Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 21:18 - អាល់គីតាប

18 ក្រោយ​មក​ជន‌ជាតិ​ភីលី‌ស្ទីន ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល​សា​ជា​ថ្មី​នៅ​កូប។ ពេល​នោះ លោក​ស៊ីប‌បាកាយ ជា​អ្នក​ស្រុក​ហ៊ូសា បាន​សម្លាប់​សាភ ជា​កូន​ចៅ​ហារ៉ា‌ផា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ក្រោយ​មក មាន​ចម្បាំង​នឹង​ពួក​ភីលី‌ស្ទីន​ម្តង​ទៀត នៅ​ត្រង់​កូប នៅ​ពេល​នោះ ស៊ីបា‌កាយ​ជា​ពូជ​ហ៊ូសាយ បាន​សម្លាប់​សាភ​កូន​របស់​អ្នក​មាន​មាឌ​ធំ​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ក្រោយ​មក ជន‌ជាតិ​ភីលីស្ទីន​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​សា​ជា​ថ្មី នៅ​កូប។ ពេល​នោះ លោក​ស៊ីប‌បាកាយ ជា​អ្នក​ស្រុក​ហ៊ូសា បាន​សម្លាប់​សាភ ជា​កូន​ចៅ​ហារ៉ាផា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ក្រោយ​នោះ​មក កើត​មាន​ចំបាំង​នឹង​ពួក​ភីលីស្ទីន​ម្តង​ទៀត នៅ​ត្រង់​កូប នៅ​វេលា​នោះស៊ីបា‌កាយ ជា​ពូជ​ហ៊ូសាយ គាត់​បាន​សំឡាប់​សាភ ជា​កូន​នៃ​អ្នក​មាន​មាឌ​ធំ​នោះ​ទៅ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 21:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ជន‌ជាតិ​ភីលី‌ស្ទីន​ម្នាក់​ឈ្មោះ​យីសប៊ី-បេណូប ជា​កូន​ចៅ​ហារ៉ា‌ផា គាត់​មាន​លំពែង​លង្ហិន​មួយ ទម្ងន់​ជាង​បី​គីឡូ​ក្រាម និង​ប្រដាប់​ដោយ​អាវុធ​ថ្មី។ គាត់​មាន​បំណង​នឹង​សម្លាប់​ស្តេច​ទត។


បន្ទាប់​មក​ក៏​កើត​មាន​ចំបាំង​សា​ជា​ថ្មី​នៅ​ក្រុង​កាថ។ ពេល​នោះ មាន​ទាហាន​ភីលី‌ស្ទីន​ម្នាក់​មាន​មាឌ​មាំ​មាន​ម្រាម​ដៃ និង​ម្រាម​ជើង ម្ខាងៗ​ប្រាំ​មួយ សរុប​ទាំង​អស់​គាត់​មាន​ម្រាម​ម្ភៃ​បួន ហើយ​គាត់​ជា​កូន​ចៅ​របស់​ហារ៉ា‌ផា​ដែរ។


ទាហាន​ភីលី‌ស្ទីន​ទាំង​បួន​នាក់ ដែល​ស្តេច​ទត និង​ពល​ទាហាន​បាន​សម្លាប់​នោះ សុទ្ធ​តែ​ជា​កូន​ចៅ​ហារ៉ា‌ផា ជា​អ្នក​ក្រុង​កាថ។


លោក​ស៊ីបា‌កាយ​អ្នក​ស្រុក​ហ៊ូសាយ លោក​អ៊ីឡាយ​អ្នក​ស្រុក​អហូ‌អា


កង‌ពល​ទី​ប្រាំ​បី ដែល​ចេញ​ប្រតិ‌បត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ​បី ដឹក​នាំ​ដោយ​លោក​ស៊ីបា‌កាយ ជា​ពូជ‌ពង្ស​របស់​លោក​ហ៊ូសាយ នៃ​អំបូរ​សេ‌រ៉ាស។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម