ដើម្បីឲ្យព្រះនេត្ររបស់ព្រះអង្គបានបើក សម្រាប់ទតក្នុងវេលាណាដែលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ និងសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ទូលអង្វរ ហើយព្រះសណ្ដាប់តាមសេចក្ដីដែលគេទូលសូមដល់ព្រះអង្គ។
២ របាក្សត្រ 6:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ឱព្រះនៃទូលបង្គំអើយ សូមព្រះអង្គទតមើល ហើយផ្ទៀងព្រះកាណ៌ស្តាប់ជានិច្ច ចំពោះសេចក្ដីដែលគេអធិស្ឋាននៅទីនេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះនៃទូលបង្គំ ឥឡូវនេះ សូមព្រះអង្គទតមើលមកទូលបង្គំ! សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យដែលយើងខ្ញុំអធិស្ឋាន នៅទីនេះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឥឡូវនេះ ឱព្រះនៃទូលបង្គំអើយ សូមឲ្យព្រះនេត្រទ្រង់បាននៅតែបើក ហើយព្រះកាណ៌ទ្រង់ផ្ទៀងស្តាប់ជានិច្ច ចំពោះសេចក្ដីដែលគេអធិស្ឋាននៅទីនេះ អាល់គីតាប អុលឡោះជាម្ចាស់នៃខ្ញុំ ឥឡូវនេះសូមទ្រង់មើលមកខ្ញុំ! សូមទ្រង់ស្តាប់ពាក្យដែលយើងខ្ញុំទូរអា នៅទីនេះផង។ |
ដើម្បីឲ្យព្រះនេត្ររបស់ព្រះអង្គបានបើក សម្រាប់ទតក្នុងវេលាណាដែលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ និងសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ទូលអង្វរ ហើយព្រះសណ្ដាប់តាមសេចក្ដីដែលគេទូលសូមដល់ព្រះអង្គ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានឮសេចក្ដីដែលអ្នកបានអធិស្ឋាន ហើយទូលអង្វរនៅចំពោះយើងនោះ យើងក៏បានញែកព្រះវិហារនេះ ដែលអ្នកបានស្អាងចេញជាបរិសុទ្ធ ទុកសម្រាប់នឹងតាំងឈ្មោះយើង នៅអស់កល្បជានិច្ច ភ្នែក និងចិត្តយើងនឹងស្ថិតនៅទីនោះ ជាដរាបតទៅ។
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះយេហូវ៉ាអើយ សូមបើកព្រះនេត្រទត សូមស្តាប់អស់ទាំងពាក្យរបស់សានហេរីប ដែលបានផ្ញើមកប្រកួតដល់ព្រះអង្គ ជាព្រះដ៏មានព្រះជន្មរស់ចុះ។
ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីសម្ដែងព្រះចេស្តា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ ព្រះករុណាបានប្រព្រឹត្តបែបឆោតល្ងង់។ ដ្បិតពីនេះទៅមុខ នឹងមានចម្បាំងជានិច្ច»។
ប្រយោជន៍ឲ្យព្រះនេត្ររបស់ព្រះអង្គបានបើកទតមកឯព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺទតមើលមកទីកន្លែងដែលព្រះអង្គបានមានព្រះបន្ទូលហើយថា ព្រះអង្គនឹងតាំងព្រះនាមព្រះអង្គនៅទីនោះ ដើម្បីនឹងស្តាប់សេចក្ដីអធិស្ឋាន ដែលទូលបង្គំទូលតម្រង់មកឯទីនេះ។
សូមទ្រង់ព្រះសណ្ដាប់ ពីលើស្ថានសួគ៌ គឺពីទីលំនៅរបស់ព្រះអង្គ ចំពោះពាក្យដែលគេអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងសម្រេចសេចក្ដីត្រឹមត្រូវឲ្យគេផង ហើយអត់ទោសដល់ប្រជារាស្ត្ររបស់ព្រះអង្គ ដែលបានធ្វើបាបនឹងទ្រង់នោះ។
ឥឡូវនេះ ភ្នែកយើងនឹងនៅតែបើក ហើយត្រចៀកយើងនឹងនៅតែផ្ទៀងស្តាប់សេចក្ដីដែលគេអធិស្ឋាននៅទីនេះ។
ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ និងពាក្យអធិស្ឋានរបស់ពួកអ្នកបម្រើព្រះអង្គ ដែលពេញចិត្តនឹងកោតខ្លាចដល់ព្រះនាមរបស់ព្រះអង្គ។ សូមប្រោសប្រទានឲ្យទូលបង្គំមានជោគជ័យនៅថ្ងៃនេះ ហើយសូមប្រោសមេត្តាដល់ទូលបង្គំ នៅចំពោះមនុស្សនេះផង»។ នៅគ្រានោះ ខ្ញុំជាអ្នកថ្វាយពែងដល់ស្តេច។
សូមទ្រង់ផ្ទៀងព្រះកាណ៌ ហើយបើកព្រះនេត្រ ដើម្បីស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ជាអ្នកបម្រើព្រះអង្គ ដែលឥឡូវនេះ ទូលបង្គំអធិស្ឋាននៅចំពោះព្រះអង្គទាំងយប់ទាំងថ្ងៃ ពីដំណើរប្រជាជនអ៊ីស្រាអែល ជាអ្នកបម្រើព្រះអង្គ ដោយលន់តួអំពើបាបរបស់ប្រជាជនអ៊ីស្រាអែល ដែលយើងខ្ញុំបានប្រព្រឹត្តទាស់នឹងព្រះអង្គ។ ទូលបង្គំ និងក្រុមគ្រួសាររបស់ឪពុកទូលបង្គំក៏បានប្រព្រឹត្តអំពើបាបដែរ។
ដោយព្រោះព្រះអង្គបានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ ដូច្នេះ ខ្ញុំនឹងអំពាវនាវរកព្រះអង្គអស់មួយជីវិត។
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមពិចារណាមើល ហើយឆ្លើយមកទូលបង្គំផង! សូមបំភ្លឺភ្នែកទូលបង្គំ ក្រែងទូលបង្គំដេកលក់ ក្នុងសេចក្ដីស្លាប់
ឱព្រះអម្ចាស់អើយ សូមស្តាប់សំឡេងទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលអង្វរ របស់ទូលបង្គំផង!
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ សេចក្ដីដែលទៀងត្រង់ សូមប្រុងស្តាប់សម្រែករបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ដែលចេញពីបបូរមាត់គ្មានពុតនេះផង។
សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំ សូមជួយទូលបង្គំឲ្យរួចជាប្រញាប់ សូមធ្វើជាថ្មដាជ្រកកោនដល់ទូលបង្គំ ជាបន្ទាយយ៉ាងមាំ សម្រាប់សង្គ្រោះទូលបង្គំផង!
ព្រះនេត្រព្រះយេហូវ៉ា ទតឆ្ពោះទៅរកមនុស្សសុចរិត ហើយព្រះកាណ៌ព្រះអង្គ ផ្ទៀងស្តាប់សម្រែករបស់គេ។
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ប្រសិនបើទូលបង្គំធ្វើដូច្នេះ គឺបើមានអំពើទុច្ចរិតណានៅដៃទូលបង្គំ
ឱព្រះយេហូវ៉ា ជាព្រះសង្គ្រោះរបស់ទូលបង្គំអើយ ទូលបង្គំស្រែកអំពាវនាវនៅចំពោះព្រះអង្គ ទាំងយប់ទាំងថ្ងៃ។
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គបើកព្រះនេត្រទត សូមព្រះសណ្ដាប់អស់ទាំងពាក្យរបស់ស្ដេចសានហេរីប ដែលបានចាត់គេមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ។