Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 17:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ប៉ុន្តែ មាន​ក្មេង​ម្នាក់​បាន​ឃើញ ក៏​ទៅ​ក្រាប​ទូល​ដល់​អាប់សា‌ឡុម តែ​អ្នក​ទាំង​ពីរ​នាំ​គ្នា​ចេញ​ទៅ​ជា​ប្រញាប់ បាន​ទៅ​ដល់​ផ្ទះ​របស់​មនុស្ស​ម្នាក់ នៅ​ត្រង់​បាហ៊ូរីម​ដែល​មាន​អណ្តូង​នៅ​ទី​ធ្លា​ផ្ទះ អ្នក​ទាំង​ពីរ​ក៏​ចុះ​ទៅ​ពួន​ក្នុង​អណ្តូង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ប៉ុន្តែ មាន​យុវជន​ម្នាក់​បាន​ឃើញ​លោក​ទាំង​ពីរ ក៏​នាំ​ដំណឹង​ទៅ​ទូល​ស្ដេច​អាប់‌សា‌ឡុម។ លោក​ទាំង​ពីរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ ហើយ​ទៅ​ដល់​ផ្ទះ​អ្នក​ស្រុក​ម្នាក់ នៅ​ភូមិ​បាហ៊ូ‌រីម។ ក្នុង​បរិវេណ​ផ្ទះ​នោះ​មាន​អណ្ដូង​មួយ ដែល​លោក​ទាំង​ពីរ​ចុះ​ទៅ​ពួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ប៉ុន្តែ មាន​ក្មេង​ម្នាក់​បាន​ឃើញ ក៏​ទៅ​ក្រាប​ទូល​ដល់​អាប់‌សា‌ឡំម តែ​អ្នក​ទាំង​២​នាំ​គ្នា​ចេញ​ទៅ​ជា​ប្រញាប់ បាន​ទៅ​ដល់​ផ្ទះ​របស់​មនុស្ស​ម្នាក់ នៅ​ត្រង់​បាហ៊ូរីម​ដែល​មាន​អណ្តូង​នៅ​ទី‌ធ្លា​ផ្ទះ អ្នក​ទាំង​២​ក៏​ចុះ​ទៅ​ពួន​ក្នុង​អណ្តូង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ប៉ុន្តែ មាន​យុវជន​ម្នាក់​បាន​ឃើញ​អ្នក​ទាំង​ពីរ ក៏​នាំ​ដំណឹង​ទៅ​ជម្រាប​ស្តេច​អាប់‌សា‌ឡុម។ អ្នក​ទាំង​ពីរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ ហើយ​ទៅ​ដល់​ផ្ទះ​អ្នក​ស្រុក​ម្នាក់ នៅ​ភូមិ​បាហ៊ូ‌រីម។ ក្នុង​បរិវេណ​ផ្ទះ​នោះ​មាន​អណ្តូង​មួយ ដែល​អ្នក​ទាំង​ពីរ​ចុះ​ទៅ​ពួន។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 17:18
3 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មក កាល​ព្រះបាទ​ដាវីឌ​បាន​យាង​ទៅ​ដល់​ភូមិ​បាហ៊ូរីម នោះ​ឃើញ​មាន​មនុស្ស​ម្នាក់​ជា​ញាតិ‌វង្ស​របស់​ស្ដេចសូល ឈ្មោះ​ស៊ីម៉ាយ ជា​កូន​កេរ៉ា អ្នក​នោះ​ចេញ​មក​ទាំង​ជេរ​បណ្តើរ


រី​ឯ​ស៊ីម៉ាយ​ជា​កូន​កេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ដែល​នៅ​ភូមិ​បាហ៊ូ‌រីម ក៏​ប្រញាប់​ចុះ​មក​ទទួល​ព្រះបាទ​ដាវីឌ​ជា‌មួយ​ពួក​យូដា​ដែរ


ឯ​ប្តី​នាង គាត់​ដើរ​មក​តាម​នាង​ទាំង​យំ​បណ្តើរ រហូត​ដល់​ភូមិ​បាហ៊ូរីម ទើប​អ័ប៊ី‌នើរ​បង្គាប់​ទៅ​ថា៖ «ចូរ​វិល​ទៅ​វិញ​ចុះ» នោះ​គាត់​ក៏​ត្រឡប់​ទៅ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម