ស្ដេចក៏មានរាជឱង្ការទៅសង្ឃសាដុកទៀតថា លោកជាអ្នកមើលឆុត ដូច្នេះ ចូរត្រឡប់ទៅក្នុងទីក្រុងវិញដោយសុខសាន្តចុះ នាំទាំងអ័ហ៊ីម៉ាស កូនលោក និងយ៉ូណាថាន ជាកូនអ័បៀថើរ ទៅជាមួយផង
២ សាំយូអែល 17:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯយ៉ូណាថាន និងអ័ហ៊ីម៉ាស គេនៅត្រង់អេន-រ៉ូកេល ដ្បិតគេមិនហ៊ានចូលក្នុងទីក្រុងឲ្យអ្នកណាឃើញទេ ហើយមានបាវស្រីម្នាក់ទៅប្រាប់ រួចគេក៏ទៅក្រាបទូលដល់ព្រះបាទដាវីឌ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូណាថាន និងលោកអហ៊ីម៉ាស់នៅចាំត្រង់អេន-រូកែល ព្រោះលោកទាំងពីរមិនចូលក្នុងក្រុងទេ ក្រែងគេឃើញ។ ពេលនោះ ស្ត្រីបម្រើម្នាក់នាំសារទៅជម្រាបលោកទាំងពីរ ហើយលោកនាំសារទៅថ្វាយព្រះបាទដាវីឌ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯយ៉ូណាថាន នឹងអ័ហ៊ីម៉ាស គេនៅត្រង់អេន-រ៉ូកេល ដ្បិតគេមិនហ៊ានចូល ក្នុងទីក្រុងឲ្យអ្នកណាឃើញទេ ហើយមានបាវស្រីម្នាក់ទៅប្រាប់ រួចគេក៏ទៅក្រាបទូលដល់ស្តេចដាវីឌ អាល់គីតាប លោកយ៉ូណាថាន និងលោកអហ៊ីម៉ាស់នៅចាំត្រង់អេន-រូកែល ព្រោះអ្នកទាំងពីរមិនចូលក្នុងក្រុងទេ ក្រែងគេឃើញ។ ពេលនោះ ស្ត្រីបម្រើម្នាក់នាំសារទៅជម្រាបអ្នកទាំងពីរ ហើយគាត់នាំសារទៅជូនស្តេចទត។ |
ស្ដេចក៏មានរាជឱង្ការទៅសង្ឃសាដុកទៀតថា លោកជាអ្នកមើលឆុត ដូច្នេះ ចូរត្រឡប់ទៅក្នុងទីក្រុងវិញដោយសុខសាន្តចុះ នាំទាំងអ័ហ៊ីម៉ាស កូនលោក និងយ៉ូណាថាន ជាកូនអ័បៀថើរ ទៅជាមួយផង
នៅទីនោះ អ្នកក៏មានសង្ឃសាដុក និងសង្ឃអ័បៀថើរនៅជាមួយដែរ ការអ្វីដែលអ្នកឮពីក្នុងដំណាក់ស្តេចមក ចូរប្រាប់សង្ឃសាដុក និងសង្ឃអ័បៀថើរឲ្យដឹងផង។
លោកទាំងពីរនោះមានកូនពីរនាក់នៅជាមួយ គឺអ័ហ៊ីម៉ាស ជាកូនសាដុក និងយ៉ូណាថាន ជាកូនអ័បៀថើរ អ្នកត្រូវចាត់មកឲ្យយើងដឹងពីគ្រប់សេចក្ដីដែលអ្នកឮ»។
ខណៈដែលលោកកំពុងនិយាយនៅឡើយ នោះយ៉ូណាថាន ជាកូនអ័បៀថើរ ដែលជាសង្ឃ ក៏ចូលមកដល់ អ័ដូនីយ៉ាមានរាជឱង្ការទៅគាត់ថា៖ «ចូរចូលមកចុះ ដ្បិតលោកជាមនុស្សក្លាហាន ហើយលោកច្បាស់ជានាំដំណឹងល្អមកមិនខាន»។
អ័ដូនីយ៉ាបានសម្លាប់ចៀម គោ និងសត្វយ៉ាងធាត់នៅត្រង់ថ្មសូហេលែត ដែលនៅជិតអេនរ៉ូកេល ទ្រង់អញ្ជើញពួកបងប្អូនទាំងអស់ ជាបុត្រាស្តេច និងពួកជនជាតិយូដាទាំងប៉ុន្មាន ដែលជាអ្នកថែរក្សាហ្លួងដែរ
ព្រំប្រទល់នេះចាប់ពីជ្រលងភ្នំអាកោរ ឡើងទៅដល់ដេបៀរ រួចកាត់ត្រង់ទៅទិសខាងជើង ខាងគីលកាល ដែលទល់មុខនឹងផ្លូវដែលឡើងទៅអាឌូមីម នៅខាងត្បូងស្ទឹង ហើយព្រំប្រទល់នេះកាត់តាមក្បាលទឹកអេន-សេមែស មកផុតត្រឹមអេន-រ៉ូកេល
បន្ទាប់មក ព្រំប្រទល់ចុះទៅដល់ចុងភ្នំ ដែលនៅទល់មុខជ្រលងភ្នំបេន-ហ៊ីនណម នៅខាងជើងនៃជ្រលងភ្នំរេផែម ហើយចុះទៅដល់ជ្រលងភ្នំហ៊ីនណម ត្រង់ជម្រាលខាងត្បូងក្រុងយេប៊ូស ចុះទៅអេន-រ៉ូកេល។