អាប់សាឡុមមានរាជឱង្ការទៅហ៊ូសាយថា៖ «តើអ្នកសងគុណដល់សម្លាញ់អ្នកយ៉ាងហ្នឹងឬ? ហេតុអ្វីបានជាអ្នកមិនទៅតាមសម្លាញ់ទៅ?»
២ សាំយូអែល 19:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកាលលោកបានទៅដល់ក្រុងយេរូសាឡិម ដើម្បីគាល់ស្តេច នោះស្ដេចមានរាជឱង្ការសួរថា៖ «មេភីបូសែត អើយ ហេតុអ្វីបានជាអ្នកមិនបានទៅជាមួយយើង?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលលោកចូលទៅគាល់ស្ដេចនៅក្រុងយេរូសាឡឹម ស្ដេចសួរលោកថា៖ «មេភីបូសែតអើយ ហេតុអ្វីបានជាអ្នកមិនទៅជាមួយយើង?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកាលលោកបានទៅដល់ក្រុងយេរូសាឡិម ដើម្បីនឹងគាល់ស្តេច នោះទ្រង់មានបន្ទូលសួរថា មភីបូសែតអើយ ហេតុអ្វីបានជាអ្នកមិនបានទៅជាមួយនឹងយើង អាល់គីតាប នៅពេលគាត់ចូលទៅជួបទតនៅក្រុងយេរូសាឡឹម ទតសួរគាត់ថា៖ «មេភីបូសែតអើយ ហេតុអ្វីបានជាអ្នកមិនទៅជាមួយយើង?»។ |
អាប់សាឡុមមានរាជឱង្ការទៅហ៊ូសាយថា៖ «តើអ្នកសងគុណដល់សម្លាញ់អ្នកយ៉ាងហ្នឹងឬ? ហេតុអ្វីបានជាអ្នកមិនទៅតាមសម្លាញ់ទៅ?»
ចំណែកយ៉ូណាថានជាបុត្រារបស់ស្ដេចសូលមានបុត្រាមួយ នាមថា មេភីបូសែត ដែលមានជើងខ្វិន ដ្បិតកាលមានព្រះជន្មប្រាំឆ្នាំ ក្នុងខណៈដែលឮដំណឹងមកពីយេសរាល ពីដំណើរស្ដេចសូល និងយ៉ូណាថាន នោះភីលៀងក៏ពររត់ទៅ ហើយដោយព្រោះនាងរត់ទៅប្រញាប់ប្រញាល់ពេក បានជាកុមារភ្លាត់ធ្លាក់ ហើយខ្វិនទៅ។
ដូច្នេះ មេភីបូសែត បុត្រារបស់យ៉ូណាថាន ដែលជាបុត្រារបស់ស្ដេចសូល ក៏មកជួបព្រះបាទដាវីឌ ក្រាបចុះផ្កាប់មុខថ្វាយបង្គំ រួចដាវីឌមានរាជឱង្ការថា៖ «មេភីបូសែតអើយ» លោកទូលឆ្លើយថា៖ «បពិត្រព្រះករុណាវិសេស»។