ព្រះបាទសាឡូម៉ូនបានប្រមូលរទេះចម្បាំង និងពលសេះ ទ្រង់មានរទេះចម្បាំងមួយពាន់បួនរយ ហើយពលសេះមួយម៉ឺនពីរពាន់នាក់ ដែលទ្រង់ដាក់ឲ្យនៅក្នុងទីក្រុង សម្រាប់រទេះចម្បាំងទាំងប៉ុន្មាន ហើយនៅជាមួយស្តេច នៅក្នុងក្រុងយេរូសាឡិមដែរ។
២ របាក្សត្រ 8:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងក្រុងប្អាឡាត និងអស់ទាំងទីក្រុង សម្រាប់ជាឃ្លាំងរបស់ព្រះបាទសាឡូម៉ូន ហើយទីក្រុងសម្រាប់រទេះចម្បាំង និងទីក្រុងសម្រាប់ពលសេះរបស់ទ្រង់ ព្រមទាំងអ្វីៗដែលស្តេចប្រាថ្នាចង់ធ្វើ សម្រាប់ជាទីគាប់ព្រះហឫទ័យ នៅក្រុងយេរូសាឡិម នៅភ្នំល្បាណូន និងនៅគ្រប់ក្នុងស្រុកដែលនៅក្រោមអំណាចព្រះអង្គផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចក៏បានសង់ក្រុងបាឡាត និងក្រុងទាំងប៉ុន្មាន ដែលស្ដេចទុកធ្វើជាឃ្លាំងសម្រាប់ដាក់ស្បៀង ឃ្លាំងសម្រាប់ដាក់រទេះចម្បាំង និងសម្រាប់ពលសេះ។ ព្រះបាទសាឡូម៉ូនបានសង់អ្វីៗទាំងអស់ ដែលស្ដេចសព្វព្រះហឫទ័យ នៅក្រុងយេរូសាឡឹម នៅស្រុកលីបង់ និងក្នុងនគរទាំងប៉ុន្មានដែលស្ដេចគ្រប់គ្រង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងក្រុងប្អាឡាត នឹងអស់ទាំងទីក្រុង សំរាប់ជាឃ្លាំងរបស់សាឡូម៉ូន ហើយទីក្រុងសំរាប់រទេះចំបាំង នឹងទីក្រុងសំរាប់ពលសេះទ្រង់ ព្រមទាំងអ្វីៗដែលស្តេចប្រាថ្នាចង់ធ្វើ សំរាប់ជាទីគាប់ព្រះទ័យ នៅក្រុងយេរូសាឡិម នៅភ្នំល្បាណូន ហើយនៅគ្រប់ក្នុងស្រុកដែលនៅក្រោមអំណាចទ្រង់ផង។ អាល់គីតាប គាត់ក៏បានសង់ក្រុងបាឡាត និងក្រុងទាំងប៉ុន្មានដែលគាត់ទុកធ្វើជាឃ្លាំងសម្រាប់ដាក់ស្បៀង ឃ្លាំងសម្រាប់ដាក់រទេះចំបាំង និងសម្រាប់ពលសេះ។ ស្តេចស៊ូឡៃម៉ានបានសង់អ្វីៗទាំងអស់ ដែលគាត់ពេញចិត្ត នៅក្រុងយេរូសាឡឹម នៅស្រុកលីបង់ និងក្នុងនគរទាំងប៉ុន្មានដែលគាត់គ្រប់គ្រង។ |
ព្រះបាទសាឡូម៉ូនបានប្រមូលរទេះចម្បាំង និងពលសេះ ទ្រង់មានរទេះចម្បាំងមួយពាន់បួនរយ ហើយពលសេះមួយម៉ឺនពីរពាន់នាក់ ដែលទ្រង់ដាក់ឲ្យនៅក្នុងទីក្រុង សម្រាប់រទេះចម្បាំងទាំងប៉ុន្មាន ហើយនៅជាមួយស្តេច នៅក្នុងក្រុងយេរូសាឡិមដែរ។
ទ្រង់បានសង់មន្ទីរព្រៃល្បាណូន មានបណ្តោយមួយរយហត្ថ ទទឹងហាសិបហត្ថ និងកម្ពស់សាមសិបហត្ថ មានសសរតាត្រៅបួនជួរ ដាក់ធ្នឹមតាត្រៅនៅលើសសរទាំងនោះ
ក្រោយដែលព្រះបាទសាឡូម៉ូនបានស្អាងព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំងស្រេចហើយ ព្រមទាំងរបស់ទាំងប៉ុន្មាន ដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ
ព្រះបាទសាឡូម៉ូនប្រមូលបានរទេះចម្បាំង និងពលសេះ មានរទេះមួយពាន់បួនរយ និងពលសេះមួយម៉ឺនពីរពាន់ ក៏ដាក់ឲ្យនៅអស់ទាំងទីក្រុងដែលសម្រាប់រទេះចម្បាំង ហើយនៅជាមួយស្តេចក្នុងក្រុងយេរូសាឡិម។
ព្រះបាទយេហូសាផាតបានចម្រើនឡើងជាធំក្រៃលែង ទ្រង់ក៏សង់ដំណាក់ និងទីក្រុងសម្រាប់ជាឃ្លាំងទាំងប៉ុន្មាននៅស្រុកយូដា។
ក៏សង់ក្រុងថាត់ម៉ោរ នៅទីរហោស្ថាន និងអស់ទាំងទីក្រុងសម្រាប់ជាឃ្លាំង ដែលទ្រង់បានធ្វើនៅស្រុកហាម៉ាតនោះដែរ។
ទ្រង់ក៏សង់ក្រុងបេត-ហូរ៉ុនខាងលើ និងខាងក្រោម ជាទីក្រុងមានបន្ទាយ មានកំផែង មានទ្វារ និងរនុកផង
ឯប្រជាជនទាំងអស់ដែលសល់ពីពួកសាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស ដែលមិនមែនជាកូនចៅអ៊ីស្រាអែល
ប្រពន្ធអើយ ចូរមកពីភ្នំល្បាណូន ជាមួយយើងចុះ គឺពីភ្នំល្បាណូនទៅមើលពីកំពូលភ្នំអាម៉ាណា ពីកំពូលភ្នំសេនារ និងកំពូលភ្នំហ៊ើរម៉ូនផង គឺពីរូងសត្វសិង្ហ ហើយពីភ្នំរបស់ខ្លារខិន