Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 8:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ព្រម​ទាំង​ក្រុង​ប្អាឡាត នឹង​អស់​ទាំង​ទី​ក្រុង សំរាប់​ជា​ឃ្លាំង​របស់​សាឡូម៉ូន ហើយ​ទី​ក្រុង​សំរាប់​រទេះ​ចំបាំង នឹង​ទី​ក្រុង​សំរាប់​ពល​សេះ​ទ្រង់ ព្រម​ទាំង​អ្វីៗ​ដែល​ស្តេច​ប្រាថ្នា​ចង់​ធ្វើ សំរាប់​ជា​ទី​គាប់​ព្រះ‌ទ័យ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ភ្នំ​ល្បាណូន ហើយ​នៅ​គ្រប់​ក្នុង​ស្រុក​ដែល​នៅ​ក្រោម​អំណាច​ទ្រង់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រម​ទាំង​ក្រុង​ប្អាឡាត និង​អស់​ទាំង​ទី​ក្រុង សម្រាប់​ជា​ឃ្លាំង​របស់​ព្រះបាទ​សាឡូម៉ូន ហើយ​ទី​ក្រុង​សម្រាប់​រទេះ​ចម្បាំង និង​ទី​ក្រុង​សម្រាប់​ពល​សេះ​របស់​ទ្រង់ ព្រម​ទាំង​អ្វីៗ​ដែល​ស្តេច​ប្រាថ្នា​ចង់​ធ្វើ សម្រាប់​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ភ្នំ​ល្បាណូន និង​នៅ​គ្រប់​ក្នុង​ស្រុក​ដែល​នៅ​ក្រោម​អំណាច​ព្រះ‌អង្គ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ស្ដេច​ក៏​បាន​សង់​ក្រុង​បាឡាត និង​ក្រុង​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ទុក​ធ្វើ​ជា​ឃ្លាំង​សម្រាប់​ដាក់​ស្បៀង ឃ្លាំង​សម្រាប់​ដាក់​រទេះ​ចម្បាំង និង​សម្រាប់​ពល​សេះ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់​អ្វីៗ​ទាំង​អស់ ដែល​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ស្រុក​លីបង់ និង​ក្នុង​នគរ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​គ្រប់‌គ្រង។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 គាត់​ក៏​បាន​សង់​ក្រុង​បាឡាត និង​ក្រុង​ទាំង​ប៉ុន្មាន​ដែល​គាត់​ទុក​ធ្វើ​ជា​ឃ្លាំង​សម្រាប់​ដាក់​ស្បៀង ឃ្លាំង​សម្រាប់​ដាក់​រទេះ​ចំបាំង និង​សម្រាប់​ពល​សេះ។ ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​សង់​អ្វីៗ​ទាំង​អស់ ដែល​គាត់​ពេញ​ចិត្ត នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ស្រុក​លីបង់ និង​ក្នុង​នគរ​ទាំង​ប៉ុន្មាន​ដែល​គាត់​គ្រប់‌គ្រង។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 8:6
13 ការដាក់ឲ្យឆ្លើយតបគ្នា  

សាឡូម៉ូន​ក៏​ប្រមូល​ចំរើន​រទេះ​ចំបាំង នឹង​ពល​សេះ ទ្រង់​មាន​រទេះ​ចំបាំង​១​ពាន់​៤០០ ហើយ​ពល​សេះ​១​ម៉ឺន​២​ពាន់​នាក់ ដែល​ទ្រង់​ដាក់​ឲ្យ​នៅ​ក្នុង​ទី​ក្រុង សំរាប់​រទេះ​ចំបាំង​ទាំង​ប៉ុន្មាន ហើយ​នៅ​ជា​មួយ​នឹង​ស្តេច នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ដែរ


ទ្រង់​បាន​សង់​មន្ទីរ​នៃ​ព្រៃ​ល្បាណូន មាន​បណ្តោយ​១០០​ហត្ថ ទទឹង​៥០​ហត្ថ នឹង​កំពស់​៣០​ហត្ថ មាន​សសរ​តាត្រៅ​៤​ជួរ ដាក់​ធ្នឹម​តាត្រៅ​នៅ​លើ​សសរ​ទាំង​នោះ


គ្រា​ក្រោយ ដែល​សាឡូម៉ូន​បាន​ស្អាង​ព្រះ‌វិហារ នៃ​ព្រះ‌យេហូវ៉ា នឹង​ព្រះ‌រាជ‌វាំង​ស្រេច​ហើយ ព្រម​ទាំង​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​សព្វ​ព្រះ‌ទ័យ​ចង់​ធ្វើ


សាឡូម៉ូន​ទ្រង់​ប្រមូល​បាន​រទេះ​ចំបាំង នឹង​ពល​សេះ មាន​រទេះ​១​ពាន់​៤​រយ នឹង​ពល​សេះ​១​ម៉ឺន​២​ពាន់ ក៏​ដាក់​ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​ដែល​សំរាប់​រទេះ​ចំបាំង ហើយ​នៅ​ជា​មួយ​នឹង​ស្តេច ក្នុង​ក្រុង​យេរូ‌សាឡិម


យ៉ូសា‌ផាត​ទ្រង់​បាន​ចំរើន​ឡើង​ជា​ធំ​ក្រៃ‌លែង ទ្រង់​ក៏​សង់​ដំណាក់ នឹង​ទី​ក្រុង​សំរាប់​ជា​ឃ្លាំង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា


ក៏​សង់​ក្រុង​ថាត់ម៉ោរ នៅ​ទី​រហោ‌ស្ថាន នឹង​អស់​ទាំង​ទី​ក្រុង​សំរាប់​ជា​ឃ្លាំង ដែល​ទ្រង់​បាន​ធ្វើ​នៅ​ស្រុក​ហាម៉ាត​នោះ​ដែរ


ទ្រង់​ក៏​សង់​ក្រុង​បេត-ហូរ៉ុន​ខាង​លើ នឹង​ខាង​ក្រោម ជា​ទី​ក្រុង​មាន​បន្ទាយ ហើយ​មាន​កំផែង មាន​ទ្វារ នឹង​រនុក​ផង


ឯ​ពួក​ជន​ទាំង​ប៉ុន្មាន ដែល​សល់​ពី​ពួក​សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី នឹង​សាសន៍​យេប៊ូស ដែល​មិន​មែន​ជា​ពូជ​អ៊ីស្រាអែល


ដូច្នេះ យើង​បាន​ធ្វើ​ការ​យ៉ាង​ធំ គឺ​បាន​សង់​ផ្ទះ​ជា​ច្រើន បាន​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ


ប្រពន្ធ​អើយ ចូរ​មក​ពី​ភ្នំ​ល្បាណូន​ជា​មួយ​នឹង​អញ​ចុះ គឺ​ពី​ភ្នំ​ល្បាណូន​ទៅ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណា ពី​កំពូល​ភ្នំ​សេនារ ហើយ​នឹង​កំពូល​ភ្នំ​ហ៊ើរ‌ម៉ូន​ផង គឺ​ពី​រូង​សត្វ​សិង្ហ ហើយ​ពី​ភ្នំ​របស់​ខ្លា​រខិន


អែលថ្កេរ គីប‌ថោន ប្អាឡាត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម