បណ្ដាពួកទ័ពនៃសាសន៍អ៊ីស្រាអែលគេចាញ់ពួកពលខាងដាវីឌនៅទីនោះ ហើយនៅថ្ងៃនោះ មានមនុស្សស្លាប់យ៉ាងសន្ធឹកណាស់ អស់ចំនួនពីរម៉ឺននាក់។
២ សាំយូអែល 18:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតការសង្គ្រាមបានលុកលុយពេញក្នុងស្រុកនោះ ហើយនៅថ្ងៃនោះ ព្រៃក៏ធ្វើឲ្យបណ្ដាមនុស្សវិនាសទៅ ច្រើនជាងវិនាសដោយមុខដាវទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ការប្រយុទ្ធបានរាលដាលពេញស្រុកទាំងមូល ហើយអ្នកដែលបាត់បង់ជីវិតនៅក្នុងព្រៃ មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយមុខដាវទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតការសង្គ្រាមបានលុកលុយពេញក្នុងស្រុកនោះ ហើយនៅថ្ងៃនោះ ព្រៃក៏ធ្វើឲ្យបណ្តាមនុស្សវិនាសទៅ ច្រើនជាងវិនាស ដោយមុខដាវទៅទៀត។ អាល់គីតាប ការប្រយុទ្ធបានរាលដាលពេញស្រុកទាំងមូល ហើយអ្នកដែលបាត់បង់ជីវិតនៅក្នុងព្រៃ មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយមុខដាវទៅទៀត។ |
បណ្ដាពួកទ័ពនៃសាសន៍អ៊ីស្រាអែលគេចាញ់ពួកពលខាងដាវីឌនៅទីនោះ ហើយនៅថ្ងៃនោះ មានមនុស្សស្លាប់យ៉ាងសន្ធឹកណាស់ អស់ចំនួនពីរម៉ឺននាក់។
អាប់សាឡុមបានប្រទះនឹងពួកពលទ័ពខាងព្រះបាទដាវីឌ គ្រានោះ ទ្រង់កំពុងគង់លើលាកាត់ សត្វជំនិះក៏ទៅក្រោមមែកដើមម៉ៃសាក់ធំមួយដែលមានមែកសាខា នោះព្រះសិរក៏ទាក់ជាប់នៅនឹងមែកឈើ ព្យួរផុតជើងពីដី ឯលាកាត់ដែលស្ដេចគង់ក៏ដើរបង្ហួសទៅ។
ឯអ្នកដែលនៅសល់ គេរត់ចូលទៅក្នុងក្រុងអាផែក ហើយកំផែងក្រុងនោះក៏រលំសង្កត់ស្លាប់អស់ពីរម៉ឺនប្រាំពីរពាន់នាក់ទៀត។ ឯបេន-ហាដាដក៏រត់ចូលទៅក្នុងទីក្រុង ពួននៅក្នុងបន្ទប់ខាងក្នុង។
ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង! ឱព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង! ដ្បិតព្រះអង្គទះកំផ្លៀងអស់ទាំងខ្មាំងសត្រូវ របស់ទូលបង្គំ ព្រះអង្គបំបាក់ធ្មេញរបស់មនុស្សអាក្រក់។
ឱព្រះអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ហើយសូមកាន់ក្ដីទូលបង្គំទាស់នឹងមនុស្សទមិឡ សូមរំដោះទូលបង្គំឲ្យរួចពីមនុស្សមានល្បិច ហើយទុច្ចរិតទាំងនោះផង។
តែព្រះអង្គបានផ្លុំដោយខ្យល់ដង្ហើមរបស់ព្រះអង្គ នោះសមុទ្របានគ្របគេបាត់ គេលិចចុះទៅក្នុងទឹកធំ ដូចជាដុំសំណ។
កូនអើយ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយដល់ស្តេចផង កុំសេពគប់នឹងមនុស្សដែលតែងតែសាវាឡើយ
ដ្បិតសេចក្ដីអន្តរាយនឹងលោមកលើគេភ្លាម តើអ្នកណានឹងអាចស្គាល់ការវិនាស ដែលមកពីព្រះនឹងស្តេចនោះបាន?
ពេលពួកគេរត់ពីមុខសាសន៍អ៊ីស្រាអែល នៅត្រង់ផ្លូវដែលចុះពីបេត-ហូរ៉ុនទៅ ព្រះយេហូវ៉ាក៏ទម្លាក់គ្រាប់ព្រឹលធំៗពីលើមេឃមកលើគេ រហូតដល់អាសេកា ឲ្យគេត្រូវស្លាប់។ ពួកអ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹល មានចំនួនច្រើនជាងអស់អ្នកដែលពួកកូនចៅអ៊ីស្រាអែលបានសម្លាប់ដោយដាវទៅទៀត។