យីសប៊ី-បេណូប ជាកូនរបស់ពួកអ្នកដែលមានមាឌធំសម្បើម លំពែងរបស់វាមានទម្ងន់ជាលង្ហិនបីរយសេកែល ហើយវាក្រវាត់ដាវថ្មី ក៏គិតចង់សម្លាប់ព្រះបាទដាវីឌ។
២ សាំយូអែល 21:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក មានចម្បាំងនឹងពួកភីលីស្ទីនម្តងទៀត នៅត្រង់កូប នៅពេលនោះ ស៊ីបាកាយជាពូជហ៊ូសាយ បានសម្លាប់សាភកូនរបស់អ្នកមានមាឌធំនោះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក ជនជាតិភីលីស្ទីនច្បាំងនឹងជនជាតិអ៊ីស្រាអែលសាជាថ្មី នៅកូប។ ពេលនោះ លោកស៊ីបបាកាយ ជាអ្នកស្រុកហ៊ូសា បានសម្លាប់សាភ ជាកូនចៅហារ៉ាផា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះមក កើតមានចំបាំងនឹងពួកភីលីស្ទីនម្តងទៀត នៅត្រង់កូប នៅវេលានោះស៊ីបាកាយ ជាពូជហ៊ូសាយ គាត់បានសំឡាប់សាភ ជាកូននៃអ្នកមានមាឌធំនោះទៅ អាល់គីតាប ក្រោយមកជនជាតិភីលីស្ទីន ច្បាំងនឹងជនជាតិអ៊ីស្រអែលសាជាថ្មីនៅកូប។ ពេលនោះ លោកស៊ីបបាកាយ ជាអ្នកស្រុកហ៊ូសា បានសម្លាប់សាភ ជាកូនចៅហារ៉ាផា។ |
យីសប៊ី-បេណូប ជាកូនរបស់ពួកអ្នកដែលមានមាឌធំសម្បើម លំពែងរបស់វាមានទម្ងន់ជាលង្ហិនបីរយសេកែល ហើយវាក្រវាត់ដាវថ្មី ក៏គិតចង់សម្លាប់ព្រះបាទដាវីឌ។
មានចម្បាំងមួយទៀត នៅត្រង់ក្រុងកាថ នៅទីនោះ មានមនុស្សមាឌធំសម្បើមម្នាក់ មានម្រាមដៃប្រាំមួយទាំងសងខាង ហើយជើងទាំងសងខាងក៏មានម្រាមប្រាំមួយដែរ រួមទាំងអស់ម្ភៃបួន គាត់ក៏ជាកូនចៅរបស់អ្នកដែលមានមាឌធំនោះដែរ។
អ្នកទាំងបួននេះជាកូនចៅរបស់អ្នកមានមាឌធំសម្បើម ដែលនៅក្រុងកាថ ហើយបានស្លាប់ដោយដៃព្រះបាទដាវីឌ និងពួកទ័ពរបស់ទ្រង់។
មេទីប្រាំបី សម្រាប់ខែទីប្រាំបី គឺស៊ីបាកាយ ជាពួកហ៊ូសាយ ក្នុងពូជពង្សសេរ៉ាស ក្នុងវេននេះមានពីរម៉ឺនបួនពាន់នាក់។