Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 21:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ក្រោយ​នោះ​មក កើត​មាន​ចំបាំង​នឹង​ពួក​ភីលីស្ទីន​ម្តង​ទៀត នៅ​ត្រង់​កូប នៅ​វេលា​នោះស៊ីបា‌កាយ ជា​ពូជ​ហ៊ូសាយ គាត់​បាន​សំឡាប់​សាភ ជា​កូន​នៃ​អ្នក​មាន​មាឌ​ធំ​នោះ​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ក្រោយ​មក មាន​ចម្បាំង​នឹង​ពួក​ភីលី‌ស្ទីន​ម្តង​ទៀត នៅ​ត្រង់​កូប នៅ​ពេល​នោះ ស៊ីបា‌កាយ​ជា​ពូជ​ហ៊ូសាយ បាន​សម្លាប់​សាភ​កូន​របស់​អ្នក​មាន​មាឌ​ធំ​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ក្រោយ​មក ជន‌ជាតិ​ភីលីស្ទីន​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​សា​ជា​ថ្មី នៅ​កូប។ ពេល​នោះ លោក​ស៊ីប‌បាកាយ ជា​អ្នក​ស្រុក​ហ៊ូសា បាន​សម្លាប់​សាភ ជា​កូន​ចៅ​ហារ៉ាផា។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ក្រោយ​មក​ជន‌ជាតិ​ភីលី‌ស្ទីន ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល​សា​ជា​ថ្មី​នៅ​កូប។ ពេល​នោះ លោក​ស៊ីប‌បាកាយ ជា​អ្នក​ស្រុក​ហ៊ូសា បាន​សម្លាប់​សាភ ជា​កូន​ចៅ​ហារ៉ា‌ផា។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 21:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​យីសប៊ី-បេណូប ជា​កូន​របស់​ពួក​អ្នក​ដែល​មាន​មាឌ​ធំ​សំបើម លំពែង​របស់​វា​មាន​ទំងន់​ជា​លង្ហិន​៣០០​ដំឡឹង ហើយ​វា​ក្រវាត់​ដាវ​ថ្មី ក៏​គិត​ចង់​សំឡាប់​ដាវីឌ


នៅ​ត្រង់​ក្រុង​កាថ​ក៏​មាន​ចំបាំង​ទៀត​ដែរ នៅ​ទី​នោះមាន​មនុស្ស​ម្នាក់​មាន​មាឌ​ធំ​សំបើម មាន​ម្រាម​ដៃ​៦​ទាំង​សង​ខាង ឯ​ជើង​ទាំង​សង​ខាង ក៏​មាន​ម្រាម​៦​ដែរ រួម​ទាំង​អស់​ជា​២៤ អ្នក​នោះ​ក៏​កើត​ពី​ពូជ​អ្នក​ដែល​មាន​មាឌ​ធំ​នោះ


អ្នក​ទាំង​៤​នេះ​ជា​ពូជ​នៃ​អ្នក​មាន​មាឌ​ធំ​សំបើម ដែល​នៅ​ក្រុង​កាថ ហើយ​ក៏​ស្លាប់​ទៅ ដោយ​ដៃ​ដាវីឌ នឹង​ពួក​ទ័ព​ទ្រង់។


ស៊ីបា‌កាយ ជា​អ្នក​ស្រុក​ហ៊ូសាយ អ៊ីឡាយ ជា​អ្នក​ស្រុក​អ័ហូអា


មេ​ទី​៨ សំរាប់​ខែ​កត្តិក គឺ​ស៊ីបា‌កាយ ជា​ពួក​ហ៊ូសាយ ក្នុង​ពូជ​ពង្ស​សេរ៉ាស ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម