Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 15:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​នរណា​ម្នាក់​មក​ក្រាប​ថ្វាយ‌បង្គំ នោះ​សម្ដេច​អាប់‌សាឡុម​តែងតែ​ចាប់​ដៃ​គាត់​លើក​ឡើង ហើយ​ឱប​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 នៅ​គ្រា​នោះ បើ​មាន​អ្នក​ណា​មក​ថ្វាយ‌បង្គំ​ដល់​ទ្រង់ ស្ដេច​ក៏​លូក​ព្រះ‌ហស្ត​ទៅ​ចាប់​ទាញ​មក​ថើប​អ្នក​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នៅ​គ្រា​នោះ បើ​មាន​អ្នក​ណា​មក​ថ្វាយ‌បង្គំ​ដល់​ទ្រង់ នោះ​ទ្រង់​ក៏​លូក​ព្រះ‌ហស្ត​ទៅ​ចាប់​ទាញ​មក​ថើប​អ្នក​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ម្យ៉ាង​ទៀត ប្រសិន​បើ​មាន​នរណា​ម្នាក់​មក​គោរព នោះ​សម្តេច​អាប់‌សាឡុម​តែងតែ​ចាប់​ដៃ​គាត់​លើក​ឡើង ហើយ​ឱប​ផង។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 15:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូអាប់​នាំ​ពាក្យ​របស់​សម្ដេច​អាប់‌សាឡុម​ទៅ​ទូល​ព្រះ‌រាជា។ ព្រះ‌រាជា​ត្រាស់​ហៅ​សម្ដេច​អាប់‌សាឡុម សម្ដេច​ក៏​ចូល​ទៅ​គាល់​ព្រះ‌រាជា ហើយ​ក្រាប​ថ្វាយ‌បង្គំ​ឱន​មុខ​ដល់​ដី រួច​ព្រះ‌រាជា​ក៏​ឱប​សម្ដេច​អាប់‌សាឡុម។


លោក​យ៉ូអាប់​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អម៉ា‌សា​ថា៖ «សុខ​សប្បាយ​ជា​ទេ លោក​ប្អូន!»។ លោក​ក៏​លូក​ដៃ​ស្ដាំ​ទៅ​ចាប់​ពុក​ចង្កា​របស់​លោក​អម៉ា‌សា ដើម្បី​ឱប។


ពាក្យ​សម្ដី​របស់​គេ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត តែ​ចិត្ត​របស់​គេ​ឃោរ‌ឃៅ គិត​តែ​ពី​ធ្វើ​សឹក​សង្គ្រាម​ប៉ុណ្ណោះ ពាក្យ​សម្ដី​របស់​គេ​ទន់‌ភ្លន់​ដូច​សំពត់​សូត្រ តែ​មុត​ដូច​មុខ​ដាវ។


កាល​ណា​គេ​និយាយ​ដោយ​ទន់‌ភ្លន់ កុំ​ទុក​ចិត្ត​គេ​ឲ្យ​សោះ ដ្បិត​ចិត្ត​របស់​គេ​មាន​ពេញ​ទៅ​ដោយ​ការ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង។


លោក​មិន​បាន​ថើប​ខ្ញុំ​ទេ រីឯ​នាង​វិញ តាំង​ពី​ខ្ញុំ​ចូល​មក នាង​ចេះ​តែ​ថើប​ជើង​ខ្ញុំ ឥត​ឈប់​ឈរ​សោះ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម