កាលស៊ីគែម ជាកូនរបស់ហាម៉ោរ សាសន៍ហេវី ជាមេលើស្រុកនោះ បានឃើញនាង ក៏ចាប់នាងយកទៅរំលោភ។
២ សាំយូអែល 13:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងប្រកែកថា៖ «ទេ បងអើយ កុំធ្វើបាបខ្ញុំអី ព្រោះធ្វើដូច្នេះ ខុសនឹងបវេណីក្នុងពួកអ៊ីស្រាអែលខ្លាំងណាស់ សូមកុំប្រព្រឹត្តអាក្រក់យ៉ាងនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះនាងតាម៉ារប្រកែកថា៖ «ទេ ម្ចាស់បង សូមកុំធ្វើបាបខ្ញុំម្ចាស់បែបនេះ! នៅស្រុកអ៊ីស្រាអែល គេមិនប្រព្រឹត្តដូច្នេះទេ។ សូមម្ចាស់បងកុំប្រព្រឹត្តអំពើថោកទាបយ៉ាងនេះឲ្យសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែនាងប្រកែកថា ទេ បងអើយ សូមកុំបន្ទាបខ្ញុំឡើយ ព្រោះធ្វើដូច្នេះ ខុសនឹងបវេណីក្នុងពួកអ៊ីស្រាអែលណាស់ សូមកុំធ្វើការអាក្រក់នេះឲ្យសោះ អាល់គីតាប នាងតាម៉ារប្រកែកថា៖ «ទេ ម្ចាស់បង សូមកុំធ្វើបាបខ្ញុំបែបនេះ! នៅស្រុកអ៊ីស្រអែល គេមិនប្រព្រឹត្តដូច្នេះទេ។ សូមម្ចាស់បងកុំប្រព្រឹត្តអំពើថោកទាបយ៉ាងនេះឲ្យសោះ។ |
កាលស៊ីគែម ជាកូនរបស់ហាម៉ោរ សាសន៍ហេវី ជាមេលើស្រុកនោះ បានឃើញនាង ក៏ចាប់នាងយកទៅរំលោភ។
កាលកូនប្រុសៗរបស់លោកយ៉ាកុបបានឮដំណឹងនោះ គេក៏វិលមកពីវាលវិញ អ្នកទាំងនោះឈឺចិត្ត ហើយខឹងជាខ្លាំង ដោយព្រោះស៊ីគែមបានប្រព្រឹត្តអំពើយង់ឃ្នងនៅក្នុងពួកអ៊ីស្រាអែល គឺបានរួមដំណេកជាមួយកូនក្រមុំរបស់លោកយ៉ាកុប ជាអំពើដែលមិនគួរគប្បីប្រព្រឹត្តជាដាច់ខាត។
ឪពុកឃើញក្នុងចំណោមមនុស្សឆោតល្ងង់ ឪពុកពិចារណាក្នុងចំណោមពួកកំលោះ មានម្នាក់ដែលឥតប្រាជ្ញា
ពីព្រោះគេបានប្រព្រឹត្តអំពើចម្កួតក្នុងពួកអ៊ីស្រាអែល គេបានសហាយស្មន់នឹងប្រពន្ធរបស់អ្នកជិតខាង ហើយពោលពាក្យកុហក ដោយនូវឈ្មោះយើង ជាសេចក្ដីដែលយើងមិនបានបង្គាប់ដល់គេឡើយ គឺយើងហើយដែលដឹង យើងជាទីបន្ទាល់ពិត នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ឯកេរខ្មាសរបស់កូនស្រីប្រពន្ធឪពុកអ្នក ដែលឪពុកអ្នកបង្កើតមក នោះមិនត្រូវបើកឡើយ ដ្បិតនាងនោះជាបង ឬប្អូនស្រីបង្កើតនឹងអ្នកហើយ។
ឯកេរខ្មាសរបស់បង ឬប្អូនស្រីអ្នក ទោះបើជាកូនខាងឪពុក ឬខាងម្តាយអ្នក ដែលកើតនៅផ្ទះ ឬនៅឯណាទៀតក្តី នោះក៏មិនត្រូវបើកឡើយ។
បើមនុស្សណាយកបង ឬប្អូនស្រីខ្លួន ទោះបើជាកូនខាងឪពុក ឬម្តាយខ្លួនក្តី ហើយក៏ឃើញកេរខ្មាសនាង នាងក៏ឃើញកេរខ្មាសរបស់ប្រុសនោះ យ៉ាងនោះជាការគួរខ្មាសហើយ អ្នកទាំងពីរនឹងត្រូវកាត់ចេញនៅចំពោះមុខពួកកូនចៅសាសន៍របស់ខ្លួន ដោយព្រោះបានបើកកេរខ្មាសបង ឬប្អូនស្រីខ្លួន អ្នកនោះត្រូវទ្រាំទ្រអំពើទុច្ចរិតរបស់ខ្លួន។
នោះគេត្រូវនាំនាងចេញទៅមាត់ទ្វារផ្ទះឪពុករបស់នាង ហើយត្រូវឲ្យមនុស្សនៅក្រុងនោះចោលសម្លាប់នឹងថ្ម ដ្បិតនាងបានប្រព្រឹត្តអំពើដ៏ថោកទាបក្នុងស្រុកអ៊ីស្រាអែល ដោយបានបង្ខូចខ្លួននៅក្នុងផ្ទះរបស់ឪពុក។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
នោះបុរសដែលបានរួមដំណេកជាមួយនាង ត្រូវបង់ជាប្រាក់ហាសិបសេកែលឲ្យឪពុករបស់នាង រួចនាងនឹងទៅជាប្រពន្ធរបស់អ្នកនោះ ព្រោះអ្នកនោះបានរំលោភនាង គេគ្មានច្បាប់នឹងលែងនាងឡើយ រហូតអស់មួយជីវិត។
បុរសដែលជាម្ចាស់ផ្ទះក៏ចេញទៅជួបគេ ហើយអង្វរថា៖ «ទេ! បងប្អូនអើយ សូមកុំប្រព្រឹត្តអាក្រក់ដូច្នេះឡើយ ដ្បិតអ្នកនេះបានចូលមកជ្រកនៅផ្ទះខ្ញុំ សូមកុំឲ្យប្រព្រឹត្តអំពើថោកទាបបែបនេះឲ្យសោះ។
ដូច្នេះ ខ្ញុំបានយកសាកសពរបស់នាង ហើយកាត់ជាកំណាត់ៗ ផ្ញើទៅគ្រប់ស្រុកទាំងអស់ ដែលជាមត៌ករបស់សាសន៍អ៊ីស្រាអែល ដ្បិតគេបានប្រព្រឹត្តអំពើយង់ឃ្នង គួរឲ្យស្អប់ខ្ពើមបំផុត នៅក្នុងពួកអ៊ីស្រាអែល។