Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 20:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពូជ​មនុស្ស​មាន​មាឌ​ធំ ដែល​នៅ​ក្រុង​កាថ ហើយ​ក៏​ស្លាប់​ដោយ​ព្រះ‌ហស្ត​ព្រះបាទ​ដាវីឌ និង​ដៃ​នៃ​ពួក​ទ័ព​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ទាហាន​ភីលីស្ទីន ដែល​ព្រះ‌បាទ​ដាវីឌ និង​ពល​ទាហាន បាន​សម្លាប់​នោះ សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​រ៉ាផា​នៅ​ក្រុង​កាថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពូជ​មនុស្ស​មាន​មាឌ​ធំ ដែល​នៅ​ក្រុង​កាថ ហើយ​ក៏​ស្លាប់​ដោយ​ព្រះ‌ហស្ត​ដាវីឌ នឹង​ដៃ​នៃ​ពួក​ទ័ព​ទ្រង់​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ទាហាន​ភីលី‌ស្ទីន ដែល​ស្តេច​ទត និង​ពល​ទាហាន​បាន​សម្លាប់​នោះ សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​រ៉ាផា នៅ​ក្រុង​កាថ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 20:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

យីសប៊ី-បេណូប ជា​កូន​របស់​ពួក​អ្នក​ដែល​មាន​មាឌ​ធំ​សម្បើម លំពែង​របស់​វា​មាន​ទម្ងន់​ជា​លង្ហិន​បីរយ​សេកែល ហើយ​វា​ក្រវាត់​ដាវ​ថ្មី ក៏​គិត​ចង់​សម្លាប់​ព្រះបាទ​ដាវីឌ។


អ្នក​ទាំង​បួន​នេះ​ជា​កូន​ចៅ​របស់​អ្នក​មាន​មាឌ​ធំ​សម្បើម ដែល​នៅ​ក្រុង​កាថ ហើយ​បាន​ស្លាប់​ដោយ​ដៃ​ព្រះបាទ​ដាវីឌ និង​ពួក​ទ័ព​របស់​ទ្រង់។


ប៉ុន្តែ ពេលគាត់​បាន​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល នោះ​យ៉ូណា‌ថាន ជា​កូន​សាំម៉ា ជេដ្ឋា‌ព្រះបាទ​ដាវីឌ ក៏​សម្លាប់​គាត់។


សាតាំង​ក៏​ឈរ​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល បណ្ដាល​ឲ្យ​ព្រះបាទ​ដាវីឌ​រាប់​ចំនួន​ប្រជា​រាស្ត្រ​ទាំង‌ឡាយ។


យើង​ក៏​វិល​មក​មើល‌នៅ​ក្រោម​ថ្ងៃ ឃើញ​ថា ការ​រត់​ប្រណាំង​មិន​សម្រេច​លើ​មនុស្ស​ដែល​រត់​លឿន ចម្បាំង​ក៏​មិន​សម្រេច​លើ​មនុស្ស​ដែល​មាន​កម្លាំង​ដែរ ឯ​នំបុ័ង មិន​សម្រេច​លើ​មនុស្ស​មាន​ប្រាជ្ញា ឬ​ទ្រព្យ‌សម្បត្តិ និង​មនុស្ស​មាន​យោបល់ ឬ​គុណ​នឹង​មនុស្ស​ស្ទាត់​ជំនាញ​នោះ​ដែរ គ្រប់​ទាំង​អស់​ស្រេច​នៅ​ពេល​វេលា និង​ឱកាស​វិញ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ កុំ​បី​ឲ្យ​អ្នក​ប្រាជ្ញ​អួត​ពី​ប្រាជ្ញា​របស់​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​មនុស្ស​ខ្លាំង​ពូកែ​អួត​ពី​កម្លាំង​ខ្លួន ឬ​អ្នក​មាន​អួត​ពី​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ដែរ។


ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច​ពី​សេចក្តី​ទាំង​នេះ? ប្រសិន‌បើ​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន?


ដូច្នេះ សូម​ប្រគល់​ស្រុក​ភ្នំ​នេះ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​នៅ​គ្រា​នោះ​មក​ខ្ញុំ​ចុះ ដ្បិត​លោក​បាន​ឮ​នៅ​ថ្ងៃ​នោះ​ហើយ​ថា មាន​សាសន៍​អ័ណាក់​នៅ​ស្រុក​នោះ ទាំង​មាន​ទាំង​ទី​ក្រុង​ធំៗ​ដែល​មាន​កំផែង​រឹង​មាំ។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​ខ្ញុំ នោះ​ខ្ញុំ​នឹង​បណ្តេញ​ពួក​គេ​ចេញ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មិន​ខាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម