Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 18:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 លោក​អ័ប្រា‌ហាំ​ទូល​ថា៖ «សូម​អភ័យ​ទោស​ដល់​ទូល‌បង្គំ​ដែល​ហ៊ាន​តវ៉ា​ជាមួយ​ព្រះ‌អម្ចាស់ ដែល​ទូល‌បង្គំ​ជា​ធូលី​ដី ហើយ​ជា​ផេះ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 អ័ប្រាហាំ​ទូល​តប​ថា​៖ “មើល៍! ទូលបង្គំ​ហ៊ាន​ទូល​ព្រះអម្ចាស់​នៃទូលបង្គំ ទោះបី​ទូលបង្គំ​ជា​ធូលីដី និង​ជា​ផេះ​ក៏ដោយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 លោក​អប្រាហាំ​ទូល​សា​ជា​ថ្មី​ថា៖ «ទូលបង្គំ​គ្រាន់​តែ​ជា​ធូលី​ដី និង​ជា​ផេះ​ប៉ុណ្ណោះ សូម​មេត្តា​អភ័យ​ទោស​ដល់​ទូលបង្គំ ដែល​ហ៊ាន​តវ៉ា​ជា​មួយ​ព្រះ‌អម្ចាស់​បែប​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 រួច​អ័ប្រា‌ហាំ​គាត់​ទូល​ថា មើល ឥឡូវ​ទូលបង្គំ​បាន​ផ្តើម​ទូល​នឹង​ព្រះ‌អម្ចាស់​ដែល​ទូលបង្គំ​ជា​ធូលី​ដី ហើយ​ជា​ផេះ​ទទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 អ៊ីព្រហ៊ីម​មាន​ប្រសាសន៍​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​គ្រាន់​តែ​ជា​ធូលី​ដី និង​ជា​ផេះ​ប៉ុណ្ណោះ សូម​មេត្តា​អភ័យ​ទោស​ដល់​ខ្ញុំ ដែល​ហ៊ាន​តវ៉ា​ជា​មួយ​អុលឡោះ‌ជាអម្ចាស់​បែប​នេះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 18:27
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ចំណោម​មនុស្ស​សុចរិត​ទាំង​ហាសិប​នាក់ ប្រហែល​ជា​នៅ​ខ្វះ​ប្រាំ​នាក់ តើ​ព្រះ‌អង្គ​នឹង​បំផ្លាញ​ទី​ក្រុង​ទាំង​មូល ដោយ​ព្រោះ​ខ្វះ​ប្រាំ​នាក់​នោះ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រសិន‌បើ​យើងរក​ឃើញ​មាន​សែសិប​ប្រាំ​នាក់ យើង​នឹង​មិន​បំផ្លាញ​ទី​ក្រុង​នោះ​ឡើយ»។


ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​បាន​យក​ធូលី​ដី មក​សូន​ធ្វើ​ជា​មនុស្ស ហើយ​ព្រះ‌អង្គ​ផ្លុំ​ខ្យល់​ដង្ហើម​ជីវិត​បញ្ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​គេ នោះ​មនុស្ស​ក៏​មាន​ជីវិត​រស់​ឡើង។


អ្នក​នឹងបាន​អាហារ​បរិ‌ភោគ​ដោយ​ការ​បែក​ញើស រហូត​ដល់​អ្នក​ត្រឡប់​ទៅ​ជា​ដី​វិញ ដ្បិត​យើង​បាន​យក​អ្នក​ពី​ដី​មក អ្នក​ជា​ធូលី​ដី ហើយ​អ្នកនឹង​ត្រឡប់ ទៅ​ជា​ធូលី​ដី​វិញ»។


ហើយ​ទូល​ថា៖ «ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​មាន​សេចក្ដី​អាម៉ាស់ ហើយ​ខ្មាស​មិន​ហ៊ាន​ងើប​មុខ​សម្លឹង​ទៅ​រក​ព្រះ‌អង្គ ជា​ព្រះ​នៃ​ទូល‌បង្គំ​ទេ ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​បាន​ងើប​ឡើង ខ្ពស់​ជាង​ក្បាល​យើង​ខ្ញុំ​ហើយ ឯ​ទោស​របស់​យើង​ខ្ញុំ​ក៏​កើន​ឡើង រហូត​ដល់​ផ្ទៃ​មេឃ​ដែរ។


ព្រះ‌អង្គ​បាន​បោះ​ខ្ញុំ​ទៅ​ក្នុង​ភក់​ជ្រាំ ខ្ញុំ​ក៏​បាន​ត្រឡប់​ទៅ​ដូច​ជា​ធូលី​ដី និង​ផេះ។


តើ​នឹង​ទៅ​ជា​យ៉ាង​ណា ចំពោះ​មនុស្ស​ដែល​នៅ​ក្នុង​ភាជនៈ​ដី ដែល​មាន​កំណើត​មក​ពី​ធូលី​ដី ហើយ​ដែល​ត្រូវ​ឈ្លី​ទៅ​ដូច​ជា​ដង្កូវ។


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​មនុស្ស​ជា​អ្វីបាន​ជា​ព្រះ‌អង្គ យក​ចិត្ត​ទុក​ដាក់​នឹង​គេ? តើ​កូន​មនុស្ស​ជា​អ្វីបាន​ជា​ព្រះ‌អង្គ នឹក​គិត​ដល់​គេ​ដូច្នេះ?


នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ព្រះ‌អង្គ​នឹក​គិត​ដល់​គេ ហើយ​កូន​មនុស្ស ដែល​ព្រះ‌អង្គ យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​គេ​ដូច្នេះ?


ប៉ុន្តែ លោក​ម៉ូសេ​ទូល​អង្វរ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ក្តៅ​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ចេស្តា​ដ៏​អស្ចារ្យ និង​ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ​ដូច្នេះ?


ហើយ​ធូលី​ត្រឡប់​ជា​ដី​ដូច​ដើម​វិញ ហើយ​វិញ្ញាណ ត្រឡប់​ទៅ​ឯ​ព្រះ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​នោះ


នោះ​ខ្ញុំ​ពោល​ថា៖ «វរ​ហើយ​ខ្ញុំ ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្ដាល​បណ្ដា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពី​ព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា‌ក្សត្រ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ»។


ប៉ុន្តែ ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​នៃ​យើង​ខ្ញុំ យើង​ខ្ញុំ​រាល់​គ្នា​ជា​ដី​ឥដ្ឋ ហើយ​ព្រះ‌អង្គ​ជា​ជាង​ស្មូន យើង​ខ្ញុំ​ជា​ស្នាដៃ​នៃ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទាំង​អស់​គ្នា។


បន្ទាប់​មក ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​ទៅ​គេ ដើម្បី​បង្ហាញ​ថា ត្រូវ​តែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ។


ប៉ុន្ដែ កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឃើញ​ដូច្នោះ គាត់​ក៏​ក្រាប​ទៀប​ព្រះ‌ជង្ឃ​ព្រះ‌យេស៊ូវ ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​យាង​ឲ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​មាន​បាប!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម