២ សាំយូអែល 14:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ដូច្នេះ ស្ត្រីនោះក៏ទូលសួរថា៖ «បើយ៉ាងនោះ ហេតុអ្វីបានជាទ្រង់បង្កើតការយ៉ាងនេះទាស់នឹងប្រជារាស្ត្ររបស់ព្រះ? ដ្បិតដែលទ្រង់មានរាជឱង្ការដូច្នេះ ទ្រង់ក៏ដូចជាអ្នកមានទោសដែរ ព្រោះទ្រង់មិននាំអ្នកដែលទ្រង់បាននិរទេសទៅឲ្យមកវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 នាងទូលថា៖ «ហេតុអ្វីបានជាព្រះករុណាផ្ទាល់ក៏មានគំនិតដូច្នេះដែរ គឺទាស់នឹងផលប្រយោជន៍ប្រជារាស្ត្ររបស់ព្រះជាម្ចាស់? រាជឱង្ការរបស់ព្រះករុណាអម្បាញ់មិញនេះពិតជាដាក់ទោសព្រះករុណាដែរ ព្រោះព្រះករុណាមិនបានត្រាស់ហៅសម្ដេចអាប់សាឡុម ដែលស្ដេចកាត់កាល់នោះឲ្យវិលត្រឡប់មកវិញទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ដូច្នេះស្ត្រីនោះក៏ទូលសួរថា បើយ៉ាងនោះ ហេតុអ្វីបានជាទ្រង់បង្កើតការយ៉ាងនេះទាស់នឹងរាស្ត្ររបស់ព្រះវិញ ដ្បិតដែលទ្រង់មានបន្ទូលដូច្នេះ នោះទ្រង់ក៏ដូចជាអ្នកមានទោសដែរ ដោយព្រោះទ្រង់មិននាំអ្នកដែលទ្រង់បាននិរទេសទៅឲ្យមកវិញ សូមមើលជំពូកអាល់គីតាប13 នាងសួរថា៖ «ហេតុអ្វីបានជាស្តេចផ្ទាល់ ក៏មានគំនិតដូច្នេះដែរ គឺទាស់នឹងផលប្រយោជន៍ប្រជារាស្ត្ររបស់អុលឡោះ? ពាក្យរបស់ស្តេចអំបាញ់មិញនេះ ពិតជាដាក់ទោសស្តេចដែរ ព្រោះស្តេចមិនបានហៅសម្តេចអាប់សាឡុមដែលស្តេចកាត់កាល់នោះ ឲ្យវិលត្រឡប់មកវិញទេ។ សូមមើលជំពូក |