២ សាំយូអែល 21:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ពេលនោះ មានចម្បាំងនឹងពួកភីលីស្ទីន នៅត្រង់កូបម្តងទៀត ហើយអែលហាណាន កូនយ្អារេ-អូរគីម អ្នកភូមិបេថ្លេហិម បានសម្លាប់កូលីយ៉ាត ក្នុងពួកកាថទៅ ឯដងលំពែងរបស់អ្នកនោះមានទំហំប៉ុនផ្សំតម្បាញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 បន្ទាប់មកទៀត មានកើតចម្បាំងសាជាថ្មីជាមួយជនជាតិភីលីស្ទីននៅកូបដែរ។ ពេលនោះ លោកអែលហាណាន ជាកូនរបស់លោកយារេ-អូរេគីម ជាអ្នកភូមិបេថ្លេហិម បានសម្លាប់កូលីយ៉ាត ជាអ្នកក្រុងកាថ។ ដងលំពែងរបស់កូលីយ៉ាតមានរាងដូចផ្សំរបស់កីតម្បាញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ក៏មានចំបាំងនឹងពួកភីលីស្ទីន នៅត្រង់កូបម្តងទៀត ហើយអែលហាណាន ជាកូនយ្អារេ-អូរគីមពីបេថ្លេហិម គាត់បានសំឡាប់កូលីយ៉ាត ក្នុងពួកកាថទៅ ឯដងលំពែងរបស់អ្នកនោះមានទំហំប៉ុនផ្សំដំបាញ សូមមើលជំពូកអាល់គីតាប19 បន្ទាប់មកទៀត មានកើតចំបាំងសាជាថ្មីជាមួយជនជាតិភីលីស្ទីន នៅកូបដែរ។ ពេលនោះ លោកអែលហាណាន ជាកូនរបស់លោកយារេ-អូរេគីម ជាអ្នកភូមិបេថ្លេហិម បានសម្លាប់កូលីយ៉ាត ជាអ្នកក្រុងកាថ។ ដងលំពែងរបស់កូលីយ៉ាតមានរាងដូចផ្សំរបស់កីតម្បាញ។ សូមមើលជំពូក |
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ «តើអ្នកនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត? យើងលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះ ចូរដាក់ប្រេងក្នុងស្នែងរបស់អ្នកឲ្យពេញ ហើយចេញទៅ យើងនឹងចាត់អ្នកទៅរកអ៊ីសាយនៅបេថ្លេហិម ដ្បិតយើងបានជ្រើសរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់យើង»។