ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 14:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ត្រី​នោះ​ក៏​ទូល​ថា៖ «សូម​ទ្រង់​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ទ្រង់ បាន​ទូល​មួយ​ម៉ាត់​សិន» រួច​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​និយាយ​មក!»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាង​នោះ​ទូល​ទៀត​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​មេត្តា​ប្រោស​ឲ្យ​ខ្ញុំ​ម្ចាស់​ទូល​ថ្វាយ​ថែម​មួយ​ម៉ាត់​ទៀត»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​និយាយ​មក!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្ត្រី​នោះ​ក៏​ទូល​ថា សូម​ទ្រង់​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ បាន​ទូល​១​ម៉ាត់​សិន រួច​ទ្រង់​មាន​បន្ទូល​ថា ចូរ​និយាយ​ចុះ

សូមមើលជំពូក

អាល់គីតាប

នាង​នោះ​និយាយ​ទៀត​ថា៖ «សូម​ស្តេច​មេត្តា​ប្រោស​ឲ្យ​ខ្ញុំ​ជម្រាប​ជូន​ថែម​មួយ​ម៉ាត់​ទៀត»។ ទត​មាន​ប្រសាសន៍​ថា៖ «ចូរ​និយាយ​មក!»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 14:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ័ប្រា‌ហាំ​ទូល​ថា៖ «សូម​អភ័យ​ទោស​ដល់​ទូល‌បង្គំ​ដែល​ហ៊ាន​តវ៉ា​ជាមួយ​ព្រះ‌អម្ចាស់ ដែល​ទូល‌បង្គំ​ជា​ធូលី​ដី ហើយ​ជា​ផេះ​ប៉ុណ្ណោះ។


ពេល​នោះ លោក​ទូល​ថា៖ «សូម​ព្រះ‌អម្ចាស់​កុំ​ខ្ញាល់ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ទូល​តែ​ម្តង​នេះ​ទៀត​ទេ។ នៅ​ទី​នោះ​ប្រហែល​ជា​រក​បាន​តែ​ដប់​នាក់​ទេ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មិន​បំផ្លាញ​ទីក្រុង​នោះ​ឡើយ ដោយ​យល់​ដល់​ដប់​នាក់​នោះ»។


ពេល​នោះ យូដា​ចូល​ទៅ​ជិត​លោក​យ៉ូសែប អង្វរ​ថា៖ «ឱ​លោក​ម្ចាស់​ខ្ញុំប្របាទ​អើយ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ជា​បាវ​បម្រើ​របស់​លោក ជម្រាប​ជូន​លោក​ម្ចាស់​ស្តាប់​មួយ​ម៉ាត់​សិន សូម​កុំ​ខឹង​ក្តៅ​នឹង​ខ្ញុំ​ប្របាទ​ឡើយ ដ្បិត​លោក​ម្ចាស់​ក៏​ដូច​ជា​ផារ៉ោន​ហើយ។


រួច​នាង​ទូល​ថា៖ «សូម​ព្រះ‌ករុណា​នឹក​ចាំ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សង‌សឹក នឹង​ឈាម​មក​បំផ្លាញ​ទៀត​ឡើយ ក្រែង​គេ​សម្លាប់​កូន​របស់​ខ្ញុំ​ម្ចាស់»។ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា នឹង​គ្មាន​សក់​មួយ​សរ‌សៃ​ជ្រុះ​ពី​ក្បាល​របស់​កូន​នាង​ចុះ​ដល់​ដី​ឡើយ»។


ដូច្នេះ ស្ត្រី​នោះ​ក៏​ទូល​សួរ​ថា៖ «បើ​យ៉ាង​នោះ ហេតុ​អ្វី​បាន​ជា​ទ្រង់​បង្កើត​ការ​យ៉ាង​នេះ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ? ដ្បិត​ដែល​ទ្រង់​មាន​រាជ‌ឱង្ការ​ដូច្នេះ ទ្រង់​ក៏​ដូច​ជា​អ្នក​មាន​ទោស​ដែរ ព្រោះ​ទ្រង់​មិន​នាំ​អ្នក​ដែល​ទ្រង់​បាន​និរទេស​ទៅ​ឲ្យ​មក​វិញ។


លោក​ក៏​ចូល​ទៅ​ជិត​នាង រួច​នាង​សួរ​ថា៖ «តើ​លោក​ឈ្មោះ​យ៉ូអាប់​ឬ?» លោក​ឆ្លើយ​ថា៖ «គឺ​ខ្ញុំ​នេះ​ហើយ» រួច​នាង​ពោល​ថា៖ «សូម​ស្តាប់​ពាក្យ​របស់​ខ្ញុំ​ជា​អ្នក​បម្រើ​លោក​សិន» លោក​ឆ្លើយ​ថា៖ «ខ្ញុំ​កំពុង​ស្តាប់​ហើយ»។


បន្ទាប់​មក ទ្រង់​ទូល​ទៀត​ថា៖ «ទូល‌បង្គំ​មាន​ការ​ចង់​ទូល​ព្រះ‌នាង​បន្តិច» ព្រះ‌នាង​ក៏​ប្រាប់​ថា៖ «ចូរ​និយាយ​មក​ចុះ»។


ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ណា​ទូល‌បង្គំ​ជជែក​ត​នឹង​ព្រះ‌អង្គ ព្រះ‌អង្គ​សុចរិត​ទេ ប៉ុន្តែ ទូល‌បង្គំ​ចង់​តែ​ទូល​ពិភាក្សា​នឹង​ព្រះ‌អង្គ ពី​ដើម​ហេតុ​ថា ហេតុ​អ្វី​បាន​ជា​ដំណើរ របស់​មនុស្ស​អាក្រក់​តែង‌តែ​ចម្រើន​ឡើង? ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ក្បត់ រស់​នៅ​ជា​ឥត​ខ្វល់​ដូច្នេះ?


ព្រះ‌បាទ​អ័គ្រី‌ប៉ា​មាន​រាជ‌ឱង្ការ​ទៅ​លោក​ប៉ុល​ថា៖ «អ្នក​មាន​សិទ្ធិ​និយាយ​ការ​ពារ​ខ្លួន​បាន»។ ពេល​នោះ លោក​ប៉ុល​ក៏​លាត​ដៃ​ឡើង ហើយ​មាន​ប្រសាសន៍​ការពារ​ខ្លួន​ថា៖


នាង​ទម្លាក់​ខ្លួន​នៅ​ទៀប​ជើង​លោក ជម្រាប​ថា៖ «ឱ​លោក​ជា​ម្ចាស់​ខ្ញុំ​អើយ សូម​ឲ្យ​ទោស​នោះ​ធ្លាក់​មក​លើ​រូប​ខ្ញុំ​វិញ​ចុះ សូម​ឲ្យ​ខ្ញុំ ជា​ស្រី​បម្រើ​របស់​លោក ជម្រាប​ជូន​លោក​ស្តាប់​បន្តិច ហើយ​សូម​ទទួល​ស្តាប់​ពាក្យ​របស់​ស្រី​បម្រើ​លោក​សិន។