ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 12:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​ដាវីឌ​ក៏​យក​មកុដ​ពី​ព្រះ‌សិរ​ស្តេច របស់​គេ មក​បំពាក់​លើ​ព្រះ‌សិររបស់​ព្រះ​បាទ​ដាវីឌ​វិញ មកុដ​នោះ​មាន​ទម្ងន់​ជា‌មួយ​ហាប​មាស ដាំ​ដោយ​ត្បូង​មាន​តម្លៃ​ផ្សេងៗ រួច​ស្ដេច​នាំ​យក​ជ័យ‌ភណ្ឌ​យ៉ាង​ច្រើន​សន្ធឹក​ពី​ទី​ក្រុង​នោះ​មក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ​យក​បាន​មកុដ​ដែល​ស្ថិត​នៅ​លើ​ព្រះ‌សិរសា​ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន។ មកុដ​នោះ​ធ្វើ​អំពី​មាស ទម្ងន់​ជាង​សាម‌សិប​ប្រាំ​គីឡូ​ក្រាម ហើយ​មាន​ដាំ​ត្បូង​ពេជ្រ​ទៀត​ផង។ គេ​យក​មកុដ​នោះ​មក​បំពាក់​លើ​ព្រះ‌សិរសា​របស់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ក៏​រឹប​អូស​យក​ជយ‌ភណ្ឌ​យ៉ាង​ច្រើន​ពី​ក្រុង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ក៏​យក​មកុដ​ពី​ព្រះ‌សិរ​របស់​ស្តេច​គេ មក​បំពាក់​លើ​ព្រះ‌សិរ​នៃ​ទ្រង់​វិញ ឯ​មកុដ​នោះ មាន​ទំងន់​ជា​១​ហាប​មាស ក៏​ដាំ​ដោយ​ត្បូង​មាន​ដំឡៃ​ផ្សេងៗ រួច​ទ្រង់​នាំ​យក​របឹប​យ៉ាង​សន្ធឹក​ពី​ទី​ក្រុង​នោះ​មក

សូមមើលជំពូក

អាល់គីតាប

ស្តេច​ទត​យក​បាន​មកុដ​ដែល​ស្ថិត​នៅ​លើ​ក្បាល​ស្តេច​របស់​ជន‌ជាតិ​អាំម៉ូន។ មកុដ​នោះ​ធ្វើ​អំពី​មាស ទម្ងន់​ជាង​សាម‌សិប​ប្រាំ​គីឡូ​ក្រាម ហើយ​មាន​ដាំ​ត្បូង​ពេជ្រ​ទៀត​ផង។ គេ​យក​មកុដ​នោះ​មក​បំពាក់​លើ​ក្បាល​របស់​ស្តេច​ទត។ ស្តេច​ទត​ក៏​រឹប​អូស​យក​ជយ‌ភ័ណ្ឌ​យ៉ាង​ច្រើន​ពី​ក្រុង​នោះ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 12:30
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​ក៏​ប្រមូល​ពួក​ពល​ព័ទ​ទាំង​អស់ ទៅ​វាយ​យក​ក្រុង​រ៉ាបាត​បាន។


ព្រះ​បាទ​ដាវីឌ​យក​មកុដ​ពី​ព្រះ‌សិរ​ស្តេច​របស់​គេ មក​ថ្លឹង​មើល ឃើញ​មាន​ទម្ងន់​ជា​មាស​មួយ​ហាប ក៏​មាន​ដាំ​ត្បូង​មាន​តម្លៃ​ផង ហើយ​គេ​យក​មកុដ​នោះ​មក​បំពាក់​ថ្វាយព្រះ​បាទ​ដាវីឌ​វិញ។ ព្រះ​បាទ​ដាវីឌ​ក៏​បាន​យក​ជ័យ‌ភណ្ឌ​ពី​ទី​ក្រុង​នោះ​មក​យ៉ាង​សន្ធឹក​ដែរ។


៙ ដ្បិត​ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ​ពរ ដល់​ព្រះ​រាជា​ជា​បរិបូរ ព្រះ‌អង្គ​បាន​បំពាក់​មកុដ​មាស​សុទ្ធ លើ​ព្រះ​សិរសា​ព្រះ​រាជា។


ត្រូវ​យក​ប្រាក់ និង​មាស​ពី​គេ​ទៅ​ធ្វើ​មកុដ បំពាក់​លើ​ក្បាល​យេសួរ ជា​កូន​យ៉ូសាដាក​ជា​សម្ដេច​សង្ឃ។