អស់អ្នកទាំងនេះ ដែលបានជ្រើសរើសឲ្យធ្វើជាអ្នកឆ្មាំទ្វារ ទាំងអស់មានពីររយដប់ពីរនាក់ បានរាប់តាមពង្សាវតារ នៅក្នុងភូមិគេទាំងប៉ុន្មាន ជាពួកអ្នកដែលដាវីឌ និងសាំយូអែល ជាអ្នកមើលឆុត បានតាំងឡើង ឲ្យធ្វើការងារនោះ។
២ របាក្សត្រ 31:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកដែលបានរាប់តាមពង្សាវតារនៃពួកកូនតូចៗ ប្រពន្ធ និងកូនប្រុស កូនស្រីរបស់គេ នៅគ្រប់ក្នុងក្រុមជំនុំ ដ្បិតអ្នកទាំងនោះបានញែកខ្លួនចេញជាបរិសុទ្ធ ខំធ្វើការងារនោះដោយឥតសៅហ្មង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងនោះត្រូវជំរឿន ដោយគិតទាំងប្រពន្ធ ទាំងកូនប្រុស កូនស្រីរបស់គេ ហើយសូម្បីតែទារកតូចៗក៏រាប់បញ្ចូលដែរ ដ្បិតពួកគេត្រូវញែកខ្លួនទាំងស្រុង ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងពួកអ្នកដែលបានរាប់ តាមពង្សាវតារនៃពួកកូនតូចៗ ប្រពន្ធ នឹងកូនប្រុស កូនស្រីរបស់គេ នៅគ្រប់ក្នុងពួកជំនុំ ដ្បិតអ្នកទាំងនោះបានញែកខ្លួនចេញជាបរិសុទ្ធ ខំធ្វើការងារនោះដោយឥតសៅហ្មង អាល់គីតាប អ្នកទាំងនោះត្រូវជំរឿន ដោយគិតទាំងប្រពន្ធ ទាំងកូនប្រុសកូនស្រីរបស់គេ ហើយសូម្បីតែទារកតូចៗក៏រាប់បញ្ចូលដែរ ដ្បិតពួកគេត្រូវញែកខ្លួនទាំងស្រុង ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។ |
អស់អ្នកទាំងនេះ ដែលបានជ្រើសរើសឲ្យធ្វើជាអ្នកឆ្មាំទ្វារ ទាំងអស់មានពីររយដប់ពីរនាក់ បានរាប់តាមពង្សាវតារ នៅក្នុងភូមិគេទាំងប៉ុន្មាន ជាពួកអ្នកដែលដាវីឌ និងសាំយូអែល ជាអ្នកមើលឆុត បានតាំងឡើង ឲ្យធ្វើការងារនោះ។
នៅក្រោមអំណាចរបស់លោក មានអេដែន មីនយ៉ាមីន យេសួរ សេម៉ាយ៉ា អ័ម៉ារា និងសេកានា ដែលនៅក្នុងទីក្រុងនានារបស់ពួកសង្ឃ ជាអ្នកចែកដល់បងប្អូនរបស់គេទាំងធំទាំងតូច តាមវេនឲ្យស្មើគ្នា ដោយចិត្តស្មោះត្រង់។
ពួកអ្នកដែលបានរាប់តាមពង្សាវតារនៃពួកសង្ឃតាមវង្សរបស់ឪពុកគេ និងពួកលេវី ចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ តាមការងារ តាមវេនរបស់គេ។
ហើយចំណែកពួកកូនចៅលោកអើរ៉ុន ជាពួកសង្ឃដែលនៅចម្ការ ក្នុងក្រវល់ជុំវិញទីក្រុងរបស់គេ នោះមានមនុស្សដែលបានចេញឈ្មោះជាស្រេច នៅគ្រប់ទាំងទីក្រុង ទុកសម្រាប់ចែកចំណែកឲ្យដល់ពួកប្រុសៗក្នុងពួកសង្ឃនោះ និងដល់អស់អ្នកដែលបានរាប់តាមពង្សាវតារពួកលេវី។
តែព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានតម្កើងឡើងដោយសេចក្ដីយុត្តិធម៌ គឺព្រះដ៏បរិសុទ្ធបានរាប់ជាបរិសុទ្ធ ដោយសេចក្ដីសុចរិតវិញ។
ឲ្យខ្ញុំធ្វើជាអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទដល់ពួកសាសន៍ដទៃ ក្នុងការងារជាសង្ឃនៃដំណឹងល្អរបស់ព្រះ ដើម្បីនាំពួកសាសន៍ដទៃជាតង្វាយដែលព្រះសព្វព្រះហឫទ័យ ទាំងញែកចេញជាបរិសុទ្ធ ដោយព្រះវិញ្ញាណបរិសុទ្ធ។