យ៉ូអាប់ក៏ចូលទៅទូលដល់ស្តេច រួចកាលលោកបានហៅអាប់សាឡុមមក ទ្រង់ក៏ចូលទៅគាល់ស្តេច ឱនអង្គ ក្រាបព្រះភក្ត្រចុះដល់ដី នៅចំពោះទ្រង់ រួចស្ដេចក៏ថើបអាប់សាឡុម។
២ សាំយូអែល 15:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ បើមានអ្នកណាមកថ្វាយបង្គំដល់ទ្រង់ ស្ដេចក៏លូកព្រះហស្តទៅចាប់ទាញមកថើបអ្នកនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្យ៉ាងទៀត ប្រសិនបើមាននរណាម្នាក់មកក្រាបថ្វាយបង្គំ នោះសម្ដេចអាប់សាឡុមតែងតែចាប់ដៃគាត់លើកឡើង ហើយឱបផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ បើមានអ្នកណាមកថ្វាយបង្គំដល់ទ្រង់ នោះទ្រង់ក៏លូកព្រះហស្តទៅចាប់ទាញមកថើបអ្នកនោះ អាល់គីតាប ម្យ៉ាងទៀត ប្រសិនបើមាននរណាម្នាក់មកគោរព នោះសម្តេចអាប់សាឡុមតែងតែចាប់ដៃគាត់លើកឡើង ហើយឱបផង។ |
យ៉ូអាប់ក៏ចូលទៅទូលដល់ស្តេច រួចកាលលោកបានហៅអាប់សាឡុមមក ទ្រង់ក៏ចូលទៅគាល់ស្តេច ឱនអង្គ ក្រាបព្រះភក្ត្រចុះដល់ដី នៅចំពោះទ្រង់ រួចស្ដេចក៏ថើបអាប់សាឡុម។
រួចលោកសួរទៅអ័ម៉ាសាថា៖ «បងអើយ សុខសប្បាយទេ?» យ៉ូអាប់ក៏លូកដៃស្តាំទៅចាប់ពុកចង្កាអ័ម៉ាសា ដើម្បីនឹងថើប
សម្ដីរបស់គេរអិលជាងខ្លាញ់ តែចិត្តរបស់គេមានពេញដោយចម្បាំង ពាក្យរបស់គេទន់ភ្លន់ជាងប្រេង តែពាក្យទាំងនោះជាដាវដែលហូតជាស្រេច។
កាលណាអ្នកនោះពោលពាក្យល្អ នោះកុំឲ្យជឿឲ្យសោះ ដ្បិតនៅក្នុងចិត្តគេមានសេចក្ដីគួរស្អប់ខ្ពើមប្រាំពីរមុខ
លោកមិនបានថើបខ្ញុំទេ តែតាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំរហូតមិនឈប់សោះ។