២ របាក្សត្រ 8:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ព្រះបាទសាឡូម៉ូនបានតែងតាំងមេដឹកនាំចំនួន ២៥០នាក់ ឲ្យត្រួតត្រាលើពួកកំណែន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ពួកមេទ័ពធំរបស់ព្រះបាទសាឡូម៉ូន ទាំងអស់មានពីររយហាសិបនាក់ ដែលត្រួតត្រាលើពួកទ័ព។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ឯពួកមេទ័ពធំរបស់ស្តេចសាឡូម៉ូន ទាំងអស់មាន២៥០នាក់ ដែលត្រួតត្រាលើពួកទ័ព។ សូមមើលជំពូកអាល់គីតាប10 ស្តេចស៊ូឡៃម៉ានបានតែងតាំងមេដឹកនាំ ចំនួន ២៥០នាក់ ឲ្យត្រួតត្រាលើពួកកំណែន។ សូមមើលជំពូក |
ព្រះបាទសាឡូម៉ូនបាននាំបុត្រីរបស់ព្រះចៅផារ៉ោន ចាកចេញពីបុរីព្រះបាទដាវីឌ មកគង់នៅក្នុងដំណាក់ដែលស្ដេចបានសង់ថ្វាយព្រះនាង ដ្បិតស្ដេចមានព្រះតម្រិះថា៖ «មហេសីរបស់យើងពុំអាចគង់នៅក្នុងដំណាក់របស់ព្រះបាទដាវីឌ ជាស្ដេចនៃជនជាតិអ៊ីស្រាអែលបានទេ ព្រោះកន្លែងដែលគេតម្កល់ហិបរបស់ព្រះអម្ចាស់ជាកន្លែងដ៏វិសុទ្ធ»។