២ សាំយូអែល 13:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 តើឲ្យខ្ញុំម្ចាស់យកសេចក្ដីខ្មាសទៅទុកឯណា? ហើយចំណែកបងវិញ នោះគេនឹងចាត់ទុកបងថាជាមនុស្សល្ងើក្នុងសាសន៍អ៊ីស្រាអែល។ ដូច្នេះ សូមទូលដល់ស្តេចចុះ ដ្បិតទ្រង់មិនប្រកែក ដែលឲ្យខ្ញុំម្ចាស់ដល់បងទេ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 បើធ្វើដូច្នេះ តើឲ្យខ្ញុំម្ចាស់យកមុខទៅទុកនៅឯណា? ចំពោះម្ចាស់បងវិញ គេនឹងចាត់ទុកម្ចាស់បងជាមនុស្សទុយ៌សនៅស្រុកអ៊ីស្រាអែល។ សូមម្ចាស់បងទូលបិតាទៅ ទ្រង់នឹងមិនបដិសេធលើកខ្ញុំម្ចាស់ឲ្យម្ចាស់បងឡើយ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ឯខ្ញុំម្ចាស់ តើនឹងយកសេចក្ដីខ្មាសទៅទុកឯណា ហើយចំណែកឯបង នោះគេនឹងរាប់បង ទុកជាមនុស្សងងឹតល្ងើក្នុងសាសន៍អ៊ីស្រាអែលដែរ ដូច្នេះ សូមទូលដល់ស្តេចចុះ ដ្បិតទ្រង់មិនប្រកែក នឹងឲ្យខ្ញុំម្ចាស់ដល់បងទេ សូមមើលជំពូកអាល់គីតាប13 បើធ្វើដូច្នេះ តើឲ្យខ្ញុំយកមុខទៅទុកនៅឯណា? ចំពោះម្ចាស់បងវិញ គេនឹងចាត់ទុកម្ចាស់បងជាមនុស្សទុយ៌សនៅស្រុកអ៊ីស្រអែល។ សូមម្ចាស់បងជម្រាបឪពុកទៅ គាត់នឹងមិនបដិសេធលើកខ្ញុំឲ្យម្ចាស់បងឡើយ»។ សូមមើលជំពូក |