្ធតែជាកូនចៅហារ៉ាផា ជាអ្នកក្រុងកាថ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកទាំង៤នេះជាពូជនៃអ្នកមានមាឌធំសំបើម ដែលនៅក្រុងកាថ ហើយក៏ស្លាប់ទៅ ដោយដៃដាវីឌ នឹងពួកទ័ពទ្រង់។ អាល់គីតាប ទាហានភីលីស្ទីនទាំងបួននាក់ ដែលស្តេចទត និងពលទាហានបានសម្លាប់នោះ សុទ្ធតែជាកូនចៅហារ៉ាផា ជាអ្នកក្រុងកាថ។ |
យីសប៊ី-បេណូប ជាកូនរបស់ពួកអ្នកដែលមានមាឌធំសម្បើម លំពែងរបស់វាមានទម្ងន់ជាលង្ហិនបីរយសេកែល ហើយវាក្រវាត់ដាវថ្មី ក៏គិតចង់សម្លាប់ព្រះបាទដាវីឌ។
ពេលគាត់ប្រកួតនឹងសាសន៍អ៊ីស្រាអែល យ៉ូណាថានកូនសាំម៉ា ជេដ្ឋារបស់ព្រះបាទដាវីឌបានសម្លាប់គាត់ចោលទៅ។
អ្នកទាំងនោះសុទ្ធតែជាពូជមនុស្សមានមាឌធំ ដែលនៅក្រុងកាថ ហើយក៏ស្លាប់ដោយព្រះហស្តព្រះបាទដាវីឌ និងដៃនៃពួកទ័ពរបស់ទ្រង់។
ដោយព្រះចេស្ដារបស់ព្រះ យើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹង គឺព្រះអង្គហើយ ដែលនឹងជាន់ឈ្លី ពួកសត្រូវយើងខ្ញុំ។
៙ នៅក្នុងជំរំរបស់មនុស្សសុចរិត មានចម្រៀងយ៉ាងសប្បាយរីករាយ អំពីការសង្គ្រោះ គឺព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ
ដោយព្រះចេស្ដារបស់ព្រះ យើងខ្ញុំនឹងតស៊ូយ៉ាងរឹងប៉ឹង គឺព្រះអង្គហើយ ដែលនឹងជាន់ឈ្លី ពួកសត្រូវយើងខ្ញុំ។
យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសម្រេចលើមនុស្សដែលរត់លឿន ចម្បាំងក៏មិនសម្រេចលើមនុស្សដែលមានកម្លាំងដែរ ឯនំបុ័ង មិនសម្រេចលើមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិ និងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលា និងឱកាសវិញ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកម្លាំងខ្លួន ឬអ្នកមានអួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
ទេ ក្នុងគ្រប់សេចក្តីទាំងនេះ យើងវិសេសលើសជាងអ្នកដែលមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលបានស្រឡាញ់យើង។
ដូច្នេះ សូមប្រគល់ស្រុកភ្នំនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនៅគ្រានោះមកខ្ញុំចុះ ដ្បិតលោកបានឮនៅថ្ងៃនោះហើយថា មានសាសន៍អ័ណាក់នៅស្រុកនោះ ទាំងមានទាំងទីក្រុងធំៗដែលមានកំផែងរឹងមាំ។ ប្រសិនបើព្រះយេហូវ៉ាគង់ជាមួយខ្ញុំ នោះខ្ញុំនឹងបណ្តេញពួកគេចេញ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលមិនខាន»។