ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 8:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​មេ‌ទ័ព​ធំ​របស់​ព្រះបាទ​សាឡូម៉ូន ទាំង​អស់​មាន​ពីរ​រយ​ហាសិប​នាក់ ដែល​ត្រួត‌ត្រា​លើ​ពួក​ទ័ព។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​សាឡូម៉ូន​បាន​តែង‌តាំង​មេ​ដឹក​នាំ​ចំនួន ២៥០​នាក់ ឲ្យ​ត្រួត‌ត្រា​លើ​ពួក​កំណែន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​មេ‌ទ័ព​ធំ​របស់​ស្តេច​សាឡូម៉ូន ទាំង​អស់​មាន​២៥០​នាក់ ដែល​ត្រួត‌ត្រា​លើ​ពួក​ទ័ព។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​តែង‌តាំង​មេ​ដឹក​នាំ ចំនួន ២៥០​នាក់ ឲ្យ​ត្រួត‌ត្រា​លើ​ពួក​កំណែន។

សូមមើលជំពូក



២ របា‌ក្សត្រ 8:10
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រៅ​ពី​ពួក​នោះ មាន​ពួក​នាយ​របស់​ព្រះបាទ​សាឡូម៉ូន សម្រាប់​ត្រួត‌ត្រា​ការ​ចំនួន​បី​ពាន់​បី​រយ​នាក់​ទៀត គឺ​ជា​អ្នក​បង្គាប់​ដល់​ពួក​ជាង​ដែល​ធ្វើ​នោះ។


ឯ​ពួក​មេ​ដែល​ត្រួត​មើល​ការ​របស់​ព្រះបាទ​សាឡូម៉ូន​ទាំង​ប៉ុន្មាន មាន​ចំនួន​ប្រាំរយ​ហាសិប​នាក់ ជា​នាយ​បង្គាប់​ដល់​ពួក​អ្នក​ធ្វើ​ការ​ទាំង​នោះ។


ទ្រង់​ក៏​ដាក់​ឲ្យ​ប្រាំពីរ​ម៉ឺន​នាក់​ធ្វើ​ការ​លី​សែង ប្រាំបី​ម៉ឺន​នាក់​ឲ្យ​កាប់​ឈើ​នៅ​ភ្នំ ហើយ​បី​ពាន់​ប្រាំមួយ​រយ​នាក់ ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត‌ត្រា​ការ។


ព្រះបាទ​សាឡូម៉ូន​បាន​នាំ​បុត្រី​ផារ៉ោន​ចេញ​ពី​ក្រុង​ដាវីឌ ឡើង​មក​ដំណាក់​ដែល​ទ្រង់​បាន​សង់​សម្រាប់​ព្រះ‌នាង ដ្បិត​ទ្រង់​នឹក​ថា «មហេសី​របស់​យើង​មិន​ត្រូវ​នៅ​ក្នុង​ដំណាក់​របស់​ព្រះបាទ​ដាវីឌ ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល​ឡើយ ព្រោះ​ទី​កន្លែង​ដែល​ដាក់​ហឹប​នៃ​ព្រះ‌យេហូវ៉ា​នោះ ជា​កន្លែង​បរិសុទ្ធ»។


ប៉ុន្តែ ព្រះបាទ​សាឡូម៉ូន​មិន​បាន​យក​អ្នក​ណា​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​សម្រាប់​ការងារ​របស់​ព្រះ‌អង្គ​ទេ គេ​សុទ្ធ​តែ​ជា​អ្នក​ចម្បាំង និង​ជា​មេ​លើ​ពួក​មេ‌ទ័ព ជា​នាយ​ត្រួត​លើ​រទេះ​ចម្បាំង និង​ពួក​ពល​សេះ​របស់​ព្រះ‌អង្គ​វិញ។