Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 14:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 រួច​នាង​ទូល​ថា៖ «សូម​ព្រះ‌ករុណា​នឹក​ចាំ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សង‌សឹក នឹង​ឈាម​មក​បំផ្លាញ​ទៀត​ឡើយ ក្រែង​គេ​សម្លាប់​កូន​របស់​ខ្ញុំ​ម្ចាស់»។ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា នឹង​គ្មាន​សក់​មួយ​សរ‌សៃ​ជ្រុះ​ពី​ក្បាល​របស់​កូន​នាង​ចុះ​ដល់​ដី​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 នាង​ទូល​ទៀត​ថា៖ «បពិត្រ​ព្រះ‌ករុណា! សូម​មេត្តា​សន្យា​នឹង​ខ្ញុំ​ម្ចាស់ ក្នុង​នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​ត្រូវ​សង‌សឹក ជំនួស​កូន​ប្រុស​ខ្ញុំ​ម្ចាស់ ដែល​ស្លាប់​ទៅ​ហើយ ហ៊ាន​សម្លាប់​កូន​ប្រុស​ខ្ញុំ​ម្ចាស់​ដែល​នៅ​សល់​នោះ​ថែម​ទៀត​ឡើយ»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា: យើង​មិន​ឲ្យ​សក់​មួយ​សរសៃ​របស់​កូន​ប្រុស​នាង​ជ្រុះ​ដល់​ដី​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 រួច​នាង​ទូល​ថា សូម​ទ្រង់​ព្រះ‌ករុណា​នឹក​ចាំ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សង‌សឹកនឹង​ឈាម មក​បំផ្លាញ​ទៀត​ឡើយ ក្រែង​គេ​សំឡាប់​កូន​របស់​ខ្ញុំ​ម្ចាស់ នោះ​ទ្រង់​មាន​បន្ទូល​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា នឹង​គ្មាន​សក់​១​សរសៃ​ជ្រុះ​ពី​ក្បាល​របស់​កូន​នាង​ចុះ​ដល់​ដី​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 នាង​ជម្រាប​ទៀត​ថា៖ «សូម​មេត្តា​សន្យា​នឹង​ខ្ញុំ ក្នុង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​ត្រូវ​សង‌សឹកជំនួស​កូន​ប្រុស​ខ្ញុំ ដែល​ស្លាប់​ទៅ​ហើយ ហ៊ាន​សម្លាប់​កូន​ប្រុស​ខ្ញុំ​ដែល​នៅ​សល់​នោះ​ថែម​ទៀត​ឡើយ»។ ទត​មាន​ប្រសាសន៍​ថា៖ «យើង​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា​ដែល​នៅ​អស់‌កល្ប​ថា: យើង​មិន​ឲ្យ​សក់​មួយ​សរសៃ​របស់​កូន​ប្រុស​នាង ជ្រុះ​ដល់​ដី​ឡើយ»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 14:11
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ លោក​អាប់‌រ៉ាម​ទូល​ទៅ​ស្តេច​សូដុម​ថា៖ «ទូល‌បង្គំ​បាន​លើក​ដៃ​ស្បថ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ និង​ផែន‌ដី​ហើយ​ថា


ប្រសិន‌បើ​កូន​ធ្វើ​បាប​កូន​ស្រី​របស់​ពុក ឬ​យក​ប្រពន្ធ​ផ្សេង​ទៀត​ក្រៅ​ពី​កូន​ស្រី​របស់​ពុក ទោះ​ជា​គ្មាន​មនុស្ស​ណា​នៅ​ជា‌មួយ​យើង​ក្ដី ក៏​មាន​ព្រះ​ធ្វើ​ជា​សាក្សី​រវាង​កូន​នឹង​ពុក​ដែរ»។


ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «បើ​អ្នក​ណា​និយាយ​អ្វី​នឹង​នាង នោះ​ចូរ​នាំ​គេ​មក​ឯ​យើង យ៉ាង​នោះ​គេ​នឹង​មិន​ហ៊ាន​ពាល់​នាង​ទៀត​ទេ»។


ស្ត្រី​នោះ​ក៏​ទូល​ថា៖ «សូម​ទ្រង់​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បម្រើ​របស់​ទ្រង់ បាន​ទូល​មួយ​ម៉ាត់​សិន» រួច​ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​និយាយ​មក!»


រួច​ពី​នោះ​មក ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​យ៉ូអាប់​ថា៖ «មើល៍ ការ​នេះ​យើង​បាន​អនុញ្ញាត​ហើយ ដូច្នេះ ចូរ​ទៅ​នាំ​អាប់សា‌ឡុម ជា​កូន​ប្រុស​យើង មក​វិញ​ចុះ»។


ព្រះបាទ​សាឡូម៉ូន​មាន​រាជ‌ឱង្ការ​ថា៖ «ប្រសិន‌បើ​គេ​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​គួរ​គោរព នោះ​សូម្បី​សក់​ក្បាល​មួយ​សរសៃ​របស់​គេ ក៏​មិន​ត្រូវ​ធ្លាក់​ចុះ​ដល់​ដី​ផង តែ​ប្រសិន‌បើ​ប្រទះ​ឃើញ​មាន​អំពើ​ទុច្ចរិត​អ្វី នោះ​នឹង​ត្រូវ​ស្លាប់»។


ហើយ​បើ​អ្នក​ស្បថ​ដោយ​ពិត​ត្រង់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​គង់​នៅ​យ៉ាង​ណា នោះ​អស់​ទាំង​សាសន៍​នឹង​បាន​ពរ​នៅ​ក្នុង​ព្រះ‌អង្គ ហើយ​នឹង​អួត​សរសើរ​ពី​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។


អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម គឺ​ជា​អ្នក​ដែល​ត្រូវ​សម្លាប់​ឃាតក​នោះ។ ពេល​គេ​ជួប​អ្នក​នោះ​នៅ​វេលា​ណា អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម ត្រូវ​តែ​សម្លាប់​អ្នក​នោះ​ចោល។


ឬ​លើក​ដៃ​វាយ​គេ​ដោយ​ចិត្ត​ស្អប់ ហើយ​អ្នក​នោះ​ក៏​ស្លាប់ នោះ​អ្នក​ដែល​វាយ​គេ ត្រូវ​តែ​សម្លាប់​ចោល ព្រោះ​អ្នក​នោះ​ជា​ឃាតក ឯ​អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម ត្រូវ​សម្លាប់​ឃាតក​នោះ​ចោល នៅ​ពេល​គេ​ជួប​នឹង​អ្នក​នោះ។


ហើយ​ជួន​ជា​អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម បាន​ប្រទះ​ឃើញ​នៅ​ខាង​ក្រៅ​ព្រំ​ទី​ក្រុង​ជម្រក រួច​សម្លាប់​អ្នក​នោះ​ទៅ នោះ​គ្មាន​ទោស​ដោយ​ឈាម​របស់​អ្នក​នោះ​ឡើយ។


សូម្បី​តែ​សក់​របស់​អ្នក​រាល់​គ្នា​នៅ​លើ​ក្បាល ក៏​ព្រះ‌អង្គ​រាប់​ទាំង​អស់​ដែរ។


ដូច្នេះ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នាឲ្យ​ពិសា​អាហារ​ទៅ ដើម្បី​ឲ្យ​មាន​កម្លាំង ដ្បិត​សូម្បី​តែ​សក់​មួយ​សរសៃ​នៅ​ក្បាល​អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​បាត់​ផង»។


ពួក​បណ្ដា​ទ័ព​ទូល​សួរ​ដល់​ស្ដេច​សូល​ថា៖ «យ៉ូណា‌ថាន​ដែល​បាន​នាំ​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ក្នុង​ពួក​អ៊ីស្រា‌អែល​យ៉ាង​ធំ​ដល់​ម៉្លេះ តើ​លោក​ត្រូវ​ស្លាប់​ឬ? មិន​ត្រូវ​ទៅ​ជា​ដូច្នោះ​ឡើយ យើង​ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា មិន​ត្រូវ​ឲ្យ​មាន​សក់​មួយ​សរសៃ​ជ្រុះ​ពី​ក្បាល​របស់​លោក​ទេ ដ្បិត​ការ​ដែល​លោក​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ នោះ​គឺ​បាន​ធ្វើ​ជា‌មួយ​ព្រះ​ហើយ» ដូច្នេះ ពួក​បណ្ដា​ទ័ព​បាន​ជួយ​ដោះ​យ៉ូណា‌ថាន​មិន​ឲ្យ​ស្លាប់​ឡើយ។


ពេល​នោះ យ៉ូណា‌ថាន​មាន​ប្រសាសន៍​ទៅ​កាន់​ដាវីឌ​ថា៖ «សូម​ទៅ​ដោយ​សុខសាន្ត​ចុះ ដ្បិត​យើង​ទាំង​ពីរ​នាក់​បាន​ស្បថជា‌មួយ​គ្នា ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ហើយ​ថា ព្រះ‌យេហូវ៉ា​នឹង​គង់​កណ្ដាល​ខ្ញុំ និង​អ្នក ហើយ​កណ្ដាល​ពូជ​ពង្ស​របស់​ខ្ញុំ និង​ពូជ​ពង្ស​របស់​អ្នករហូត​ត​ទៅ»។ ដាវីឌ​ក៏​ក្រោក​ឡើង​ចេញ​ទៅ ឯ​យ៉ូណា‌ថាន​ត្រឡប់​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ។


ប៉ុន្តែ ស្ដេច​សូល​បាន​ស្បថ​ឲ្យ​ស្ត្រី​នោះ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា អ្នក​មិន​មាន​ទោស​ចំពោះ​ការ​នេះ​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម