Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 17:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដូច្នេះ សូម​ចាត់​គេ​ជា​ប្រញាប់ ឲ្យ​ទៅ​ទូល​ដល់​ព្រះ‌ករុណា​ថា "នៅ​យប់​នេះ សូម​ទ្រង់​កុំ​ផ្ទំ​នៅ​ទី​រហោ‌ស្ថាន​ឡើយ សូម​យាង​ឆ្លង​ទៅ​ខាង​មុខ​ទៀត​ទៅ ក្រែង​ព្រះ‌ករុណា និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ ត្រូវ​វិនាស​បាត់"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​បន្ថែម​ទៀត​ថា៖ «ឥឡូវ​នេះ ចូរ​ប្រញាប់​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា យប់​នេះ កុំ​ឈប់​នៅ​វាល​រហោ‌ស្ថាន​ជិត​ទន្លេ​យ័រដាន់​ឡើយ គឺ​ត្រូវ​ឆ្លង​ទៅ​ត្រើយ​ម្ខាង ដើម្បី​កុំ​ឲ្យ​ព្រះ‌រាជា និង​បណ្ដា‌ជន​ទាំង​អស់​ដែល​នៅ​ជា​មួយត្រូវ​វិនាស»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដូច្នេះ សូម​ចាត់​គេ​ជា​ប្រញាប់ ឲ្យ​ទៅ​ទូល​ដល់​ព្រះ‌ករុណា​ថា នៅ​យប់​នេះ សូម​ទ្រង់​កុំ​ផ្ទំ​នៅ​ទី​រហោ‌ស្ថាន​ឡើយ សូម​យាង​ឆ្លង​ទៅ​ខាង​មុខ​ទៀត​ទៅ ក្រែង​ព្រះ‌ករុណា នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ ត្រូវ​វិនាស​បាត់។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 គាត់​បន្ថែម​ទៀត​ថា៖ «ឥឡូវ​នេះ ចូរ​ប្រញាប់​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ទត​ថា យប់​នេះ កុំ​ឈប់​នៅ​វាល​រហោ‌ស្ថាន​ជិត​ទន្លេ​យ័រ‌ដាន់​ឡើយ គឺ​ត្រូវ​ឆ្លង​ទៅ​ត្រើយ​ម្ខាង ដើម្បី​កុំ​ឲ្យ​ស្តេច និង​បណ្តា‌ជន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ត្រូវ​វិនាស»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 17:16
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ជា‌មួយ​ទ្រង់​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​ចេញ​ទៅ ពុំ​នោះ នឹង​គ្មាន​ពួក​យើង​ណា​មួយ បាន​រួច​ពី​អាប់សា‌ឡុម​ឡើយ ចូរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ចុះ ក្រែង​លោ​វា​មក​ទាន់ ធ្វើ​អា‌ក្រក់​ដល់​យើង ហើយ​ប្រហារ​ពួក​ក្រុង​ដោយ​មុខ​ដាវ»។


ឯ​យើង យើងនឹង​ចាំ​នៅ​ត្រង់​វាល​នៃ​ទី​រហោ‌ស្ថាន ដរាប​ដល់​មាន​ដំណឹង​មក​បញ្ជាក់​ដល់​យើង


នៅ​ទី​នោះ អ្នក​ក៏​មាន​សង្ឃ​សាដុក និង​សង្ឃ​អ័បៀ‌ថើរ​នៅ​ជា‌មួយ​ដែរ ការ​អ្វី​ដែល​អ្នក​ឮ​ពី​ក្នុង​ដំណាក់​ស្តេច​មក ចូរ​ប្រាប់​សង្ឃ​សាដុក និង​សង្ឃ​អ័បៀ‌ថើរ​ឲ្យ​ដឹង​ផង។


សូម​កុំ​ឲ្យ​គេ​គិត​ក្នុង​ចិត្ត​ថា «ន៏ សម​ដូច​ចិត្ត​យើង​ប្រាថ្នា​ហើយ» សូម​កុំ​ឲ្យ​គេ​ថា «យើង​បាន​លេប​វា បាត់​ហើយ»។


ទូល‌បង្គំ​នឹង​ប្រញាប់​ស្វែង​រក​ទី​ជ្រកកោន ឲ្យ​រួច​ផុត​ពី​ខ្យល់​គំហុក និង​ព្យុះ​សង្ឃរា»។


ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ជាន់​ឈ្លី​ទូល‌បង្គំ​រាល់​ថ្ងៃ ដ្បិត​មាន​មនុស្ស​ជា​ច្រើន​វាយ​ប្រហារ​ទូល‌បង្គំ ទាំង​ចិត្ត​អួត​អាង។


ព្រះ‌អង្គ​នឹង​ប្រទាន​ការ​សង្គ្រោះមកខ្ញុំ​ពី​ស្ថាន​សួគ៌ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យអស់​អ្នក​ដែលជាន់​ឈ្លី​ទូល​ប​ង្គំ ត្រូវ​អាម៉ាស់។ –បង្អង់ ព្រះ​នឹង​ចាត់​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​មក!


នៅ​ពេល​រូប‌កាយ​ពុក​រលួយ​នេះ ពាក់​សេចក្តី​មិន​ពុក​រលួយ ហើយ​រូប‌កាយ​ដែល​តែង​តែ​ស្លាប់​នេះ ពាក់​សេចក្តី​មិន​ចេះ​ស្លាប់ នោះ​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​នឹង​បាន​សម្រេច គឺ​ថា៖ «ជ័យ​ជម្នះ​បាន​លេប​សេចក្តី​ស្លាប់​បាត់​ហើយ»


ពេល​យើង​នៅ​ក្នុង​ជម្រក​នេះ​នៅ​ឡើយ យើង​ថ្ងូរ​ដោយ​មាន​បន្ទុក​យ៉ាង​ធ្ងន់ ព្រោះ​យើង​មិន​ចង់​ដោះ​សម្លៀក​បំពាក់​នេះ​ចេញ​ទេ គឺ​ចង់​តែ​ស្លៀក​ពាក់​តទៅ​ទៀត ដើម្បី​ឲ្យ​ជីវិត​លេប​បំបាត់​នូវ​អ្វី​ដែល​តែង​តែ​ស្លាប់​នេះ​វិញ។


រួច​យ៉ូណា‌ថាន​ក៏​ស្រែក​ទៅ​តាម​វា​ម្តង​ទៀត​ថា៖ «ឲ្យ​ឆាប់ៗ ប្រញាប់​ឡើង កុំ​ឲ្យ​ឈប់​ឡើយ!»។ ដូច្នេះ ក្មេង​នោះ​ក៏​រើស​ព្រួញ រួច​ត្រឡប់​មក​ឯ​ចៅ‌ហ្វាយ​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម