ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 13:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទ្រង់​ចូល​ទៅ​គាល់​ស្តេច​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ មាន​ពួក​ជាង​មក​កាត់​រោម​ចៀម ដូច្នេះ សូម​ព្រះ‌ករុណា ព្រម​ទាំង​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ឯ​ទៀត យាង​ទៅ​ទទួល​ជប់‌លៀង​ជា‌មួយ​ទូល‌បង្គំ»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សម្ដេច​អាប់‌សាឡុម​បាន​ចូល​ទៅ​គាល់​ព្រះ‌រាជា ហើយ​ទូល​ថា៖ «បពិត្រ​បិតា ពួក​គង្វាល​របស់​ទូលបង្គំ​កំពុង​តែ​កាត់​រោម​ចៀម សូម​បិតា​មេត្តា​យាង​ទៅ​ចូល​រួម​ក្នុង​ពិធី​នោះ​ជា​មួយ​ពួក​មន្ត្រី​របស់​បិតា​ផង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ចូល​ទៅ​គាល់​ស្តេច​ទូល​ថា បពិត្រ​ព្រះ‌ករុណា ទូលបង្គំ​ជា​អ្នក​បំរើ​នៃ​ទ្រង់ មាន​ពួក​ជាង​មក​កាត់​រោម​ចៀម ដូច្នេះសូម​ព្រះ‌ករុណា ព្រម​ទាំង​ពួក​អ្នក​បំរើ​ទ្រង់​ឯ​ទៀត យាង​ទៅ​ទទួល​ជប់‌លៀង​ជា​មួយ​នឹង​ទូលបង្គំ

សូមមើលជំពូក

អាល់គីតាប

សម្តេច​អាប់‌សាឡុម​បាន​ចូល​ទៅ​ជួប​ស្តេច​ទត ហើយ​ជម្រាប​ថា៖ «សូម​ជម្រាប ឪពុក ពួក​គង្វាល​របស់​ខ្ញុំ​កំពុង​តែ​កាត់​រោម​ចៀម សូម​ឪពុក​មេត្តា​ទៅ​ចូល​រួម​ក្នុង​ពិធី​នោះ ជា​មួយ​ពួក​មន្ត្រី​របស់​ឪពុក​ផង»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 13:24
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​យូរ​ក្រោយ​មក កូន​ស្រី​របស់​ស៊ូអា ដែល​ជា​ប្រពន្ធ​របស់​លោក​យូដា ក៏​បាន​ស្លាប់​ទៅ។ កាលលោក​យូដា​បាន​រសាយ​ទុក្ខ​ហើយ គាត់​ក៏​ឡើង​ទៅ​មើល​ពួក​កាត់​រោម​ចៀម​នៅ​ធីម‌ណា​ជាមួយ​ហ៊ីរ៉ា អ្នក​ស្រុក​អាឌូឡាម ជា​សម្លាញ់​របស់​គាត់។


ពីរ​ឆ្នាំ​ក្រោយ​មក មាន​ពួក​ជាង​មក​កាត់​រោម​ចៀម​របស់​អាប់សា‌ឡុម នៅ​ត្រង់​បាល-ហាសោរ ដែល​នៅ​ជិត​ដែន​អេប្រាអិម ហើយ​អាប់សា‌ឡុម​ក៏​អញ្ជើញ​ពួក​បុត្រា​ស្តេច​ទាំង​អស់​មក


តែ​ស្ដេច​មាន​រាជ‌ឱង្ការ​តប​ទៅ​អាប់សា‌ឡុម​ថា៖ «ទេ កូន​អើយ យើង​មិន​ត្រូវ​ទៅ​ទាំង​អស់​គ្នា​ទេ ក្រែង​ជា​បន្ទុក​ធ្ងន់​ដល់​ឯង​ពេក»។ អាប់សា‌ឡុម​ក៏​ទូល​បង្ខំ​ទ្រង់ តែ​ទ្រង់​មិន​ព្រម​ទៅ​ទេ គឺ​បែរ​ជា​ប្រទាន​ពរ​ឲ្យ​វិញ


គ្រប់​គ្នា​ពោល​តែ​ពាក្យ​ភូត‌ភរ ដល់​អ្នក​ជិត​ខាង​របស់​ខ្លួន គេ​ពោល​ដោយ​បបូរ​មាត់​បញ្ចើចបញ្ចើ និង​ដោយ​មាន​ចិត្ត​ពីរ។


សម្ដី​របស់​គេ​រអិល​ជាង​ខ្លាញ់ តែ​ចិត្ត​របស់​គេមាន​ពេញ​ដោយ​ចម្បាំង ពាក្យ​របស់​គេ​ទន់​ភ្លន់​ជាង​ប្រេង តែ​ពាក្យ​ទាំង​នោះ​ជា​ដាវ​ដែល​ហូត​ជា​ស្រេច។


ចំណែក​ខ្ញុំ​បាន​ឮ​ថា លោក​បាន​ហៅ​ជាង​កាត់​រោម​ចៀម​មក​ហើយ ឯ​ពួក​គង្វាល​ចៀម​របស់​លោក គេ​បាន​នៅ​ជា‌មួយ​យើង​ខ្ញុំ យើង​ខ្ញុំ​ឥត​មាន​ធ្វើ​អ្វី​ដល់​គេ​ទេ គេ​ក៏​គ្មាន​បាត់​អ្វី​មួយ​នៅ​វេលា​ដែល​គេ​នៅ​ត្រង់​កើមែល​ដែរ។