ដាវីឌមានប្រសាសន៍ថា៖ «សូមឲ្យឈាមរបស់អ្នកធ្លាក់លើក្បាលអ្នកវិញចុះ ដ្បិតមាត់អ្នកបានធ្វើបន្ទាល់ទាស់នឹងខ្លួនឯងថា "ខ្ញុំបានសម្លាប់មនុស្សដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង"»។
២ សាំយូអែល 1:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ខ្ញុំក៏ចូលទៅជិត ធ្វើគុតទ្រង់ទៅ ព្រោះខ្ញុំដឹងច្បាស់ថា ដែលទ្រង់ដួលដូច្នេះ នោះនឹងគង់ព្រះជន្មនៅមិនបានឡើយ ឯមកុដដែលនៅលើព្រះសិរ និងកងដែលនៅព្រះហស្តរបស់ទ្រង់ ក៏ខ្ញុំបានយកមកជូនលោកជាម្ចាស់ខ្ញុំ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបាទចូលទៅជិត ហើយធ្វើគុតព្រះរាជាទៅ ដ្បិតខ្ញុំបាទដឹងច្បាស់ថា ដោយស្ដេចបរាជ័យដូច្នេះ ទ្រង់មិនអាចរស់តទៅទៀតបានឡើយ។ ខ្ញុំបាទដោះយកមកុដ និងខ្សែដៃរបស់ស្ដេច ដែលខ្ញុំបាទសូមយកមកជូនលោកម្ចាស់នៅទីនេះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ខ្ញុំក៏ចូលទៅជិត ធ្វើគុតទ្រង់ទៅ ដោយខ្ញុំដឹងពិតថា ដែលទ្រង់ដួលដូច្នេះហើយ នោះនឹងគង់ព្រះជន្មនៅមិនបានឡើយ ឯមកុដដែលនៅលើព្រះសិរ នឹងកងកន់ដែលនៅព្រះហស្តទ្រង់ នោះខ្ញុំបាននាំយកមកជូនលោកជាម្ចាស់ខ្ញុំ។ អាល់គីតាប ខ្ញុំចូលទៅជិត ហើយសម្លាប់ស្តេចទៅ ដ្បិតខ្ញុំដឹងច្បាស់ថា ដោយស្តេចបរាជ័យដូច្នេះ គាត់មិនអាចរស់តទៅទៀតបានឡើយ។ ខ្ញុំដោះយកមកុដ និងខ្សែដៃរបស់ស្តេច ដែលខ្ញុំសូមយកមកជូនលោកម្ចាស់នៅទីនេះ»។ |
ដាវីឌមានប្រសាសន៍ថា៖ «សូមឲ្យឈាមរបស់អ្នកធ្លាក់លើក្បាលអ្នកវិញចុះ ដ្បិតមាត់អ្នកបានធ្វើបន្ទាល់ទាស់នឹងខ្លួនឯងថា "ខ្ញុំបានសម្លាប់មនុស្សដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង"»។
ទ្រង់បង្គាប់មកខ្ញុំថា "ចូរមកជិតនេះ សម្លាប់យើងទៅ ដ្បិតយើងរស់នៅវេទនាខ្លាំងណាស់ ក៏កាន់តែល្វើយណាស់ហើយ"។
ព្រះបាទដាវីឌក៏យកមកុដពីព្រះសិរស្តេច របស់គេ មកបំពាក់លើព្រះសិររបស់ព្រះបាទដាវីឌវិញ មកុដនោះមានទម្ងន់ជាមួយហាបមាស ដាំដោយត្បូងមានតម្លៃផ្សេងៗ រួចស្ដេចនាំយកជ័យភណ្ឌយ៉ាងច្រើនសន្ធឹកពីទីក្រុងនោះមក។
លោកនាំបុត្រារបស់ស្ដេចចេញមក ហើយបំពាក់មកុដរាជ្យថ្វាយ ព្រមទាំងប្រគល់សេចក្ដីបន្ទាល់ ដល់ទ្រង់ តាំងឡើងជាស្ដេច ហើយចាក់ប្រេង រួចគេនាំគ្នាទះដៃស្រែកជយឃោសថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ!»។
មកុដបានធ្លាក់ចុះពីក្បាលយើងខ្ញុំហើយ វរហើយយើងខ្ញុំ ព្រោះយើងខ្ញុំបានធ្វើបាប។
ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះនឹងថ្កោលទោសអ្នកវិញយ៉ាងនោះដែរ ហើយអ្នករាល់គ្នាវាល់ឲ្យគេយ៉ាងណា អ្នកនឹងទទួលមកវិញតាមរង្វាល់នោះឯង។
អ័ដូនី-បេសេកពោលថា៖ «ពីមុន ខ្ញុំបានឲ្យគេកាត់មេដៃ និងមេជើងរបស់ស្តេចចិតសិបអង្គ ដែលធ្លាប់រើសអាហារក្រោមតុខ្ញុំ។ ឥឡូវនេះ ព្រះបានសងខ្ញុំ ដូចខ្ញុំបានប្រព្រឹត្តនឹងគេហើយ»។ គេនាំលោកទៅក្រុងយេរូសាឡិម ហើយលោកក៏ស្លាប់នៅទីនោះ។
ភ្លាមនោះ គាត់ហៅយុវជនម្នាក់ ដែលកាន់អាវុធរបស់គាត់ ហើយបង្គាប់ថា៖ «ចូរឯងហូតដាវមកសម្លាប់អញទៅ ដើម្បីកុំឲ្យគេនិយាយថា មានស្ត្រីម្នាក់បានសម្លាប់អញនោះឡើយ»។ ដូច្នេះ យុវជននោះក៏ចាក់ទម្លុះគាត់ ហើយគាត់ក៏ស្លាប់ទៅ។
នោះស្តេចមានរាជឱង្ការទៅដូអេកថា៖ «ចូរទៅសម្លាប់ពួកសង្ឃទាំងនោះទៅ»។ ដូច្នេះ ដូអេក ជាសាសន៍អេដុម ក៏ស្ទុះទៅលើពួកសង្ឃសម្លាប់ស្លាប់អស់ប៉ែតសិបប្រាំនាក់នៅថ្ងៃនោះ សុទ្ធតែជាអ្នកពាក់អេផូឌធ្វើពីអំបោះខ្លូតទេស។