Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 12:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ទ្រង់​ក៏​យក​មកុដ​ពី​ព្រះ‌សិរ​របស់​ស្តេច​គេ មក​បំពាក់​លើ​ព្រះ‌សិរ​នៃ​ទ្រង់​វិញ ឯ​មកុដ​នោះ មាន​ទំងន់​ជា​១​ហាប​មាស ក៏​ដាំ​ដោយ​ត្បូង​មាន​ដំឡៃ​ផ្សេងៗ រួច​ទ្រង់​នាំ​យក​របឹប​យ៉ាង​សន្ធឹក​ពី​ទី​ក្រុង​នោះ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ព្រះបាទ​ដាវីឌ​ក៏​យក​មកុដ​ពី​ព្រះ‌សិរ​ស្តេច របស់​គេ មក​បំពាក់​លើ​ព្រះ‌សិររបស់​ព្រះ​បាទ​ដាវីឌ​វិញ មកុដ​នោះ​មាន​ទម្ងន់​ជា‌មួយ​ហាប​មាស ដាំ​ដោយ​ត្បូង​មាន​តម្លៃ​ផ្សេងៗ រួច​ស្ដេច​នាំ​យក​ជ័យ‌ភណ្ឌ​យ៉ាង​ច្រើន​សន្ធឹក​ពី​ទី​ក្រុង​នោះ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ព្រះ‌បាទ​ដាវីឌ​យក​បាន​មកុដ​ដែល​ស្ថិត​នៅ​លើ​ព្រះ‌សិរសា​ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន។ មកុដ​នោះ​ធ្វើ​អំពី​មាស ទម្ងន់​ជាង​សាម‌សិប​ប្រាំ​គីឡូ​ក្រាម ហើយ​មាន​ដាំ​ត្បូង​ពេជ្រ​ទៀត​ផង។ គេ​យក​មកុដ​នោះ​មក​បំពាក់​លើ​ព្រះ‌សិរសា​របស់​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​ដាវីឌ​ក៏​រឹប​អូស​យក​ជយ‌ភណ្ឌ​យ៉ាង​ច្រើន​ពី​ក្រុង​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ស្តេច​ទត​យក​បាន​មកុដ​ដែល​ស្ថិត​នៅ​លើ​ក្បាល​ស្តេច​របស់​ជន‌ជាតិ​អាំម៉ូន។ មកុដ​នោះ​ធ្វើ​អំពី​មាស ទម្ងន់​ជាង​សាម‌សិប​ប្រាំ​គីឡូ​ក្រាម ហើយ​មាន​ដាំ​ត្បូង​ពេជ្រ​ទៀត​ផង។ គេ​យក​មកុដ​នោះ​មក​បំពាក់​លើ​ក្បាល​របស់​ស្តេច​ទត។ ស្តេច​ទត​ក៏​រឹប​អូស​យក​ជយ‌ភ័ណ្ឌ​យ៉ាង​ច្រើន​ពី​ក្រុង​នោះ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 12:30
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ដាវីឌ​ក៏​ប្រមូល​ពួក​ពល​ទ័ព​ទាំង​អស់ ទៅ​វាយ​យក​ក្រុង​រ៉ាបាត​បាន


ឯ​ដាវីឌ ទ្រង់​យក​មកុដ ពី​ព្រះ‌សិរ​ស្តេច​របស់​គេ មក​ថ្លឹង​មើល ឃើញ​មាន​ទំងន់​ជា​មាស​១​ហាប ក៏​មាន​ដាំ​ត្បូង​មាន​ដំឡៃ​ផង ហើយ​គេ​បំពាក់​ថ្វាយ​ទ្រង់​វិញ ទ្រង់​ក៏​យក​របឹប​ពី​ទី​ក្រុង​នោះ​មក​យ៉ាង​សន្ធឹក​ដែរ


៙ ដ្បិត​ទ្រង់​បាន​ស្ទាក់​ប្រទាន​ពរ​នៃ​ព្រះ‌គុណ ទ្រង់​បាន​បំពាក់​មកុដ​មាស​សុទ្ធ​នៅ​លើ​ក្បាល


អើ ត្រូវ​ឲ្យ​ទទួល​យក​ប្រាក់ នឹង​មាស​ពី​គេ​ទៅ​ធ្វើ​មកុដ បំពាក់​លើ​ក្បាល​យេសួរ ជា​កូន​យ៉ូសាដាក​ដ៏​ជា​សំដេច​សង្ឃ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម