២ សាំយូអែល 13:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ទ្រង់ចូលទៅគាល់ស្តេចទូលថា បពិត្រព្រះករុណា ទូលបង្គំជាអ្នកបំរើនៃទ្រង់ មានពួកជាងមកកាត់រោមចៀម ដូច្នេះសូមព្រះករុណា ព្រមទាំងពួកអ្នកបំរើទ្រង់ឯទៀត យាងទៅទទួលជប់លៀងជាមួយនឹងទូលបង្គំ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ទ្រង់ចូលទៅគាល់ស្តេចទូលថា៖ «បពិត្រព្រះករុណា ទូលបង្គំជាអ្នកបម្រើរបស់ទ្រង់ មានពួកជាងមកកាត់រោមចៀម ដូច្នេះ សូមព្រះករុណា ព្រមទាំងពួកអ្នកបម្រើរបស់ទ្រង់ឯទៀត យាងទៅទទួលជប់លៀងជាមួយទូលបង្គំ» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 សម្ដេចអាប់សាឡុមបានចូលទៅគាល់ព្រះរាជា ហើយទូលថា៖ «បពិត្របិតា ពួកគង្វាលរបស់ទូលបង្គំកំពុងតែកាត់រោមចៀម សូមបិតាមេត្តាយាងទៅចូលរួមក្នុងពិធីនោះជាមួយពួកមន្ត្រីរបស់បិតាផង»។ សូមមើលជំពូកអាល់គីតាប24 សម្តេចអាប់សាឡុមបានចូលទៅជួបស្តេចទត ហើយជម្រាបថា៖ «សូមជម្រាប ឪពុក ពួកគង្វាលរបស់ខ្ញុំកំពុងតែកាត់រោមចៀម សូមឪពុកមេត្តាទៅចូលរួមក្នុងពិធីនោះ ជាមួយពួកមន្ត្រីរបស់ឪពុកផង»។ សូមមើលជំពូក |