ក្រោយមកទៀត មានរឿងកើតឡើងដូច្នេះ គឺអាប់សាឡុម បុត្រាដាវីឌមានកនិដ្ឋាមួយអង្គ មានរូបស្រស់ល្អណាស់ គឺនាងតាម៉ារ ហើយអាំណូន ជាបុត្រាដាវីឌ មានព្រះឫទ័យប្រតិព័ទ្ធស្រឡាញ់រូបនាង។
២ សាំយូអែល 13:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អាំណូនរំជួលចិត្តស្រឡាញ់នាងតាម៉ារជាកនិដ្ឋាយ៉ាងខ្លាំង រហូតធ្លាក់ខ្លួនឈឺ ទ្រង់នឹកឃើញថា ពិបាកធ្វើអ្វីដល់នាងណាស់ ព្រោះនាងនៅបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចអាំណូនមានចិត្តស្រឡាញ់ព្រះនាង ជាប្អូនស្រីខ្លាំងពេក រហូតដល់ធ្លាក់ខ្លួនឈឺ ដ្បិតរកធ្វើអ្វីនាងមិនបាន ព្រោះនាងនៅក្រមុំព្រហ្មចារី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អាំណូនមានសេចក្ដីរំជួលស្រឡាញ់នាងតាម៉ារជាកនិដ្ឋាដល់ម៉្លេះ បានជាទ្រង់ទៅជាប្រឈួន ទ្រង់នឹកឃើញថា ពិបាកនឹងធ្វើអ្វីដល់នាងណាស់ ដោយព្រោះនាងនៅបរិសុទ្ធ អាល់គីតាប សម្តេចអាំណូនមានចិត្តស្រឡាញ់នាង ជាប្អូនស្រីខ្លាំងពេក រហូតដល់ធ្លាក់ខ្លួនឈឺ ដ្បិតរកធ្វើអ្វីនាងមិនបាន ព្រោះនាងនៅក្រមុំព្រហ្មចារី។ |
ក្រោយមកទៀត មានរឿងកើតឡើងដូច្នេះ គឺអាប់សាឡុម បុត្រាដាវីឌមានកនិដ្ឋាមួយអង្គ មានរូបស្រស់ល្អណាស់ គឺនាងតាម៉ារ ហើយអាំណូន ជាបុត្រាដាវីឌ មានព្រះឫទ័យប្រតិព័ទ្ធស្រឡាញ់រូបនាង។
ប៉ុន្តែ អាំណូនមានមិត្តម្នាក់ ឈ្មោះយ៉ូណាដាប ជាបុត្រាសាំម៉ា ជេដ្ឋារបស់ព្រះបាទដាវីឌ ជាមនុស្សឈ្លាសវៃណាស់។
អ័ហាប់ក៏ត្រឡប់ទៅឯដំណាក់ទ្រង់វិញ មានព្រះហឫទ័យអន់អាក់ ថ្នាំងថ្នាក់ ដោយព្រោះពាក្យដែលណាបោត ជាអ្នកស្រុកយេសរាល បានទូលដល់ទ្រង់ថា "ទូលបង្គំមិនថ្វាយមត៌ករបស់បុព្វបុរសទូលបង្គំ ដល់ព្រះករុណាទេ" ហើយទ្រង់ក៏ប្រះផ្ទំលើព្រះទែនបន្ទំ បែរព្រះភក្ត្រចេញ មិនព្រមសោយព្រះស្ងោយឡើយ។
ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថថា បើឃើញស្ងួនសម្លាញ់ខ្ញុំ នោះនាងទាំងឡាយនឹងទូលដល់ទ្រង់ថា ខ្ញុំឈឺដោយរោគស្រឡាញ់។
ដ្បិតទុក្ខព្រួយដែលគាប់ព្រះហឫទ័យព្រះ បង្កើតឲ្យមានការប្រែចិត្តដែលនាំទៅរកការសង្គ្រោះ ហើយមិនស្តាយក្រោយឡើយ តែទុក្ខព្រួយរបស់លោកីយ៍ នោះបង្កើតជាសេចក្តីស្លាប់វិញ។